ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ថ្នាក់ដឹកនាំ​ខេត្ត​កែប ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​ចរិយា​វង្ស​

ថ្នាក់ដឹកនាំ​ខេត្ត​កែប ចូលរួម​កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​ចរិយា​វង្ស​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​កែប​): នៅ​ព្រឹក​ថ្ងៃទី​០៤ ខែតុលា ឆ្នាំ​២០២៣ ត្រូវ​នឹង​ថ្ងៃ​ពុធ ៦​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ឯកឧត្តម សំ សារី​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​កែប និង​លោកស្រី អ៊ុល ភីរុណ​  អភិបាល​ស្តីទី​ខេត្ត​កែប រួម​ជាមួយ​ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត​ភិបាល​រង​ខេត្ត ក្រុមប្រឹក្សា និង គណៈ​អភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព បាន អញ្ជើញ​ចូលរួម​ជាមួយ​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ កាន់បិណ្ឌ​វេន​ទី​៥ នៅ​វត្ត​ចរិយា​វង្ស ស្ថិតនៅ​ភូមិ អូរ​ក្រសារ សង្កាត់​អូរ​ក្រ​សារ ក្រុងកែប ខេត្ត​កែប​។​

​ពិធី​កាន់បិណ្ឌ​បាន​ប្រព្រឹត្តទៅ​តាម​ទំនៀម​ទំលាប់​ប្រពៃណីយ៍​ព្រះពុទ្ធសាសនា​ដ៏រុង រឿង​នៃ​យើង ដោយ​ធ្វើ​បទ​នមស្សការ​ព្រះ​រតនត្រ័យ សមាទានសិល និង រាប់បាត្រ ដារ បង្សុកូល ឧទ្ទិស​កុសល​ផល​បុណ្យ ជូន​ដល់​បុព្វការី​ជន មាន​ជីដូន ជីតា មាតា បិតា គ្រូ​ឧបជ្ឈាយា​ចារ្យ ញាតិ​កា​ទាំង​ប្រាំពីរ​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ សូមឲ្យ​បាន​ទៅ​សោយសុខ នាទី​ស្ថាន​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ព្រមទាំង​វេរ​ប្រគេន​ចតុបច្ច័យ​ដល់​  ព្រះសង្ឃ​គង់​ចាំ​វស្សា​អស់កាល​ត្រីមាស សម្រាប់​ប្រើប្រាស់ ចាត់ចែង​បន្ត​កសាង​ទី​សេនាសនៈ នៅក្នុង​អារាម​វត្ត​ផង​ដែរ ។ បច្ច័យ ទេយ្យទាន និង គ្រឿង​អត្ថ​បរិក្ខា ដែល​បាន​វេរ​ប្រគេន​ព្រះសង្ឃ រួមមាន មី ទឹកត្រី ទឹក​សុទ្ធ ត្រីខកំប៉ុង និង បច្ច័យ​មួយចំនួន សម្រាប់​កសាង ប្រគេន​ព្រះសង្ឃ​   និង​ជូន លោកយាយ លោកតា ពុទ្ធបរិស័ទ​ចូលរួម​ផងដែរ​។​

​ក្នុង​ពិធី​បុណ្យកាន់បិណ្ឌ​ទី​៥​នេះ ឯកឧត្តម​លោកជំទាវ ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត រួមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត និង​ពុទ្ធ​បរិ​ទ្ធជិត​ឆ្ងាយ ក៏បាន លំអោនកាយ​ឧទ្ទិស​បួងសួង ដល់​ដួង​ព្រះ​វិញ្ញាណ​ខ​ន្ធ ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សី ហ​នុ ព្រះមហាវីរក្សត្រ​ព្រះវររាជបិតា​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ​ដែល​ទ្រង់​យាង​សោយ​ព្រះ​ទីវង្គត់​គម្រប់​ខួប​១១​ព្រះវស្សា សូម​ព្រះ​វិញ្ញាណ​ខន្ធ ព្រះអង្គ​យាង ចាប់បដិសន្ធិ ក្នុង​ព្រះ​បរម​សុគតិភព គ្រប់ៗ​ព្រះ​ជាតិ កុំបី​ឃ្លាត​ក្លាយ​បការៈ​ដទៃ​ឡើយ​។​

​ក្នុងនោះដែរ ព្រះ​ជលធី​វា​សី តេន រេ​ម ព្រះ​មេគណ​នៃ​គណៈ​មហានិកាយ​ខេត្ត​កែប ក៏​បាន​មាន​សង្ឃដីការ ទូន្មាន​ដល់​ពុទ្ធបរិស័ទ​ជិត​ឆ្ងាយ ចូលរួម​ជាមួយ​អាជ្ញាធរខេត្ត ដើម្បី​លើក​កំពស់ ចលនា​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ក្នុង​ការថែរក្សា​បាន​នូវ​សន្តិសុខ​សុវត្ថិភាព​ក្នុង​សហគមន៍ ក៏​ដូចជា​ខេត្ត​កែប ទាំងមូល ពិសេស​លើ​កម្ពស់​សីលធម៌​រស់ របស់​ប្រជា​ពុទ្ធបរិស័ទ អោយ​លុះ​ក្នុង​ធម៌ និង​តំបូន្មាន​ព្រះពុទ្ធសាសនា​  ចេះ​ធ្វើ​ទាន​រក្សាសីល អប់រំ​កូនចៅ អោយ​ក្លាយ​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម ជា​ទំពាំង​ស្នង​ឬ​ស្សី​  របស់​ប្រទេសជាតិ​ទៅ​អនាគត​៕ សេង ណា​រិទ្ធ​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.