ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង នៃ​ខេត្ត​ពោធិ៍សាត់ កំពុង​រង​ការវាយប្រហារ​ពី​ជំនន់​ទឹកភ្លៀង​, អាជ្ញាធរខេត្ត​បាន​នឹង​កំពុង​ប្រើប្រាស់​កម្លាំង​សរុប ដើម្បី​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ទៅ​ទីទួល​សុវត្ថិភាព

​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង នៃ​ខេត្ត​ពោធិ៍សាត់ កំពុង​រង​ការវាយប្រហារ​ពី​ជំនន់​ទឹកភ្លៀង​, អាជ្ញាធរខេត្ត​បាន​នឹង​កំពុង​ប្រើប្រាស់​កម្លាំង​សរុប ដើម្បី​ជម្លៀស​បងប្អូន​ប្រជាពលរដ្ឋ ទៅ​ទីទួល​សុវត្ថិភាព

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ចាប់ពី​ថ្ងៃ​ទី​២៧ ដល់​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ខេត្ត​ពោធិ៍សាត់​បាន​នឹង​កំពុង​ទទួល​រងគ្រោះ ពី​ជំនន់​ទឹកភ្លៀង បណ្ដាល​ឱ្យ​លិចលង់​តំបន់​មួយចំនួន​ក្នុង​ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ និង​បន្ត​ហូរ​ធ្លាក់​ទៅ​វាយប្រហារ​ហេដ្ឋារចនាសម្ព័ន្ធ លំនៅដ្ឋាន និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តាម​ខ្នង​ប្រឡាយ មាត់​ស្ទឹង និង​ជាយៗ ក្នុង​ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្ដៀង​។​

​ស្ថិតក្នុង​ស្ថានភាព​បែប​នេះ ឯកឧត្តម ខូ​យ រី​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ពោធិ៍សាត់ និង​ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​នឹង​កំពុង​ដឹកនាំ​កម្លាំង​សរុប មធ្យោបាយ​សរុប ចលនា​ថ្នាក់ដឹកនាំ​គ្រប់​លំដាប់ថ្នាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្អូនៗ​យុវជន​គ្រប់​អង្គភាព បែងចែក​កម្លាំង​គ្នា​ចុះ​អន្ដរាគមន៍ ជួយ​ទប់​ទឹក ជន្លៀស​ប្រជាពលរដ្ឋ ទៅ​ទីទួល​សុវត្ថិភាព និង​នាំ​យក​ស្បៀង​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុង​លិចលង់​គ្រប់​ទីកន្លែង​។​

​បើ​តាម​លោក កែវ វ័យ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្ត​ពោធិ៍សាត់ បាន​ឱ្យដឹង​នា​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ​ថា បច្ចុប្បន្នភាព​ជំនន់​ទឹកភ្លៀង បាន​នឹង​កំពុង​វាយប្រហារ ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង ដោយ​ហៀរ​លើ​ខឿន​មាត់​ស្ទឹង ហូរ​ច្រោះ​ទំនប់​មាត់​ស្ទឹង លិច​ផ្លូវ​កៅស៊ូ គ្រួស​ក្រហម សាលារៀន មន្ទីរពេទ្យ វត្ត​អារាម និង​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​មួយចំនួន ដែល​រស់នៅ​តាម​ខ្នង​ប្រឡាយ មាត់​ស្ទឹង ជាយៗ​ក្រុង និង​មាន​ការហូរ​ច្រោះ កាត់ផ្តាច់​ស្ពាន និង​ផ្លូវថ្នល់​មួយចំនួន​ផង​ដែរ​។​

​លោក​ប្រធាន​មន្ទីរ​បាន​បន្តថា បើទោះបី​កម្ពស់​ទឹកស្ទឹង​វាលវែង បា​នស្រក​ចុះ​ច្រើន​ក៏​ពិតមែន ពោល​កម្ពស់​ទឹក​ព្រឹក​នេះ ១​ម៉ែត្រ (​ប្រកាសអាសន្ន ១០​ម៉ែត្រ​) ក៏ប៉ុន្តែ​ទឹក​នៅ​តែ​បន្ត​ហូរ​ធ្លាក់​តាម​ស្ទឹង​ក្រវាញ ២.៧​ម៉ែត្រ (​ប្រកាសអាសន្ន ៦​ម៉ែត្រ​) និង​ដាក់​សម្ពាធ​ខ្លាំង​មក​ស្ទឹង​ពោធិ៍សាត់ ៥.៦០​ម៉ែត្រ (​ប្រកាសអាសន្ន ៥​ម៉ែត្រ​) ទឹក​បាន​ស្រក​-០.០៤​ម៉ែត្រ​។​

​យោងតាម​របាយការណ៍​បឋម របស់​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ស្តី​ពី​ផលប៉ះពាល់​នៃ​ជំនន់​ទឹកភ្លៀង ក្នុង​ខេត្ត​ពោធិ៍សាត់ គិត​ត្រឹម​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ជំនន់​ទឹកភ្លៀង​បង្ក​ឱ្យ​ជន់​លិច ៤​ក្រុង​/​ស្រុក រួមមាន​៖ ស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ក្រុង​ពោធិ៍សាត់ និង​ស្រុក​កណ្តៀង និង​ប៉ះពាល់​ដល់​ឃុំ​/​សង្កាត់ ចំនួន​២១ និង​៦៩​ភូមិ​។​

​ផលប៉ះពាល់​បឋម​រួមមាន​៖ ប្រជាពលរដ្ឋ​ចំនួន ៣,៤១០​គ្រួសារ ស្មើនឹង​២,៧៨៥​ខ្នង​ផ្ទះ​, ជម្លៀស​ប្រជាពលរដ្ឋ​ទៅ​កាន់​ទី​ទួល​សុវត្ថិភាព ៥៩៨​នាក់​, ខូចខាត​ផ្លូវ​ចំនួន​៨​ខ្សែ​, លូ​ចំនួន ៦​កន្លែង​, បាក់​ច្រាំង ៦​កន្លែង​, ទំនប់​បង្ហៀរទឹក ១​កន្លែង​, ខូចខាត​ដំណាំ​ស្រូវ​ចំនួន ៥៤៤.២​ហិកតា​, ដំណាំ​រួមផ្សំ និង​សា​វប្បកម្ម ចំនួន ២៣​ហិកតា (​បន្លែ​,​ល្ហុង​), ដំណាំ​ឧស្សាហកម្ម ចំនួន ៥៧៤.៥​ហិកតា​(​ដំឡូង​មី​, ពោត​ក្រហម​, សណ្តែកបាយ​), ដំណាំ​ឈើ​ហូប​ផ្លែ ចំនួន​៥៤៨​ហិកតា​(​ក្រូច​ពោធិ៍សាត់​, ធូ​រ៉េន​, សា​ម៉ា​វ​, តា​ង៉ែ​ន និង​ចេក​), ជម្លៀស​សត្វ​គោក្របី​ចំនួន ៤៦​ក្បាល (​ងាប់​២​ក្បាល​) និង​ខូចខាត​សម្ភារៈ​មួយចំនួន​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣​ម្សិលមិញ គេ​ឃើញ​មាន​វត្តមាន​ឯកឧត្តម​ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន​ទី​១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​លោក កែវ រតនៈ រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​ខេត្ត​ពោធិ៍សាត់ បាន​ចុះ​ពិនិត្យ​ស្ថានភាព​ដោយផ្ទាល់ និង​រួម​គ្នា​ដាក់ចេញ​វិធានការ​ជួយ​ប្រជាពលរដ្ឋ​រងគ្រោះ​។​

​នេះ​ជា​ការឆ្លើយតប តាម​អនុសាសន៍​របស់​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា ដែល​បាន​ណែនាំ​ដល់​បណ្តា​អភិបាលខេត្ត​ពាក់ព័ន្ធ ត្រូវ​តាមដាន និង​ក្តាប់​ឱ្យ​ជាប់​នូវ​បញ្ហា​ប៉ះពាល់​នៃ​ទឹកជំនន់ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន ជា​ពិសេស​ត្រូវ​យកចិត្ត​ទុកដាក់​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ដែល​រង​ផលប៉ះពាល់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.