ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​កងកម្លាំង​ទាំង​បី​ស្ថាប័ន រាប់រយ​នាក់​បាន អន្តរាគមន៍​ជួយ​ច្រូតស្រូវ ប្រជា​កសិករ​ដែល កំពុង​ប្រឈម​ប៉ៈពា​ល់ ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​មង្គល​បូរី​

​កងកម្លាំង​ទាំង​បី​ស្ថាប័ន រាប់រយ​នាក់​បាន អន្តរាគមន៍​ជួយ​ច្រូតស្រូវ ប្រជា​កសិករ​ដែល កំពុង​ប្រឈម​ប៉ៈពា​ល់ ដោយ​ជំនន់​ទឹកភ្លៀង នៅ​ស្រុក​មង្គល​បូរី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​បន្ទាយមានជ័យ​)៖ កងកម្លាំង​ទាំង​បី​ស្ថាប័ន រាប់រយ​នាក់​បាន​អន្តរាគមន៍ ជួយ​ច្រូតស្រូវ​ប្រជាកសិករ ចំនួន​១៨​ហិកតា​កំពុង ប្រឈម​ប៉ៈពា​ល់ដោយ ជំនន់​ទឹកភ្លៀង​នៅ​ថ្ងៃ​ទី​០២ ខែតុលា ឆ្នាំ​២០២៣ នៅ​វាល​សាយ​សាម៉ន​ស្ថិត ភូមិ​សាយ​សាម៉ន ឃុំ​ចំណោម ស្រុក​មង្គល​បូរី​។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលរង​ខេត្ត បន្ទាយមានជ័យ បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២៣​ថា​៖ ក្រោយពី​មាន​ទឹកជំនន់ ទឹកភ្លៀង​បានធ្វើឲ្យ ស្រូវ​ប្រជាកសិករ​កំពុង ប្រមូល​ផល​ប្រឈម និង​ផលប៉ះពាល់ នៅ​ចំណុច​វាល​សាយ​សាម៉ន ចំនួន​១៨​ហិកតា​ហើយ បាន​រាយ​ជូន​ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្ត​បន្ទាយមានជ័យ បាន​ស្នើ​សុំ​កម្លាំង​បី​ស្ថាប័ន មាន​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ កម្លាំង​យោធា​តំបន់​ប្រតិបត្តិការ សឹក​រង​ខេត្ត និង​កម្លាំង​កងពលតូច ថ្មើជើង​លេខ​៥១ មាន​រាប់រយ​នាក់ ចុះ​អន្តរាគមន៍​ជួយ ប្រមូល​ផល​ស្រូវ​ដែល រង​ផលប៉ៈពាល់​ដោយ ជំនន់​ទឹកភ្លៀង​។​

​លោក​បាន​បញ្ជាក់ថា ស្រូវ​ដែល​ប៉ៈពា​ល់ដោយ ជំនន់​ទឹកភ្លៀង​ចំនួន​១៨​ហិកតា នេះ​គឺ​មិនទាន់​លិចលង់ នៅឡើយ​ទេ តែ​ទឹក​ច្រើន​ប្រឈម មិន​អាច​ប្រមូល​ផល ដោយ​ម៉ាស៊ីន​ច្រូត​បាន បាន​ស្នើសុំ​អោយ​កង កម្លាំង​អន្តរាគមន៍ ជួយ​ច្រូតស្រូវ​ជូ ន​ប្រជាកសិករ​។​

​លោក រ័ត្ន ដា​ស៊ី​ណង់ បានបញ្ជាក់​ថា ជំនន់​ទឹកភ្លៀង​ដែល កំពុង​ប្រឈម​ប៉ៈពា​ល់ ស្រូវ​ប្រជា​កសិករ​មាន ៣​ឃុំ​មាន ឃុំ​សឿ ឃុំ​ចំណោម ឃុំ​រហាត់ទឹក ដែល​កំពុង​ប្រឈម​ប៉ៈ ពាល់​ជំនន់​ទឹក​ភ្លៀងហើយ អគុណ​ចំពោះ​កងកម្លាំង​ទាំង បី​ស្ថាប័ន​ដែល​បាន​ជួយ អន្តរាគមន៍​ប្រមូល​ផល ស្រូវ​ជូន​ប្រជាកសិករ ដែល​កំពុង​រងគ្រោះ ដោយ​ជំនន់​ទឹកភ្លៀង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.