ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កុមារី​អាយុ ៩​ឆ្នាំ ទូទាំង​ខេត្ត​កែប នឹង​ទទួលបាន​ថ្នាំ​បង្ការ​ជម្ងឺមហារីក​មាត់ស្បូន ដោយ​ឥត​បង់ថ្លៃ​

កុមារី​អាយុ ៩​ឆ្នាំ ទូទាំង​ខេត្ត​កែប នឹង​ទទួលបាន​ថ្នាំ​បង្ការ​ជម្ងឺមហារីក​មាត់ស្បូន  ដោយ​ឥត​បង់ថ្លៃ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​កែប​: កុមារី​អាយុ​៩​ឆ្នាំ ក្នុង​ខេត្ត​កែប​នឹង​ទទួល​បាន​ថ្នាំ​បង្ការ​ជម្ងឺមហារីក​មាត់ស្បូន ដោយ​ឥតគិតថ្លៃ​។​នេះ​បើ​តាម​ប្រសាសន៍​របស់ លោកស្រី គឹម ច​ន្នី អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​បណ្ឌិត សោម ពិសិដ្ឋ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កែប ដែល​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​ដាក់​បញ្ចូល​ថ្នាំ​បង្ការ​ជម្ងឺមហារីក​មាត់ស្បូន ដល់​កុមារី​អាយុ ៩​ឆ្នាំ នៅ​ទូទាំង ព្រះរាជាណាចក្រ កម្ពុជា នា​ព្រឹក​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២៣​នេះ ក្នុង​បរិវេណ​សាលាបឋមសិក្សា​ដំណាក់​ចង្អើរ ខេត្ត កែប ។​

​លោកស្រី គឹម ច​ន្នី មានប្រសាសន៍ថា​៖ ការដាក់បញ្ចូល​ថ្នាំ​បង្ការ​ជម្ងឺមហារីក​មាត់ស្បូន​ទៅ​ក្នុង​កម្មវិធី​ជាតិ​ផ្ដល់​ថ្នាំ​បង្ការ គឺ​ដើម្បី​សង្គ្រោះ​ជីវិត​ពី​សេចក្ដីស្លាប់​ដែល​បណ្ដាល​មកពី​ជម្ងឺមហារីក​មាត់ស្បូន វ៉ាក់សាំង​បង្ការ​ជំងឺមហារីក​មាត់ស្បូន គឺ​មាន​សារ​:​សំខាន់​ណាស់​សម្រាប់​កុមារី​ព្រោះ​ពួកគាត់​មាន​បញ្ហា​ប្រឈម​ច្រើន​ដូចនេះ​វ៉ាក់សាំង​នេះ​និង​ជួយ​អោយ​កុមារី​រួចផុត​ពី​ជម្ងឺ​ដ៏​កាច​សាហាវ​នេះ​បាន​។​

​ជាមួយគ្នានេះ លោកស្រី អភិបាល រង​ខេត្ត បាន​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ អង្គភាព​ពាក់ព័ន្ធ និង​អង្គការ​ដៃគូ​អភិវឌ្ឍ​សូម​ចូលរួម​៖
១-​សូម​ផ្សព្វផ្សាយ​ដល់ អាណាព្យាបាល​របស់​កុមារី​អាយុ ៩​ឆ្នាំ​ទាំង​អស់ ត្រូវ​នាំ​កូនស្រី​មក​ទទួល​វ៉ាក់សាំង​ជម្ងឺមហារីក​មាត់ស្បូន​អោយបាន​គ្រប់ៗ​គ្នា​
២-​សូម​បន្ត​អប់រំ និង​កៀងគរ​បងប្អូន​ប្រជាពលរដ្ឋ​មក​ទទួល​វ៉ាក់សាំង​កូវី​ដ​-១៩ ដូស​បន្ថែ ម​
៣-​ករណី​មាន​ជម្ងឺ​រាតត្បាត រឺ​ជម្ងឺ​មាន​លក្ខណៈ​បណ្ដុំ​ច្រើន សូម​ធ្វើ​ការរាយការណ៍​ជាបន្ទាន់​មក​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ដើម្បី​អន្តរាគមន៍​។​
៤-​សូម​ផ្សព្វផ្សាយ​អោយ​ប្រជាពលរដ្ឋ​មក​ទទួល​សេវា​ពិនិត្យ​ពិគ្រោះ​ស្រាវជ្រាវ​រក​ជម្ងឺ​ទឹកនោម​ផ្អែម និង​ជម្ងឺលើសឈាម​តាម​មណ្ឌល​សុខភាព​អោយបាន​គ្រប់គ្នា​។

​បេីតា​ម​របាយការណ៍​របស់​លោ​ក ឱសថ​ការី ម៉ែន សុធី​រ ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត បានអោយដឹងថា កុមារី​ក្នុង​ខេត្ត​កែប មាន​ចំនួន ៤៩២​នាក់ ដែល​ត្រូវ​ទទួលបាន​វ៉ាក់សាំង​បង្កា​ជម្ងឺមហារីក​មាត់ស្បូន​នេះ លោក​បញ្ជាក់ថា ក្រសួង​សុខាភិបាល​បាន​សហការ​ជាមួយ​ក្រសួង អប់រំ យុវជន និង​កីឡា និង​អាជ្ញាធរ​មូលដ្ឋាន ដោយ​បាន​ការគាំទ្រ​ពី​អង្គការ​សម្ព័ន្ធ​សកល​សម្រាប់​វ៉ាក់សាំង និង​ការផ្ដល់​ថ្នាំ​បង្ការ (Gavi) អង្ក​ការ​សុខភាព​ពិភពលោក (WHO) អង្ក​ការ​មូលនិធិ​សម្រាប់​កុមារ​នៃ​អង្ក​ការ​សហប្រជាជាតិ (UNICEF) និង​អង្ក​ការ​គ្លី​ន​តុ​ន​ហែល្ស អែក​សេស អ៊ី​នី​ត​ស៊ីអេ​ធីវ (CHAI) បាន​ដាក់បញ្ចូល​ថ្នាំ​បង្ការ​ជម្ងឺមហារីក​មាត់ស្បូន ដល់​កុមារ​អាយុ ៩​ឆ្នាំ ក្នុង​ម្នាក់​ទទួលបាន ១​ដូស នៅ​ទូទាំង​ប្រទេស ចំពោះ​ការផ្តល់​ថ្នាំ​បង្កា​ជំងឺមហារីក​មាត់ស្បូន​នេះ ធ្វើ​នៅ​តាម​សាលារៀន​បឋមសិក្សា ភូមិ​/​ឃុំ ឬ​សហគមន៍ ហើយ​ការផ្ដល់​ថ្នាំ​បង្ការ​ពេញ​មួយឆ្នាំ​វិញ គឺ​មាននៅ​តាម​មណ្ឌល​សុខភាព​ចាប់ពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២៣​នេះ​តទៅ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.