ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​លោកស្រី​ព្រមទាំង​សហការី​ក្រោម​ឱវាទ បាន​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី ៦ នៅ​វត្ត​សុភមង្គល សង្កាត់​អូរ​អំបិល​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ និង​លោកស្រី​ព្រមទាំង​សហការី​ក្រោម​ឱវាទ បាន​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី ៦ នៅ​វត្ត​សុភមង្គល សង្កាត់​អូរ​អំបិល​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​: នៅ​ថ្ងៃ​ទី ០៤ ខែ តុលា ឆ្នាំ ២០២៣ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​លោកស្រី មាតា បី​តា ព្រមទាំង លោក លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍​ស្នងការរង លោកនាយ​ការិយាល័យ លោក​អធិការ ក្រុង​-​ស្រុក ទាំង​៩ លោក​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​ទាំង​៤ បាន​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី ០៦ តាម​គន្លង​ព្រះពុទ្ធសាសនា និង​ប្រពៃណី​ទំនៀម​ទំលាប់​ដូនតា​ខ្មែរ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​លោក​អ្នកមានគុណ បុព្វបុរស​ជាតិ មន្ត្រីរាជការ យុទ្ធជន យុទ្ធ​នារី ដែល​បាន​ពលី និង​ទទួលមរណភាព​ទៅកាន់​លោក​ខាងមុខ នៅ​វត្ត​សុភមង្គល ភូមិ​រោង​ម៉ា​សុីន សង្កាត់​អូរ​អំបិល​ខេត្តបន្ទាយមានជ័យ ។​

ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ទី​៦​នេះ លោក​ឧត្តមសេនីយ៍​ស្នងការ និង​លោកស្រី រួម​សហការី បាន​នាំយក​ទេយ្យវត្ថុ និង​បច្ច័យ​ចំនួន ១២,៨៣០,០០០ រៀល (​ដប់​ពីរលាន​ប៉ែតសិប​បី​មុឺន​រៀលគ​ត់​)
-​អង្ករ ចំនួន ៦ កា​រ៉ុង (៣០០​គីឡូក្រាម​)
-​ទឹក​សុទ្ធ ចំនួន ៣០​កេស​
-​ទឹកក្រូច​ចំរុះ ចំនួន ២០​កេស​
-​មី ចំនួន ២៣ កេស​តូច​
-​សារុង ចំនួន​២០០ សារុង និង​ថវិកា​១​មុឺន​សម្រាប់​ជូន​លោកតា លោកយាយ ចំណុះជើងវត្ត​

ក្នុងនោះ​ប្រគេន​បច្ច័យបួន សម្រាប់​ព្រះសង្ឃ ៥៤​អង្គ ក្នុង​១​អង្គ​៦​មុឺន​រៀល ក្នុងនោះ​លោក​គ្រូសូត្រស្តាំ​១​អង្គ ១១០០០០​រៀល និង​ចៅអធិការ​វត្ត​១៨០០០០​រៀល , បច្ច័យ​កសាង​ក្នុង​វត្ត សរុប ៩,០០០, ០០០ រៀល ដើម្បី​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រះវស្សា​នៅ​វត្ត​សុភមង្គល ទុក​កសាង​សមិទ្ធផល​នានា​ក្នុង​វត្ត ។​

លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក្នុងនាម​ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ក៏​សូម​ប្រគេន​ពរ​ដល់​គ្រប់ៗ​ព្រះអង្គ និង​គោរព​ជូនពរ គ្រប់​អង្គភាព​ជុំវិញ​ខេត្ត លោក​-​លោកស្រី ឧត្តមសេនីយ៍ វរ​សេនីយ៍ ស្នងការរង លោក នាយការិយាល័យ លោក​អធិការ​នគរបាល​ក្រុង​ស្រុក លោក​មេបញ្ជាការ​វរៈ និង​មន្ត្រីក្រោមឱវាទ​ទាំងអស់ រួម​លោក​តា លោកយាយ ញត្តិ​មិត្ត​ទាំងអស់ សូម​ទទួលបាន សុខភាព​ល្អ និង ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.