ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព និង​សង្គ្រោះ​បន្ទាន់

​លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព និង​សង្គ្រោះ​បន្ទាន់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ភ្នំពេញ​៖ នៅ​ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០២៣ នៅ​សាលប្រជុំ​អគារ​សេនាធិការដ្ឋាន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដោយ​បាន​ការអនុញ្ញាត​ពី នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស លោក​ឧត្តមសេនីយ៍ទោ ស សំបូ​រធន នាយសេនាធិការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ដឹកនាំ​អង្គប្រជុំ​ត្រួតពិនិត្យ​ផែនការ​ការពារ​សន្តិសុខ រក្សា​សុវត្ថិភាព និង​សង្គ្រោះ​បន្ទាន់ ពិធី​អបអរសាទរ​ទិវា​រំលឹក​ខួប​៣០​ឆ្នាំ នៃ​ការប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ធ្វើ​ការផ្សព្វផ្សាយ​ផែនការ​ការពារ​សន្តិសុខ ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ «​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប​១១​ឆ្នាំ និង​ការរៀបចំ​កម្លាំង​កងរាជអាវុធហត្ថ​ចូលរួម​ឈរ​ផែន​ក្នុង​ពិធីបុណ្យ​ខួប​អនុ​ស្សាវ​រីយ៏​លើកទី​៧០​នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០២៣ (​ថ្ងៃទី​០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២៣) ពិធី​អបអរសាទរ​ទិវា​រំលឹក​ខួប​៣០​ឆ្នាំ នៃ​ការប្រកាស​ឲ្យប្រើ​រដ្ឋធម្មនុញ្ញ នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​០៦ ខែតុលា ឆ្នាំ​២០២៣ នៅ​សាល​មហោស្រព​កោះ​ពេជ្រ ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ។

​ចំពោះ​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​១១​ឆ្នាំ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២៣ ពាក់​ពន្ធ័​នឹង​ពិធីបុណ្យ​ខួប​អនុស្សាវរីយ៏​លើក​ទី​៧០ នៃ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ ០៩​វិច្ឆិកា និង​ទិវា​កំណើត​នៃ​កងយោធពល​ខេមរភូមិន្ទ​ឆ្នាំ​២០២៣ នឹង​ប្រព្រឹតិ្តទៅ​នៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២៣ ដោយ​មាន​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ប្រទាន​ភ្លើង​ជ័យ នៅ​វិមាន​ឯករាជ្យ និង​មី​ទ្ទិញ​អបអរសាទរ​នៅ​មុខ​ព្រះបរមរាជវាំង ដោយ​មាន​ការចូលរួម​ពី​កម្លាំង​កងយោធពល​ខេមរភូមិន្ទ និង​កម្លាំង​នគរបាល​ជាតិ ចំនួន​៦៤​ផែន​ស្មើនឹង​៧.៤៥០​នាក់ និង​នៅ​ថ្ងៃទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២៣ នឹង​មាន​ការ​ប្រារព្ធ​ព្រះរាជ​ពិធី​ពន្លត់ភ្លើង​ជ័យ កិច្ចប្រជុំ​នេះ​មាន​ការចូលរួម​ពី​លោក នាយសេនាធិការ​រង ស្នងការ ស្នងការរង នាយ នាយរង​ការិយាល័យ នាយ នាយរង​អាវុធហត្ថ មេបញ្ជាការ​អង្គភាព​ដែល​មាន​ការពាក់ព័ន្ធ និង​បញ្ជូន​រូបភាព​តាម​ប្រពន្ធ video conference ទៅគ្រប់​បញ្ជាការដ្ឋាន​ក​ង​រាជ​អាវុធហត្ថ​រាជធានី​/​ខេត្ត ដែល​មាន​ការពា​ក់ព​ន្ធ័​នៅក្នុង​ផែនការ​ផងដែរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.