ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​បន្ត​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់​ទៀត ក្នុង​រាជធានី​ភ្នំពេញ

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​បន្ត​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់​ទៀត ក្នុង​រាជធានី​ភ្នំពេញ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៤​រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ​២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់​ទៀត​។ ជំនួប​ជាមួយ​កម្មករ និយោជិត​ជា​លើក​ទី​៥​ក្នុង​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​នេះ ធ្វើឡើង​នៅក្នុង​ទឹកដី​ភូមិសាស្ត្រ​ខណ្ឌដង្កោ និង​មាន​ជ័យ រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សំណេះសំណាល​ប្រមាណ​ជិត​២​ម៉ោង​, ខាងក្រោម​នេះ​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​៖

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ព្រឹក​នេះ​សម្តេច​មាន​សេចក្តីសោមនស្ស​រីករាយ បាន​ជួប​កម្មករ កម្មការិនី​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការដឹកនាំ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា មិន​បោះបង់​ប្រជាពលរដ្ឋ កម្មករ កម្មការិនី​នោះឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា មិន​បោះបង់​ឡើយ​នយោបាយ​ជួយ​ដល់​ប្រជាពលរដ្ឋ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២៤ ឈរ​លើ​នយោបាយ «​ចែក​គ្នា​រស់ ជួយ​គ្នា​រស់​»​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រាក់​ឈ្នួល​របស់​កម្មករ និយោជិត​មិន​គ្រប់គ្រាន់​ទេ តែ​រាជរដ្ឋាភិបាល​ប្តេជ្ញាចិត្ត​ដំឡើង​ជូន​កម្មករ និយោជិត​រាល់​ឆ្នាំ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រាក់​ឈ្នួល​នៅ​កម្ពុជា​ខ្ពស់​ជាង​បណ្តា​ប្រទេស​មួយចំនួន​ក្នុង​តំបន់ ហើយ​ឆ្នាំ​២០២៤ អត់​មាន​ដំឡើង​ប្រាក់​ឈ្នួល​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជា​រឿង​មួយ​ដ៏​ល្អ​សម្រាប់​កម្មករ កម្មការិនី​នៅ​កម្ពុជា ដែល​ប្រាក់​ឈ្នួល​ខ្ពស់ជាង​ប្រទេស​មួយចំនួន​ហើយ ទទួលបាន​ការដំឡើង​នៅ​ឆ្នាំ​២០២៤​ថែម​ទៀត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តម្លៃ​ពលកម្ម​ខ្ពស់ អាច​ជា​រនាំង​ទាក់ទាញ​អ្នកវិនិយោគ​ថ្មី​មក​កម្ពុជា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អរគុណ​កម្មករ និយោជិត ដែល​បាន​គាំទ្រ​ការដំឡើង​ប្រាក់​ឈ្នួល​ឆ្នាំ​២០២៤​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រាក់​ឧបត្ថម្ភ​របស់​នា​យក​រដ្ឋមន្ត្រី​២​ដុល្លារ គឺជា​ការជំរុញ​ឱ្យ​ភាគី​ថៅកែ​ទទួលយក​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ម្ចាស់ផ្ទះ ម្ចាស់​បន្ទប់​កុំ​ដំឡើង​ថ្លៃ​ឈ្នួល​ផ្ទះ ឈ្នួល​បន្ទប់​នៅ​ឆ្នាំ​២០២៤​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​សុខចិត្ត​ចេញ​ខាត​ថ្លៃ​អគ្គិសនី​រាប់លាន​ដុល្លារ​ក្នុង​មួយខែ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​របស់​កម្មករ និយោជិត​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្នុងពេល​ទស្សនកិច្ច​នៅ​អាមេរិក សម្តេច​ជួប​អ្នក​ធ្វើ​ធុរកិច្ច​របស់​អាមេរិក​ចំនួន​៥៨​ក្រុមហ៊ុន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នា​ពេល​ខាង​មុខ​នឹង​មាន​ក្រុមហ៊ុន​អាមេរិក​ជាច្រើន មក​សិក្សា​ពី​ការវិនិយោគ​នៅ​កម្ពុជា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រយៈពេល​ជាង​៤០​ថ្ងៃ រាជរដ្ឋាភិបាល បាន​ធ្វើ​ការងារ​ជាច្រើន​សម្រាប់​ប្រជាពលរដ្ឋ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ហួសចិត្ត​រឿង​ក្រុមប្រឆាំង​ចោទ កន្និដ្ឋា ថា​លក់​ក្បាល ក្រោយ​បកស្រាយ​រឿង​ពន្ធ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ក្រុម​វិទ្យុ​ប្រឆាំង​ក្រៅ​ស្រុក ប្រឹងប្រែង​ផ្សព្វផ្សាយ​ញុះញង់​ឱ្យ​ពលរដ្ឋ​ស្អប់​រាជរដ្ឋាភិបាល​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពន្ធ​នៅ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​យក​មាន​ចំនួន​១៣​មុខ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រឿង​បញ្ហា​របស់​ប្រជាពលរដ្ឋ​សម្តេច​ត្រូវ​យកចិត្តទុកដាក់​ទាំង​អស់​។ តែ​រឿង​បញ្ហា​របស់​ប្រជាពលរដ្ឋ គឺ​សម្តេច​ត្រូវ​និយាយ ដោយឡែក​រឿង​ពន្ធ​ផ្តើមចេញ​ពី​សម្ភាសន៍​របស់​លោក គង់ វិបុល គឺ​សម្តេច​ឱ្យ​សាមី​ស្ថាប័ន​ជា​អ្នកបកស្រាយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​តាមដាន​រាល់​បញ្ហា​របស់​ប្រជាពលរដ្ឋ តែ​សម្តេច​រុញ​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​អ្នកពិនិត្យ និង​ដោះស្រាយ​។ តើ​ចាំបាច់​ត្រូវ​ឱ្យ​នាយក​រដ្ឋមន្ត្រី​ចេញមុខ​ដោះស្រាយ​គ្រប់​រឿង​ឬ​?
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កិច្ចការ​ខ្លះ​សម្តេច​ដោះស្រាយ​ផ្ទាល់ រីឯ​កិច្ចការ​ខ្លះទៀត គឺ​សម្តេច​ឱ្យ​ក្រសួង​ស្ថាប័ន​ចេញ​មក​ដោះស្រាយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទសួរ​ថា តើ​ចង់ឱ្យ​នាយក​រដ្ឋមន្ត្រី​ធ្វើ​ជា​អ្នកនាំពាក្យ​ឱ្យ​ក្រសួង​ស្ថាប័ន​រដ្ឋ​ឬ​?
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹកថា ពេល​ជួប​នាយករដ្ឋមន្ត្រី​ថៃ សម្តេច​ស្នើឱ្យ​ក្រសួង​វប្បធម៌​ប្រទេស​ទាំង​ពីរ ដោះស្រាយ​ផ្សព្វផ្សាយ​រឿង​សង់​ប្រាសាទ​នៅ​ថៃ​។​
* ឆ្លើយតប​នឹង​គេ​ប្រៀបធៀប​ជាមួយ​រាជរដ្ឋាភិបាល​ថៃ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​មិន​មាន​លុយ​ច្រើន​ទេ តែ​មិន​ឱ្យ​ប្រជាពលរដ្ឋ​ដាច់បាយ​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចំណាយ​ប្រមាណ ១២០០​លាន​ដុល្លារ សម្រាប់​ឧបត្ថម្ភ​ប្រជាពលរដ្ឋ​ជួប​វិបត្តិ​ជំងឺ​កូវី​ដ​-១៩ និង​បង​ញ្ហា​អតិផរណា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា រាជរដ្ឋាភិបាល​សិក្សា​ពង្រីក​សេវា​ផ្តល់​ការ​គាំពារ​ផ្នែក​សុខភាព​ដល់​ពលរដ្ឋ​ប្រមាណ ៩​លាន​នាក់ ចំណាយ​រាប់សិប​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​។ ក្នុងនោះ​រាជរដ្ឋាភិបាល​ចំណាយ ១០០​លាន​ដុល្លារ​សម្រាប់​វិស័យ​កសិកម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​ណែនាំ​ទៅ​អភិបាលខេត្ត​សៀមរាប និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ទាក់ទាញ​អ្នក​ទេសចរណ៍​ទៅ​សៀមរាប​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រឿង​បញ្ហា​ជីវភាព និង​ការ​ប្រឈម​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ ត្រូវបាន​សម្តេច​គិតគូរ​តាំងពី​ដើមទី​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៣ ក្នុង​ជំនួប​ជាមួយ​ធុរជន រាជរដ្ឋាភិបាល​នឹង​បង្ហាញ​កិច្ច​អន្តរាគមន៍​នានា ដើម្បី​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច​នៅ​កម្ពុជា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី មិន​មាន​បង្កើត​ច្បាប់​ពន្ធ​ថ្មី​នោះ​ទេ​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី អត់​មាន​ដំឡើង​អត្រាពន្ធ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ប្រកាស​មិន​យក​ពន្ធ​លើ​ដីស្រែ​, សម្ភារៈ​កសិកម្ម​, ពន្ធ​កសិផល​, ពន្ធ​ចលនទ្រព្យ តម្លៃ​ក្រោម ២៥,០០០​ដុល្លារ​, មិន​យកពន្ធ​ប្រថាប់ត្រា ក្រោម ៧​ម៉ឺន​ដុល្លារ​, មិន​យកពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេ​អចលនទ្រព្យ​ពី​សាច់ញាតិ​, ម៉ូតូ និង​កង់​៣ អត់​យក​ពន្ធ​ផ្លូវ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បន្ត​នយោបាយ​មិន​យក​ភាស៊ី​ពី​ការលក់ដូរ​តិចតួច​នៅ​តាម​ផ្សារ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត សរសើរ​ការប្រឹងប្រែង​ប្រមូល​ពន្ធ តែ​ត្រូវ​កាត់បន្ថយ​នីតិវិធី​កុំឱ្យ​ជាន់គ្នា ហើយ​កុំ​អនុវត្តន៍​លើស​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ចោទសួរ​ទៅ​ក្រុម​ប្រឆាំង មូរ សុខ​ហួរ តើ​ឱ្យ​ប្រើ​វប្បធម៌​សន្ទនា​បែបណា បើ​ជេរ​សម្តេច​រហូត ?៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.