ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​អភិបាលរង​ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​រួម​គ្នា​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស និង​ប្រយុទ្ធប្រឆាំង​រាល់​ទំរង់ នៃ​អំពើ​ការជួញដូរ​មនុស្ស​ដើម្បី​ការពារ និង​លើកកម្ពស់​សិទ្ធិ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ

​អភិបាលរង​ខេត្ត​ព្រះវិហារ អំពាវនាវ​ឱ្យ​រួម​គ្នា​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស និង​ប្រយុទ្ធប្រឆាំង​រាល់​ទំរង់ នៃ​អំពើ​ការជួញដូរ​មនុស្ស​ដើម្បី​ការពារ និង​លើកកម្ពស់​សិទ្ធិ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ លោកស្រី ប៉ាង រ៉ាវី អភិបាលរង​ខេត្ត​ព្រះវិហារ និង​ជា​ប្រធាន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ខេត្ត បាន​អំពាវនាវ​ឱ្យ​រួម​គ្នា​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស ឆ្ពោះ​ទៅ​សំរេច​គោលដៅ អភិវឌ្ឍ​ជាតិ ប្រកបដោយ​ចីរភាព យើង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​រាល់​ទំរង់​នៃ​អំពើ​ការជួញដូរ​មនុស្ស ដើម្បី​ការពារ និង​លើកកម្ពស់​សិទ្ធិ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​។​

​ការ​ថ្លែង​របស់​លោកស្រី ប៉ាង រ៉ាវី ក្នុងឱកាស​ដែល​លោកស្រី តំណាង​លោក គីម រិទ្ធី អភិបាល​ខេត្ត​ព្រះវិហារ ចូលរួម​ផ្សព្វផ្សាយ​ស្តីពី​វិធានការ​ទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង អំពើ​អាជីវកម្ម​ផ្លូវភេទ និង​ការធ្វើ​ចំណាកស្រុក​ដោយ សុវត្ថិភាព នៅ​ស្រុក​គូ​លេន នៅ​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២៣ ដោយ​មាន​ការចូលរួម​ពី​អាជ្ញាធរ​ស្រុក មន្ត្រីរាជការ កងកម្លាំង​ទាំង​៣ លោក​មេឃុំ មេភូមិ ជាច្រើនរូប​ទៀត​។​

​នា​ឱកាស​នោះ លោកស្រី ប៉ាង រ៉ាវី បាន​ថ្លែងអំណរគុណ​ក្រុមការងារ​លេខាធិការដ្ឋាន​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​ខេត្ត​ទាំងអស់ ដែល​តែងតែ​យកចិត្តទុកដាក់ ចូលរួម​គាំទ្រ​ដល់​សកម្មភាព​ការងារ​ជួញដូរ​មនុស្ស យក​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ចំពោះ​តួនាទី ភារកិច្ច របស់​ខ្លួន​ដែល​ថ្នាក់ដឹកនាំ​បាន​ប្រគល់ជូន ហើយ​ក៏​សូម​បន្ត​រក្សា​ភាព​ថ្លៃថ្នូរ​ក្នុងនាម​ជា​មន្ត្រីរាជការ ជា​អ្នក​ដឹក​និង​ការអនុវត្ត​ការងារ​មាន​ភាព​ទទួលខុសត្រូវ​ខ្ពស់ ដើម្បី​ទទួលបាន​លទ្ធផល​ល្អ​និង​មាន​ប្រសិទ្ធភាព​ខ្ពស់ ។​

​លោកស្រី​អភិបាលរង​ខេត្ត ក៏​បាន​ថ្លែង​ណែនាំ​ដល់​ក្រុមការងារ​លេខាធិការដ្ឋាន​របស់​យើង​ទាំងអស់ ជាពិសេស​ក្រុម​ដែល​ទទួល​បន្ទុក​វិស័យ​អប់រំ ទេសចរណ៏ បន្ត​ធ្វើ​យ៉ាងណា​ជំរុញ​ដល់​គ្រឹះស្ថាន​សិក្សា​ដើម្បី​បញ្ជ្រាប​ការអប់រំ ផ្សព្វផ្សាយ ឱ្យបាន​ទូលំទូលាយ​ដល់​ក្មួយៗ​សិស្សានុសិស្ស​តាម​គ្រឹះស្ថាន​នានា តាម​សាលារៀន ដើម្បីឱ្យ​ពួក​គាត់​យល់​ច្បាស់​អំពី​កលល្បិច​ជនខិលខូច​ដែល​តែងតែ​ឃោសនា អូសទាញ តាម​គ្រប់​ទំរង់​រូបភាព​លួងលោម​ឱ្យ​ក្មួយៗ បងប្អូន​ប្រជាពលរដ្ឋ​ដែល​ស្វែងរក​ការងារ​ធ្វើ​ក្នុង​ប្រទេសនិ​ក្រៅ​ប្រទេស​ទាំង​ប្រថុយប្រថា​ន​ផងដែរ​។​

​លោកស្រី ប៉ាង រ៉ាវី ក៏​បាន​ថ្លែង​ណែនាំ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ បន្ត​ជម្រុញ​និង​ពង្រឹង​អប់រំ​ផ្សព្វផ្សាយ​ណែនាំ ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​ពួក​គាត់​យល់​ច្បាស់​ពី​មុខរបរ​ការងារ​ដែល​ពួកគាត់ ចង់​ធ្វើ​។ ជាពិសេស​ផ្សព្វផ្សាយ​នូវ​គោល នយោបាយ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​៧​ចំណុច ដើម្បី​ធ្វើ​យ៉ាងណា​ធ្វើឱ្យ ភូមិ ឃុំ របស់​យើង​មាន​សុវត្ថិភាព​ផងដែរ​។​បន្ត​ពង្រឹង​សកម្មភាព​ការងារ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស ពី​គ្រប់​មជ្ឈដ្ឋាន និង​គំនិត​ថ្មី​២​ដើម្បី​ឱ្យ​ពួក​គាត់​យល់ ដឹង និង​រក្សា​ភាពរឹងមាំ មាន​សកមត្ថភាព​ក្នុង​ការប្រកួតប្រជែង រវាង ឃុំ​និង​ឃុំ ភូមិ​និង​ភូមិ ខ្នង​ផ្ទះ​និង​ខ្នង​ផ្ទះ នេះ​ជា​គំរូ​ល្អ សំរាប់​ភូមិ​ឃុំ​មាន​សុវត្ថិភាព​។​

​អនុវត្ត​អនុសាសន៍​លោក​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ណែនាំ​ឱ្យ​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ត្រូវ​បន្ត​យកចិត្តទុកដាក់​លើ​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សង្គម និង​ពង្រឹង​ការទប់ស្កាត់​ការជួញដូរ​មនុស្ស ការ​ចែកចាយ​និង​ការប្រើប្រាស់​គ្រឿងញៀន នៅតាម​មូលដ្ឋាន រួមទាំង​ចាត់វិធានការ​បង្ក្រាប​ល្បែង​សីុស​ង​ខុសច្បាប់​គ្រប់​ប្រភេទ​ឱ្យមាន​ប្រសិទ្ធិភាព​។​

​លោកស្រី ប៉ាង រ៉ាវី បាន​ថ្លែង​យ៉ាង​ដូច្នេះ​ទៀតថា ពុក​ម៉ែ បងប្អូន ក្មួយៗ​ទាំងអស់​បានដឹងហើយថា ការងារ​ប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស តែងតែ​ប្រើ​ឧបបាយកល​គ្រប់​រូបភាព​ជាច្រើន ដូចនេះ​យើងទាំងអស់គ្នា​ត្រូវ​បង្កើន កា​រសើប​អង្កេត​តាមដាន​បង្ក្រាប ពង្រីក​ការអនុវត្ត​ច្បាប់​ឱ្យបាន​ម៉ឺងម៉ាត់​លើ​ការជួញដូរ​ចែកចាយ​ប្រើប្រាស់​គ្រឿងញៀន ល្បែង​សី​សង​ខុសច្បាប់​គ្រប់​ប្រភេទ ដែល​បង្ក​ឱ្យមាន​អំពើ​ហិង្សា និង​ការ​លួច​ឆក់​ប្លន់​ដែលនាំឱ្យ​មាន​អសន្តិសុខ ដល់​សហគមន៍ និង​ជា​កត្តា​រួមផ្សំ​បណ្តាល​អោយ​មាន​អំពើ​ជួញដូរ​មនុស្ស​។​

​ជាមួយគ្នានេះ​ដែរ​ត្រូវ​បើក​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​គ្រឿងញៀន ការជួញដូរ​និង​រត់ពន្ធ​មនុស្ស ពលកម្ម​ដោយ​បង្ខំ និង អជីវ​កម្ម​ផ្លូវភេទ​ឳ្យ​មាន​ប្រសិទ្ធភាព​។​ទាំងអស់គ្នា​ត្រូវ​ធ្វើ​សកម្មភាព​ព្រមៗ​គ្នា ដើម្បី​រួមគ្នា​លុប់បំបាត់ គ្រឿងញៀន ល្បែង​សីុស​ង​ដែល​ជា​អបាយមុខ​ខុស​ច្បាប់​គ្រប់​ប្រភេទ និង​គ្រប់​ទំរង់​នៃ​ការជួញដូរ​មនុស្ស ដោយ​ត្រូវ​សើុបអង្កេត​ស្រាវជ្រាវ​រក​ជន​ប្រព្រឹត្ត​បទល្មើ​ស​និង​បណ្តាញ​បក្សពួក​មក​ផ្តន្ទាទោស​តាមច្បាប់​។​

​ត្រូវ​បង្ការ​ទប់ស្កាត់​បញ្ហា​ទាំងអស់​នេះ​តាមរយះ​វិធានការ​ផ្សព្វផ្សាយ អប់រំ​វិធានការ​ច្បាប់​កុំឱ្យ​កូនចៅ​របស់​យើង​ក្លាយជា​អ្នករងគ្រោះ​ដោយសា​តែ​អំពើ​ខុសច្បាប់​ទាំងអស់នេះ និង​កុំឱ្យ​ប្រទេស​របស់​យើង​ក្លាយ​ជា​ជំរក នៃ​អំពើ​អាជីវកម្ម​និង​ធ្វើការ​គ្រប់គ្រង​អាវុធ​ឱ្យបាន​ត្រឹមត្រូវ​។ អាជ្ញាធរ​សមត្ថកិច្ច​ថ្នាក់ក្រោម​ជាតិ ត្រូវធ្វើ​សកម្មភាព​បង្ក្រាប​ល្បែង​សី​សង​ខុសច្បាប់​ជាប្រចាំ​ដូច​ភ្លៀងរលឹម​ដើម្បី​រួមចំណែក​កាត់បន្ថយ​អំពើ​ជួញដូរ​មនុស្ស​និង​បង្កើន​សុវត្ថិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​។​សហការ​គ្នា​ដើម្បី​លុប់បំបាត់​អំពើ​ជួញដូរ​មនុស្ស ដែល​ចាប់ផ្តើម​ពី​ការផ្សព្វផ្សាយ អប់រំ​បង្ការ​ទប់ស្កាត់​ការពារ​ជន​រងគ្រោះ ធ្វើការ​ស្វើបអង្កេត​ស្រាវជ្រាវ បង្ក្រាប​និង​ផ្តន្ទាទោស​ជនល្មើស ឱ្យបាន​មឺងម៉ាត់​។ យើង​រួម​គ្នា​លុបបំបាត់​អំពើ​ជួញដូរ​មនុស្ស​ឆ្ពោះទៅ​សំរេច​គោលដៅ​អភិវឌ្ឍ​ជាតិ​ប្រកបដោយ​ចីរភាព យើង​រួម​គ្នា​ប្រយុទ្ធ​ប្រឆាំង​រាល់​ទំរង់ នៃ​អំពើ​ការជួញដូរ​មនុស្ស​ដើម្បី​ការពារ​និង​លើកកម្ពស់​សិទ្ធិ​សេចក្តីថ្លៃថ្នូរ​របស់​មនុស្ស​ជាតិ​យើង​៕

ព័ត៌មានដោយ លឹម សាវុធ

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.