ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​អង្គភាព​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ ចូលរួម​កាន់បិណ្ឌ​វេន​ទី​៣ នៅ​វត្ត​ពាល​ញែក

​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត និង​អង្គភាព​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ ចូលរួម​កាន់បិណ្ឌ​វេន​ទី​៣ នៅ​វត្ត​ពាល​ញែក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ នា​ព្រឹក​ថ្ងៃទី​០២ ខែតុលា ឆ្នាំ​២០២៣​នេះ លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ និង​លោកស្រី ប៉ុក ណា​ឌី អភិបាលរង​នៃ​ខេត្ត តំណាង​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ ព្រមទាំង​អង្គភាព​ស្នងការ​នគរបាល​ខេត្ត​ពោធិ៍សាត់ បាន​អញ្ជើញ​ចូលរួម​កាន់បិណ្ឌ វេន​ទី​៣ នៅ​វត្ត​ពាល​ញែក ស្ថិតក្នុង​ភូមិ​ពាល​ញែក​២ សង្កាត់​ផ្ទះ​ព្រៃ ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​

​ថវិកា និង​ទេយ្យទាន សម្រាប់​ចូលរួម​កាន់បិណ្ឌ​វេន​ទី​៣ ក្នុង​វត្ត​ពាល​ញែក ក្រោម​ការផ្តួចផ្តើម​ឡើង​ដោយ​ក្រុមប្រឹក្សា​ខេត្ត គណៈ អភិបាលខេត្ត និង​មន្ត្រីរាជការ​សាលាខេត្ត រួមមាន​អង្ករ​២៥០​គីឡូក្រាម មី​៥​កេស​តូច ទឹកក្រូច​៥​កេស ទឹក​សុទ្ធ​៥​កេស ទឹកត្រី ទឹកស៊ីអ៊ីវ​មួយ​ចំនួន និង​ថវិកា​ចំនួន​១​លាន​រៀល ក្រុមការងារ​ចុះ​ជួយ​សង្កាត់​ផ្ទះ​ព្រៃ ថវិកា​៥០​ម៉ឺន​រៀល និង​អង្គភាព​ស្នងការដ្ឋាន​នគរបាល​ខេត្ត អង្ករ​១០០​គីឡូក្រាម មី​១​កេស​ធំ និង​ថវិកា​២០​ម៉ឺន​រៀល​។​

​បន្ទាប់​ពី​ជួបជុំ​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ បាន​រៀបចំ​នមស្សការ​ព្រះ​រតនត្រៃ​សមាទានសីល រួច​និមន្ត​ព្រះសង្ឃ​សម្តែង​ព្រះធម៌​ទេសនា និង​រាប់​បាត​នោះ​រួចមក លោក ម៉ក់ រ៉ា ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ពោធិ៍សាត់ ជួសមុខ​ឱ្យ​លោក លោកស្រី ក្នុង​ជួរ​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត មន្ត្រីរាជការ​សាលាខេត្ត អង្គភាព​ស្នងការ​នគរបាល​ខេត្ត និង​ក្រុមការងារ​ចុះជួយ​សង្កាត់​ផ្ទះ​ព្រៃ ព្រមទាំង​បងប្អូន​ពុទ្ធបរិស័ទ សូម​សម្តែង​ការអបអរសាទរ ដោយបាន​ចំណាយធនធាន​មក​ចូលរួម​វេន​កាន់បិណ្ឌ​ទី​៣ វត្ត​ពាល​ញែក រួមចំណែក​ជួយ​ទ្រទ្រង់ និង​ផ្គត់ផ្គង់​ចង្ហាន់​ព្រះសង្ឃ​ជាង​២០០​អង្គ ដែល​ជា​សមណ​សិស្ស​។​

​លោក​បាន​លើកឡើង​ថ​ថា ក្នុង​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នា​ឆ្នាំ​នេះ ក៏​ដូច​បណ្តា​ឆ្នាំកន្លងមក រដ្ឋបាល​ខេត្ត​រួម​ជាមួយ មន្ត្រី​អ្នកមុខអ្នកការ តែងតែ​មាន​សទ្ធា​ជ្រះថ្លា ក្នុង​វិស័យ​ព្រះពុទ្ធសាសនា បាន​នាំមក​នូវ​ទេយ្យទាន និង​ថវិកា ដើម្បី​ចូលរួម​ក្នុង​កម្មវិធី​ផ្សេងៗ​មិន​ដែល​ខកខាន​នោះ​ឡើយ​។ ជាក់ស្តែង​ឆ្នាំ​នេះ ទោះ​ជា​ស្ថានភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ខេត្ត​ពោធិ៍សាត់​បាន​ទទួល​រងគ្រោះ​ជំនន់​ទឹកភ្លៀង​យ៉ាង​ធ្ងន់ធ្ងរ​បណ្តាលឱ្យ​ខូចខាត​ផ្ទះសម្បែង ផលដំណាំ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន យ៉ាងណាក៏ដោយ ក៏​នៅតែ​បន្ត​ចូលរួម​កាន់បិណ្ឌ នៅតាម​បណ្តា​វត្ត​អារាម​មិន​ដាច់​នោះឡើយ ក្នុង​គោលបំណង​ចូលរួម​ផ្គត់ផ្គង់​ចង្ហាន់​ដល់​ព្រះសង្ឃ​ដែល​គង់​ចាំ​ព្រះវស្សា ដែល​មាន​រយៈពេល​៣​ខែ ចាប់ពី​ថ្ងៃ​ចូល​ព្រះវស្សា រហូត​ដល់​ថ្ងៃ​ចេញ​ព្រះវស្សា និង​សមណ​សិស្ស​កំពុង​សិក្សា​ក្នុង​ទី​វត្ត​អារាម​ផងដែរ​។​

​លោក​បាន​ចាត់ទុកថា បុណ្យ​កាន់បិណ្ឌ និង​បុណ្យ ភ្ជុំបិណ្ឌ​គឺជា​បុណ្យ​ធំជាងគេ​នៅក្នុង​ចំណោម​បុណ្យ​ផ្សេងៗ​ទៀត ដែល​ប្រជាពលរដ្ឋ​ខ្មែរ ហើយ​ជា​អ្នក​កាន់​ព្រះពុទ្ធសាសនា តែងតែ​ចូលរួម​អភិរក្ស ថែរក្សា​មិនឱ្យ​បាត់​បង់ប្រយោជន៍ ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយៗ​ប្រតិបត្តិ​។​

​លោក​បាន​រំលឹកថា ជា​ការពិត​ណាស់​ថា នៅក្នុង​អំឡុង​រដូវ​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ គឺជា​រដូវវស្សា​មាន​រលឹម ភ្លៀង​ផ្គរ ជោគជាំ តែងតែ​បង្ក​ការលំបាក​ដល់​ព្រះ​មន្ត្រី​សង្ឃ ព្រះសង្ឃ ពេល​ធ្វើ​គោចរ​បិណ្ឌបាត ដូចនេះហើយ​បានជា​ពុទ្ធបរិស័ទ​យើង​បាន​បង្កើត​កម្មវិធី​វេន​កាន់បិណ្ឌ​នេះ​ឡើង មាន​រយៈពេល​១៥​ថ្ងៃ ទាំង​ថ្ងៃ​ភ្ជុំ​បិណ្ឌ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ព្រះសង្ឃ​គ្រប់​ទី​វត្ត​អារាម​ទូទាំង​ខេត្ត​។ ទាំងនេះ​ដោយសារ​ការដឹកនាំ​ដ៏​ត្រឹមត្រូវ របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែលមាន​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ធ្វើឱ្យ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ស្ថេរភាព និង​អភិវឌ្ឍន៍​រីកចម្រើន ទាំង​វិស័យ​ពុទ្ធចក្រ និង​អាណាចក្រ​។​

​ក្នុង​នាម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ជា​ពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​ដងស្ទឹង អូរ ព្រែក គប្បី​បង្កើន​ការប្រុងប្រយ័ត្ន អំពី​គ្រោះទឹកជំនន់​ដែល​ពេល​ថ្មីៗ​។ ជាមួយគ្នា​នោះ លោក​បាន​ក្រើនរំលឹក​ទៅដល់​ប្រជាពលរដ្ឋ​ត្រូវ​បន្ត​យកចិត្តទុកដាក់ អំពី​បញ្ហា​សុខុមាលភាព​ផ្ទាល់ខ្លួន និង​ធ្វើ​ការដាំដុះ​ឡើងវិញ ក្រោយ​ពី​ទឹកសម្រក់ ដើម្បី​បង្កើន​ជីវភាព​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.