ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម ឃួ​ង ស្រេង និង​មន្ដ្រីរាជការ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចែក​ជូន​កងទ័ព និង​នគរបាល​ឈរជើង​ការពារ​ព្រំដែន នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង

​ឯកឧត្តម ឃួ​ង ស្រេង និង​មន្ដ្រីរាជការ​ចំណុះ​រដ្ឋបាល​រាជធានី​ភ្នំពេញ នាំយក​អំណោយ​ចែក​ជូន​កងទ័ព និង​នគរបាល​ឈរជើង​ការពារ​ព្រំដែន នៅ​ខេត្ត​ព្រះវិហារ និង​ខេត្ត​ស្ទឹងត្រែង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រះវិហារ​)៖ ដើម្បី​ចូលរួម​ក្នុងឱកាស​បុណ្យកាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​នេះ គណៈប្រតិភូ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​ឯកឧត្តម ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​លោកស្រី រួមជាមួយ​អាជ្ញាធរ​ខណ្ឌ និង​មន្ទីរ​ចំណុះឲ្យ​រដ្ឋបាល​រាជធានី នា​ព្រឹក​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​របស់​សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ចែក​ជូន​កងទ័ព និង​នគរបាល​ឈរជើង​ការពារ​ព្រំដែន​។​

​ក្នុងនោះ​រួមមាន កងពលធំ​អន្តរាគមន៍​លេខ​៣, កងពលតូច​អន្តរាគមន៍​លេខ​៩, កង​នគរបាលជាតិ​វរ​សេនា​តូច​ការពារ​ព្រំដែន​លេខ​៧៩៣ ឈរជើង​ការពារ​នៅ​ខ្សែក្រវាត់​ព្រំដែន​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ និង​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ឈរជើង ការពារ​នៅ​តំបន់​អូរ​អាឡៃ ស្រុក​សៀម​បាំង ខេត្ត​ស្ទឹងត្រែង​។ ពិធី​នេះ​បាន​ធ្វើឡើង​នៅ​បញ្ហា​ការដ្ឋាន​កងពលធំ​អន្តរាគមន៍​លេខ​៣ ស្ថិតក្នុង​ភូមិ​សែន​រុងរឿង​១ ឃុំ​ទឹក​ក្រហម ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​។​

​ឯកឧត្តម ឃួ​ង ស្រេង ក្នុងឱកាស​នោះ បាន​ថ្លែង​នូវ​ការកោតសរសើរ ចំពោះ​នាយទាហាន ពលទាហាន នាយ​នគរបាល ពល​នគរបាល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ដែល​បាន​គាំទ្រ​យ៉ាង​ប្តូរផ្តាច់​ពេញទំហឹង ឥត​ងាករេ ចំពោះ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល និង​គោរព​យ៉ាង​ម៉ឹងម៉ាត់​នូវ​រដ្ឋធម្មនុញ្ញ បទ​ប្បញ្ញត្តិ​ច្បាប់ បទបញ្ជា​របស់​ថ្នាក់ដឹកនាំ​ទាំងអស់ និង​តស៊ូ​អត់ធ្មត់ ព្យាយាម ក្លាយទៅជា​កងទ័ព​មាន​វិន័យ មាន​កិត្តិយស​-​សេចក្ដីថ្លៃថ្នូរ និង​ហ៊ាន​ធ្វើ​ពលិកម្ម​ដល់​អាយុជីវិត ក្នុង​ការបំពេញ​បេសកកម្ម​ដ៏​ឧត្ដុង្គឧត្តម​របស់​ខ្លួន ដើម្បី​ការពារ​បូរណភាព​ទឹកដី ដែន​អធិបតេយ្យ​ជាតិ ខ្សែ​បន្ទាត់​ព្រំដែន និង​ការពារ​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម​បន្ដថា សម្តេច​តេជោ ហ៊ុន សែន តាមរយៈ​ការដាក់ចេញ​នូវ​នយោបាយ ឈ្នះ​ឈ្នះ បាន​បាន​ដឹកនាំ​ស្តារ កសាង និង​អភិវឌ្ឍ​ប្រទេស​ពី​បាតដៃ​ទទេ រហូត​ទទួលបាន​សុខ​សន្តិភាព​ពេញលេញ ស្ថិរភាព​នយោបាយ និង​មាន​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ​។ បើ​គ្មាន​នយោបាយ ឈ្នះ ឈ្នះ និង​ការលះបង់​ខ្ពស់បំផុត របស់​សម្ដេច​តេជោ ហ៊ុន សែន ប្រទេសជាតិ នឹង​មិន​មាន​សន្តិភាព​ពេញលេញ ដូច​សព្វថ្ងៃ​ឡើយ​។​

​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​ក្រោម​ការដឹកនាំ​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ដាក់ចេញ​នូវ​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ ដោយ​ផ្តោត​លើ​ការកែទម្រង់ ការពង្រឹង អភិបាលកិច្ច និង​ការធ្វើ​ទំនើបកម្ម​ស្ថាប័នរដ្ឋ ជា​ស្នូល​នៃ​យុទ្ធសាស្ត្រ ដើម្បី​ឈាន​ទៅរក​បាវចនា​ទាំង ៥ រួមមាន កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និង​ចីរភាព​។​

​ឯកឧត្តម ឃួ​ង ស្រេង គូសបញ្ជាក់ថា កម្លាំង​យោធិន (​កងទ័ព​) កម្លាំង​នគរបាល និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ មាន​តួនាទី ភារកិច្ច​សំខាន់​បំផុត ក្នុង​កិច្ចការពារ «​ជាតិ សាសនា ព្រះមហាក្សត្រ ការពារ​រដ្ឋធម្មនុញ្ញ ការពារ​រាជរដ្ឋាភិបាល បូរណភាព​ទឹកដី អធិបតេយ្យភាព និង​សុខសន្តិភាព​ជូន​ជាតិ មាតុភូមិ និង​ប្រជាជន​កម្ពុជា​»​។​

​ដើម្បី​តបស្នង សង​គុណបំណាច់​បងប្អូន​យោធិន នគរបាល និង​កងកម្លាំង​គ្រប់​ប្រភេទ ដែល​បាន​បូជា​អាយុជីវិត សាច់​ស្រស់ ឈាម​ស្រស់ ក្នុង​បុព្វហេតុ​ការពារ​ជាតិ​មាតុភូមិ និង​ប្រជាជន​កម្ពុជា ក្រោម​ការផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រោម​ការចង្អុលបង្ហាញ​របស់​សម្តេច​មហាបវ​រធិប​តី ហ៊ុន ម៉ា​ណែ​ត បញ្ហា​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​បង​ប្អូន​យោធិន និង​ក្រុមគ្រួសារ ត្រូវបាន​លើកកម្ពស់​ជា​បន្តបន្ទាប់ តាមរយៈ​ការចូលរួម​គាំទ្រ​ពី​ក្រសួង​-​ស្ថាប័ន​ថ្នាក់​ជាតិ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ វិស័យ​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ ដែល​ជា​អង្គភាព ជួរ​ក្រោយ គាំទ្រ​អង្គភាព​ជួរមុខ ដោយបាន​ចង​សម្ព័ន្ធមេត្រីភាពរ​វា​ង​អង្គភាព​នីមួយៗ ក្នុង​ស្មារតី​សាមគ្គីភាព និង​វប្បធម៌​នៃ​ការចែករំលែក ស្រប​តាម​ទិស​ស្លោក «​សមរភូមិ​ក្រោយ ត្រូវ​ជួយ​សមរភូមិ​មុខ​» និង «​សមរភូមិ​មុខ​ការពារ សមរភូមិ​ក្រោយ​អភិវឌ្ឍន៍​»​។​

​ជាក់ស្តែង សម្រាប់​រដ្ឋបាល​រាជធានី​ភ្នំពេញ គិត​មកដល់ពេលនេះ បាន​បង្កើត​អនុស្សារណៈ​ស្តីពី​ការ​ចងសម្ព័ន្ធ មេត្រី​ជាមួយ​អង្គភាព​ជួរ​មុខ​ចំនួន​០២​គឺ​៖
*​ទី​១៖ កងពលធំ​អន្តរាគមន៍​លេខ​៣ ក្នុង​ខេត្ត​ព្រះវិហារ​
*​ទី​២៖ កងពលតូច អន្តរាគមន៍​លេខ​១២៨ ចំណុះ​យោធភូមិភាគ​ទី​១ ក្នុង​ខេត្ត​ស្ទឹងត្រែង ព្រមទាំង​បាន​បង្ក​លក្ខណៈ និង​តម្រង់​ទិស​ជូន រដ្ឋបាល​ខណ្ឌ​ទាំង​១៤ មន្ទីរ​-​អង្គភាព​ជំនាញ និង​វិស័យ​ឯកជន​ក្នុង​មូលដ្ឋាន​រាជធានី​ភ្នំពេញ ដើម្បី​ចុះ​អនុស្សារណៈ​ចង សម្ព័ន្ធមេត្រីភាព​ជាមួយ​បណ្តា​អង្គភាព​ចំណុះ​ថ្នាក់ក្រោម ដែល​កាន់តែ​កៀក​ជិត​ជីវភាព​រស់នៅ​របស់​បង​ប្អូន​កងទ័ព ចំនួន ៤​អង្គភាព បន្ថែមទៀត រួមមាន​៖ វរ​សេនា​តូច​លេខ​៣៩១ វរ​សេនា​តូច​លេខ​៣៩២ វរៈ​សេនា​តូច​លេខ​៣៩៣ និង​វរ​សេនា តូច​លេខ​៣៩៤ ចំណុះ​កងពលតូច​អន្តរាគមន៍​លេខ​៩​ថែមទៀត​ផង​។​

​តាមរយៈ​ចំណង​សម្ព័ន្ធមេត្រីភាព​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ និង​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ តែងតែ​បាន​ចង​ភា្ជ​ប់ មនោសញ្ចេតនា ឧបត្ថម្ភ​គាំ​ទ និង​ចុះ​ជួប​សាកសួរ​សុខទុក្ខ មាន​សកម្មភាព​ដូច​ភ្លៀងរលឹម ដែល​យ៉ាងហោចណាស់ បាន​រៀបចំ​ព្រឹត្តិការណ៍ ២​ដង​ក្នុង​មួយឆ្នាំ គឺ​ក្នុង​អំឡុងពេល​បុណ្យ​ភ្ជុំបិណ្ឌ និង​ក្នុងអំឡុងពេល​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ដោយ​បាន​នាំយក​នូវ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​សម្ភារៈ​ប្រើប្រាស់ ព្រម​ទាំង​ថវិកា​ឧបត្ថម្ភ​មួយ​ចំនួន ជូន​ដល់​កងកម្លាំង​ប្រដាប់អាវុធ និង​ក្រុមគ្រួសារ ដើម្បី​ចូលរួម​ចែករំលែក គាំទ្រ​អង្គភាព​ជួរមុខ និង​សម្រាល​ការលំបាក​ក្នុង​ជីវភាព រស់នៅ​បាន​មួយកម្រិត​។​

​លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹ​ក មេបញ្ជាការ​កងពលធំ​អន្តរាគមន៍​លេខ​៣ បាន​ថ្លែងថា បើទោះបី​ស្ថានការណ៍ នៅតាម​បណ្តោយ​ព្រំដែន ប្រទេស​មាន​សភាព​ស្ងប់ស្ងាត់​ក្តី តែ​កងទ័ព​មិន​បាន​ធ្វេសប្រហេស និង​មើលស្រាល​សភាព​ការ​នោះ​ឡើយ ពោល​គឺ​តែង​ល្បាត ពង្រឹង​ស្មារតី ការពារ​បូរណៈភាព​ទឹកដី មិន​ឲ្យ​ស​ត្រូវណា​មក​រំលោភ​បំពាន​បានឡើយ សូម្បី​បាត់​១​មីល្លីម៉ែត្រ​។​

​ចំពោះ​អំណោយ​របស់​សម្ដេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន​កងពលធំ​អន្តរាគមន៍​លេខ​៣ ថវិកា​ចំនួន ២០,០០០,០០០​រៀល​, មេបញ្ជាការ​កងពល ទទួលបាន​ថវិកា​ចំនួន​៤០០,០០០​រៀល​, មេ​បញ្ញា​ការរង​កងពល ម្នាក់​ទទួលបាន​ថវិកា​ចំនួន ២០០,០០០​រៀល​, នាយសេនាធិការ​រង នាយ​-​នាយរង​ការិយាល័យ មេបញ្ជាការ មេបញ្ជាការរង វរ​សេនា​តូច មេបញ្ជាការ បញ្ជា​ការរង កងអនុសេនាធំ កងអនុសេនាតូច ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន​៩០,០០០​រៀល​, នាយទាហាន ពលទាហាន ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥០,០០០​រៀល ជាមួយនឹង​ការឧបត្ថម្ភ សម្ភារ និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ធំ​ទៀត ដែល​មាន​ដូចជា​ប្រេងម៉ាស៊ូត មី​, ទឹកបរិសុទ្ធ​, ទឹកត្រី ទឹក​ស៊ី​អី​វ ប្រេង​ឆា​, ត្រីខកំប៉ុង ឧបត្ថម្ភ​គ្រែ​ដែក សម្រាប់​សិក្ខាកាម​សម្រាក ពេល​មក​ហ្វឹកហាត់​បំប៉ន ចំនួន​៣០០​គ្រែ​ផងដែរ​។​

​សម្រាប់​កងពលតូច​អន្តរាគមន៍​លេខ​៩ ឧបត្ថម្ភ​ថវិកា​ជូន​២០,០០០,០០០​រៀល​, មេបញ្ជាការ​កងពល ទទួលបាន​ថវិកា​ចំនួន​៤០០,០០០​រៀល​, មេបញ្ជាការរង​កងពល ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០០,០០០​រៀល​, សេធិការ​រង នាយ​-​នាយរង​ការិយាល័យ មេបញ្ជាការ មេបញ្ជាការរង វរ​សេនា​តូច​៦០៦​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​១០០,០០០​រៀល​, នាយទាហាន និង​ពលទាហាន ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥០,០០០​រៀល ឧបត្ថម្ភ​សម្ភារ និ​គ្រឿងឧបភោគ​បរិភោគ​មួយចំនួន​ធំ​ទៀត ដែល​មាន​ដូចជា​ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ​, ទឹកត្រី ទឹក​ស៊ី​អី​វ ប្រេង​ឆា ត្រីខកំប៉ុង ឧបត្ថម្ភ​ការងារ​សាងសង់​រោង​ដាក់​រថយន្ត​ដឹក​ជញ្ជូន ចំនួន​១៥,០០០​ដុល្លារ​។​

​ចំពោះ​វរៈ​នគរបាល​ការពារ​ព្រំដែន​៧៩៣ ឧបត្ថម្ភ​ជូន​ថវិកា​ចំនួន ៥,០០០,០០០​រៀល​, គណៈ​បញ្ជាការ​រង​នគរបាល​ជាតិ​ប្រចាំ​ទិស​ភូមិភាគ​៤ ថវិកា​ចំនួន​១,០០០,០០០​រៀល​, មេបញ្ជាការ ទទួលបាន​ថវិកា​ចំនួន​៤០០,០០០​រៀល​, មេបញ្ជាការរង​ក្នុង​ម្នាក់ៗ ទទួលបាន​ថវិកា​ចំនួន​២០០,០០០​រៀល​, នាយ និង​ពល​នគរបាល ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥០,០០០​រៀល ព្រមទាំង​ឧបត្ថម្ភ សម្ភារ និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត ដែល​មាន​ដូចជា​ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹក​ស៊ី​អី​វ ប្រេង​ឆា ត្រីខកំប៉ុង​។​

​បញ្ជាការដ្ឋាន​អង្គរក្ស ថវិកា​ចំនួន​២០,០០០,០០០​រៀល​, មេបញ្ជាការ​ប្រចាំ​ទិស ថវិកា​ចំនួន​៥,០០០,០០០​រៀល និង​ឧបត្ថម្ភ សម្ភារ និង​គ្រឿងឧបភោគ​បរិភោគ​មួយចំនួនទៀត ដែល​មាន​ដូចជា​ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹក​ស៊ី​អី​វ ប្រេង​ឆា ត្រីខកំប៉ុង​។​

​កងពលតូច​អន្តរាគមន៍​លេខ​១២៨ ចំនួន​២០,០០០,០០០​រៀល​, មេបញ្ជាការ​កងពល ទទួលបាន​ថវិកា​ចំនួន​៤០០,០០០​រៀល​, មេបញ្ជាការរង ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​២០០,០០០​រៀល​, នាយសេនាធិការ​រង នាយ នាយរង​លេខាធិការដ្ឋាន នាយ នាយរង​ការិយាល័យ នាយ នាយរង​ផ្នែក មេបញ្ជាការ មេ​បញ្ញា​ការរង កងអនុសេនាធំ​-​តូច ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ១០០,០០០​រៀល​, នាយ និង​ពលទាហាន ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន ៥០,០០០​រៀល និង​ឧបត្ថម្ភ សម្ភារៈ និង​គ្រឿងឧបភោគ បរិភោគ ដែល​មាន​ដូចជា​ប្រេងម៉ាស៊ូត មី ទឹកបរិសុទ្ធ ទឹកត្រី ទឹក​ស៊ី​អី​វ ប្រេង​ឆា ត្រីខកំប៉ុង ឧបត្ថម្ភ​សម្រាប់​ទិញ​សម្ភារ​ប្រើប្រាស់ សម្ភារ​ការិយាល័យ និង​បង្គោល​ភ្លើង អស់​ទឹកប្រាក់​ចំនួន​៨០,០០០,០០០​រៀល​។​

​វរ​សេនា​តូច​អន្តរាគមន៍​លេខ ២៨១, ២៨២, ២៨៣, ២៨៤ និង​២៨៥ ចំនួន​៥​វរៈ ឧបត្ថម្ភ​ជូន មេបញ្ជាការ​វរ ម្នាក់​ទទួលបាន​ថវិកា​ចំនួន ២០០,០០០​រៀល​, មេបញ្ជាការរង ជំនួយការ​សេនាធិការ មេបញ្ជាការ មេបញ្ជាការរង កងអនុសេនាធំ​-​តូច ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា ចំនួន​១០០,០០០​រៀល និង​នាយទាហាន ពលទាហាន ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៥០,០០០​រៀល​៕

ព័ត៌មាន ដោយ លឹម សាវុធ

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.