ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ផ្ទះ​ពលរដ្ឋ ១​ខ្នង នៅ​ក្រុង​ពោធិ៍សាត់ បាន​ស្រុត​លិច​ចូលក្នុង​ស្ទឹង ដោយសារ​បាក់​ដីសណ្តរ

ផ្ទះ​ពលរដ្ឋ ១​ខ្នង នៅ​ក្រុង​ពោធិ៍សាត់ បាន​ស្រុត​លិច​ចូលក្នុង​ស្ទឹង ដោយសារ​បាក់​ដីសណ្តរ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​០១​ខ្នង នៅជាប់​នឹង​សណ្តរ​ស្ទឹង​ពោធិ៍សាត់ ត្រូវ​លិច​ចូលក្នុង​ស្ទឹង ដោយសារ​បាក់​ស្រុត​ដី​នៅ​ច្រាំង​ស្ទឹង បង្ក​ការភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​១៥៖១៥​នាទី ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២៣ នៅ​ចំណុច​ព្រែកស្តី សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្ត​ពោធិ៍សាត់​។​

​សេចក្តីរាយការណ៍​អោយ​ដង​ថា ករណី​បាក់ស្រុត​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​ច្រាំង​ស្ទឹង​ខាងលើ​កើតឡើង​លើ​ម្ចាស់ផ្ទះ​ឈ្មោះ យក់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ខាងលើ​។ ចំពោះ​សម្ភារ​ខូចខាត​រួមមាន​ផ្ទះ​ទំហំ ៤​គុណ ៥​ម៉ែត្រ ធ្វើ​អំពី​ថ្មី ប្រក់​ស័ង្កសី និង​សម្ភារ​មួយចំនួនធំ​។​

​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ បានឱ្យដឹងថា នៅ​មុន​កើតហេតុ ពួកគាត់​កំពុង​អង្គុយ​ក្នុង​ផ្ទះ បានលឺ​សំឡេង​ស្រឹបៗ​ជាច្រើន​ដង ហើយ​ផ្ទះ​ចេះ​តែ​រង្គើរ ដោយ​ភ្លាមៗ​នោះ​ពួកគាត់​បាន​នាំគ្នា​រត់​ចេញ​ទៅ​ខាងក្រៅ ក៏​ស្រាប់តែ​ឃើញ​ដី​ក្រោម​ផ្ទះ​ដែល​នៅជាប់​នឹង​ច្រាំង​ស្ទឹង មាន​ការបាក់​ស្រុត​បន្តិច​ម្តងៗ លុះ​មិនបាន​ប៉ុន្មាន ក៏​ស្រុត​រលំ​ផ្ទះ ទៅក្នុង​ស្ទឹង​តែម្តង​។​

​ប្រភព​បាន​បន្ថែម​ទៀត​ថា ដោយសារ​ហេតុការណ៍​ភ្លាមៗ​ពេក ពួកគាត់​មិន​អាច​ប្រមូល​អីវ៉ាន់ និង​សម្ភារៈ​ចំ​បាច់​បាន​ច្រើន​ប៉ុណ្ណោះ​ទេ ដោយ​យក​បាន​តែ​សម្ភារៈ និង​របស់របរ​មួយចំនួន​។ ជាមួយគ្នា​នោះ សម្ភារ​ដែល​លិច​ចូល​ស្ទឹង ត្រូវបាន​ប្រជាពលរដ្ឋ ជួយ​ស្រង់​យក​មក​វិញ​បាន​ខ្លះ ដូចជា​៖ គ្រែ តុ ទូ កៅអី​។​

​ក្រោយ​កើតហេតុ គេ​សង្កេតឃើញ​មាន​វត្តមាន​របស់​លោក ខូ​យ រី​ដា អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​ចុះ​ដល់​ទីតាំង​ខាងលើ ដើម្បី​ជួយ​អន្តរាគមន៍ ដល់​ប្រជាពលរដ្ឋ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.