ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រដ្ឋមន្ដ្រីក្រសួង ចំនួន​៣ រួម​គ្នា​ចុះ​ពិនិត្យ​តាមដាន​ស្ថានភាព​ទឹក ហេដ្ឋារចនាសម្ព័ន្ធ និង​ការងារ​បង្កបង្កើនផល​នៅ​ប្រព័ន្ធ​ធារាសាស្ដ្រ​វ៉ៃ​គោ ខេត្ត​ព្រៃវែង

​រដ្ឋមន្ដ្រីក្រសួង ចំនួន​៣ រួម​គ្នា​ចុះ​ពិនិត្យ​តាមដាន​ស្ថានភាព​ទឹក ហេដ្ឋារចនាសម្ព័ន្ធ និង​ការងារ​បង្កបង្កើនផល​នៅ​ប្រព័ន្ធ​ធារាសាស្ដ្រ​វ៉ៃ​គោ ខេត្ត​ព្រៃវែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍ៍​ជនបទ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ដឹកនាំ​ប្រតិភូ និង​មន្ត្រី​បច្ចេកទេស អញ្ជើញ​ទៅ​ត្រួតពិនិត្យ​តាមដាន​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​នៅ​ប្រព័ន្ធ​ធារាសាស្ដ្រ​វ៉ៃ​គោ ខេត្ត​ព្រៃវែង នា​ព្រឹក​ថ្ងៃទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ។​

​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ស្រោចស្រព​នេះ​យក​ប្រភពទឹក​ពី​ទន្លេមេគង្គ មាន​ផ្ទៃ​រងទឹក​មាន ៧៩៥ ០០០​ម៉ែត្រការ៉េ លំហូរ​ប្រចាំឆ្នាំ​ជា​មធ្យម ១៤ ៥០០​ម៉ែត្រ​គួប ក្នុង​មួយ​វិនាទី ។​

​ស្ថានីយ៍​ជំហាន​ទី ១ នេះ​មាន​តួនាទី​នាំ​ប្រភពទឹក​ពី​ទន្លេមេគង្គ ភ្ជាប់​ដោយ​ផ្នែក​ខាងលើ​នៃ​ទន្លេតូច និង​ព្រែកជីក​ថ្មី ធ្វើ​ជា​ប្រភព​ទឹក​ស្រោចស្រព​លើ​ផ្ទៃដី​កសិកម្ម​ក្នុង​ខេត្ត​ព្រៃវែង ស្វាយរៀង និង​ខេត្ត​កំពង់ចាម​។​

​នា​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ​គណ​:​ប្រតិភូ នៃ​ក្រសួង​ទាំង ៣
​បាន​អញ្ជើញ​ទៅពិនិត្យ​ប្រព័ន្ធ​ស្រោចស្រព​ជំហាន​ទី ២ មាន​ទីតាំង​នៅ​ខេត្ត​ព្រៃវែង ដែល​មាន​លទ្ធភាព​អាច​ស្រោចស្រព​បាន ៩៣ ១០០ ហិកតា នៅ​រដូវវស្សា និង ២៣ ៣០០ ហិកតា នៅ​រដូវប្រាំង ។​

​ក្នុង​ឱកាស​ជួប​សំណេះសំណាល​ជាមួយ​សហគមន៍​ប្រើប្រាស់​ទឹក តំណាង​សហគមន៍​បាន​ស្នើសុំ​សាងសង់​ស្ពាន​បេឡេ​រិ៍​ចំនួន ២ កន្លែង ស្ថិតនៅក្នុង​ភូមិ​ពោធិ៍​ជ្រៃ ឃុំ​ស្វាយ​អន្ទរ ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង ។

​ជា​ការឆ្លើយតប ឯកឧត្តម ឆាយ ឫទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ណែនាំ​ឲ្យ​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​ព្រៃវែង និង​អាជ្ញាធរ​ស្រុក​ទៅ​ធ្វើការ​ពិនិត្យ និង​សិក្សា​ទីតាំង ព្រម​ទាំង​លើក​គម្រោង​សាងសង់​ជូន​តាម​សំណូមពរ​របស់​ប្រជា​សហគមន៍​ជាក់ស្ដែង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.