ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំ​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ពិនិត្យ​ស្ថានភាព និង​ដាក់​ចេញ​វិធានការ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម ដឹកនាំ​ក្រុម​ការងារ​ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ ដើម្បី​ពិនិត្យ​ស្ថានភាព និង​ដាក់​ចេញ​វិធានការ​ជួយ​ពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​) ៖ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ បាន​ចុះ​ទៅ​ដល់​ខេត្ត​ពោធិ៍សាត់ ដើម្បី​ពិនិត្យ​ស្ថានភាព​ដោយផ្ទាល់ និង​រួម​គ្នា​ដាក់ចេញ​វិធានការ​ជួយ​ពលរដ្ឋ​រងគ្រោះ​។​

​នា​ឱកាស​នោះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ការ​ជន់​លិច​នៅ​ស្រុក​កណ្តៀង និង​ក្រុង​ពោធិ៍សាត់​នេះ ដោយសារ​កាលពី​ពីរ​ថ្ងៃមុន​ភ្លៀង​បាន​ធ្លាក់​ខ្លាំង​នៅ​ជួរ​ភ្នំក្រវាញ ហើយ​ទឹក​ក៏​បាន​លិច​នៅ​ស្រុក​វាលវែង​។ បន្ទាប់​ពី​ភ្លៀង​រាំង ទឹក​ស្រ​កនៅ​ផ្នែក​ខាងលើ ទឹក​ក៏​ហូរ​ទា​ក់មក​ស្ទឹង​ពោធិ៍សាត់ និង​លិច​ផ្នែក​ខ្លះ​ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​វាយតម្លៃ​ថា ប្រសិនបើ​មិន​មាន​ភ្លៀង​ធ្លាក់​ផ្នែក​ខាងលើ​ទៀត​ទេ​នោះ ស្ថានភាព​នៃ​ការ​ជន់​លិច​ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង នឹង​ធូរស្រាល​ក្នុង​ពេល​ឆាប់ៗ​ខាងមុខនេះ​។ ទោះបីយ៉ាងណា ក្រោម​បទ​បញ្ជា​របស់​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​កម្ពុជា រូបលោក​ផ្ទាល់ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​តាមដាន​ស្ថានការណ៍ ហើយ​ដាក់​ចេញ​វិធានការ​មួយចំនួន​បញ្ចៀស​ផលប៉ះពាល់​កុំឱ្យ​ធ្ងន់ធ្ងរ​។ ជា​ពិសេស​ការពារ​អាយុ​ជីវិត​របស់​ប្រជាពលរដ្ឋ​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម បាន​អរគុណ​ដល់​អាជ្ញាធរ និង​កងកម្លាំងប្រដាប់អាវុធ ដែល​បាន​រួមគ្នា​យ៉ាង​សស្រាក់សស្រាំ​ជួយ​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​។ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ក៏​បាន​ណែនាំ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ​បន្ត​អនុវត្តន៍​តាម​បទបញ្ជា​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី​ឱ្យបាន​ម៉ឺងម៉ាត់​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​ក្នុង​រដូវវស្សា​នេះ​។​

​យោងតាម​របាយការណ៍​របស់​ខេត្ត​ពោធិ៍សាត់ បានឱ្យដឹងថា ជំនន់​ទឹកភ្លៀង​បង្ក​ឱ្យ​ឱ្យ​ប៉ះពាល់​ចំនួន​៤ ក្រុង​/​ស្រុក រួមមាន​៖ ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង​, ប៉ះពាល់​ដល់​ឃុំ​/​សង្កាត់ ចំនួន​២១ និង​៦៩​ភូមិ​។​

​យោង​តាមរ​បាយ​ការណ៏បញ្ជាក់​ពី​ឯកឧត្ដម​អភិបាល​នៃ​គ​ណះ​អភិបាលខេត្ត​បាន​អោយដឹង​ថា ផលប៉ះពាល់​បឋម​រួមមាន​៖ ប្រជាពលរដ្ឋ​ចំនួន ៣,៤១០​គ្រួសារ ស្មើនឹង​២,៧៨៥​ខ្នង​ផ្ទះ​, ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ៥៩៨​នាក់​, ខូចខាត​ផ្លូវ​ចំនួន​៨​ខ្សែ​, លូ​ចំនួន ៦​កន្លែង​, បាក់​ច្រាំង ៦​កន្លែង​, ទំនប់​បង្ហៀរទឹក ១​កន្លែង​, ខូចខាត​ដំណាំ​ស្រូវ​ចំនួន ៥៤៤.២​ហិកតា​, ដំណាំ​រួមផ្សំ និង​សា​វប្បកម្ម ចំនួន ២៣​ហិកតា (​បន្លែ​,​ល្ហុង​), ដំណាំ​ឧស្សាហកម្ម ចំនួន ៥៧៤.៥​ហិកតា​(​ដំឡូង​មី​, ពោត​ក្រហម​, សណ្តែកបាយ​), ដំណាំ​ឈើ​ហូប​ផ្លែ ចំនួន​៥៤៨​ហិកតា​(​ក្រូច​ពោធិ៍សាត់​, ធូ​រ៉េន​, សា​ម៉ា​វ​, តា​ង៉ែ​ន និង​ចេក​), ជម្លៀស​សត្វ​គោក្របី​ចំនួន ៤៦​ក្បាល (​ងាប់​២​ក្បាល​) និង​ខូចខាត​សម្ភារៈ​មួយចំនួន​៕​សហការី​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.