ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ជិត​៤០០​គ្រួសារ នៅ​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា

​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ជិត​៤០០​គ្រួសារ នៅ​ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ទទួលបាន​អំណោយ​មនុស្សធម៌​ពី​កាកបាទក្រហមកម្ពុជា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ បេសកកម្ម​ថ្ងៃទី​២ នៅក្នុង​ទឹកដី​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៣​នេះ លោក​វេជ្ជ​. អ៊ុយ សំអាត នាយក នាយកដ្ឋាន​គ្រប់គ្រង​គ្រោះមហន្តរាយ លោក ហៀ​ម ឃួន អភិបាលរង​ខេត្ត និង​លោក កាង ប៉េង​ហាក់ អនុប្រធាន​អចិន្ត្រៃយ៍​គណៈ​:​កម្មា​ធិ​ការ​សាខា​កាកបាទក្រហមក​ម្ពុ​ជា​ខេត្ត​ពោធិ៍សាត់ ក្រុម​ប្រតិបត្តិ​សាខា អនុសាខា​ក្រុង​ពោធិ៍សាត់ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ផ្តល់​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង ចំនួន​៣៧៥​គ្រួសារ មកពី​១២​ភូមិ ៤​សង្កាត់ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់ ហើយ​ពិធី​នេះ​ប្រព្រឹត្តទៅ​បរិវេន​អនុវិទ្យាល័យ​ព្រែកស្តី​។​

​លោក​វេជ្ជ​. អ៊ុយ សំអាត បាន​ពាំនាំ​មក​នូវ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ក្ដី​នឹករលឹក​ពី​សំណាក់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជានិច្ចកាល សម្តេច​តែងតែ​គិតគូរ​ពី​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ និង​សូម​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សម្អាត​បរិស្ថាន​ជុំវិញ​ផ្ទះ កុំឲ្យ​មាន​ជម្រក​មូស ដែល​ធ្វើ​កូនចៅ​បងប្អូន​កើត​ជំងឺ​គ្រុនឈាម និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ចាស់ជរា​និង​កុមារ​ដោយ​យថាហេតុ​ណាមួយ និង​សូម​ប្រកាន់​ភ្ជាប់​នូវ​ការរស់នៅ​ស្អាត ហូប​ស្អាត និង​ផឹក​ស្អាត និង​ត្រូវ​ខិតខំ​ប្រឹងប្រែង​បង្កបង្កើន​ផល និង​ប្រកប​មុខរបរ​ផ្សេងៗ​ដើម្បី​ទ្រទ្រង់​ជីវភាព​គ្រួសារ​បាន​ល្អ​ប្រសើរ​ឡើង​។​

​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ លោក​វេជ្ជ​. បាន​បន្ត​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ចូលរួម​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ពីព្រោះ​នៅ​ពេល​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​លិច​ដោយ​ជំនន់​ទឹកភ្លៀង តែងតែ​ឃើញ​ថង់ប្លាស្ទិក​គ្រប់​ទីកន្លែង​ដែល​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ និង​បរិស្ថាន ជាក់ស្តែង​ថ្មីៗ​កន្លងទៅនេះ កាកបាទក្រហមកម្ពុជា ទើប​បាន​ចូលរួម​ក្នុង​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» នៅ​កំពង់ឆ្នាំង​។​

​ក្នុងនោះ​គ្រួសារ​នី​មួយៗ​ទទួលបាន អង្ករ ២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ឃី​ត​១​កញ្ចប់ (​មុង ភួយ សារុង ក្រមា​) និង​ទឹកស៊ីអ៊ីវ ឬ​ទឹកត្រី ៦​ដប​។​

​បន្ទាប់​ពី​បញ្ចប់​កម្មវិធី​ផ្តល់​អំណោយ​នេះ ឯកឧត្តម​វេជ្ជ​. អ៊ុយ សំអាត និង​សហការី បាន​បន្ត​នាំយក​អំណោយ​មនុស្សធម៌​ជូន​ប្រជាពលរដ្ឋ​ចំនួន ៤​ខ្នង​ផ្ទះ ដែល​មិនអាច​ធ្វើដំណើរ​មក​ទទួល​អំណោយ​បាន​។​

​អំណោយ​ទទួលបាន​រួមាន ៖ អង្ករ ២៥​គីឡូក្រាម​, មី​១​កេស​, ត្រីខ​១០​កំប៉ុង​, ឃី​ត​១​កញ្ចប់ (​មុង ភួយ សារុង ក្រមា​) ទឹកស៊ីអ៊ីវ និង​ថវិកា​១០​ម៉ឺន​រៀល​។​

​សូម​ជម្រាប​ថា​បន្ទាប់ពី​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​សម្រេច​ផ្ដល់​អំណោយ​មនុស្សធម៌ ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​ចំនួន ១,៨៤៥​គ្រួសារ ក្នុង​ឃុំ​ចំនួន​១៦​នៃ​ក្រុង​ពោធិ៍សាត់ ស្រុក​កណ្ដៀង វាលវែង និង​ស្រុក​ភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់ កាលពី​ថ្ងៃ​ទី​៣ ខែតុលា ឆ្នាំ​២០២៣, នៅ​ថ្ងៃ​ទី​៤-៥ ខែ​តុលា​នេះ មន្ដ្រី​ស្នាក់ការ​កណ្ដាល និង​សាខា​កាកបាទក្រហមកម្ពុជា ខេត្ត​ពោធិ៍សាត់ បាន​ចុះ​ទៅ​ចែក​អំណោយ​មនុស្សធម៌​ដល់​ទីតាំង​គ្រួសារ​រងគ្រោះ​ដោយ​ផ្ទាល់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.