ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ខេត្ត​កណ្តាល និង​ខេត្ត​ពោធិ៍សាត់ ដែល​រួម​គ្នា ផ្តើម​អនុវត្ត​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក

​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​បរិស្ថាន រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ខេត្ត​កណ្តាល និង​ខេត្ត​ពោធិ៍សាត់ ដែល​រួម​គ្នា ផ្តើម​អនុវត្ត​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពង់ឆ្នាំង​)៖ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន ទេស​រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍន៍​វិស័យ​កសិកម្ម និង​ជនបទ បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​បរិស្ថាន និង​រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង ខេត្ត​កណ្តាល និង​ខេត្ត​ពោធិ៍សាត់ ដែល​បាន​រួម​សហការ​គ្នា​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​ក្នុង​ការផ្តើម​អនុវត្ត យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ថង់ប្លាស្ទិក ដែល​ជា​ការឆ្លើយតប នឹង​សេចក្តីសម្រេច​របស់ រាជរដ្ឋាភិបាល ស្តីពី វិធានការ គោលនយោបាយ​ស្តីពី « ការកាត់បន្ថយ ការប្រើប្រាស់​ផលិតផល​ប្លា​ស្ទិក និង​ការ ពង្រឹង​ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិក សម្រាប់​រយៈពេល​ខ្លី​»​។​

​ការវាយតម្លៃ​បែប​នេះ​របស់​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បាន​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ក្នុង​ពិធី​
​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ក្រសួង​បរិស្ថាន ជាមួយ​កាកបាទក្រហមកម្ពុជា រដ្ឋបាល​ខេត្ត​កំពង់ឆ្នាំង រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ រដ្ឋបាល​ខេត្ត​កណ្តាល និង​បើក​យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិកក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ក្រុង​កំពង់ឆ្នាំង​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន បាន​បន្តថា ការងារ​គ្រប់គ្រង​សំរាម សំណល់​រឹង​ទីប្រជុំជន​ជាពិសេស​សំណល់​ប្លា​ស្ទិក បាន​និង​កំពុង​បង្ក​ហានិភ័យ​ដល់​សុខភាព​សាធារណៈ និង​គុណភាព​បរិស្ថាន​គួរឱ្យ​ព្រួយបារម្ភ ដែល​យើង ទាំង អស់​គ្នា​ត្រូវផ្តោត​ការយកចិត្ត ទុកដាក់ និង​រួម​គ្នា​ដោះស្រាយ​។ ទន្ទឹម​នឹង​នេះ​កម្ពុជា ក៏​បាន​នឹង​កំពុង​ប្រឈម​ជាមួយនឹង​បញ្ហា​សំណល់​ប្លា​ស្ទិក​ផងដែរ ជាពិសេស​សំណល់​ថង់ប្លាស្ទិក ដែល​ភាគច្រើន​មិន​ត្រូវ​បាន​ប្រមូល​យក​មក​កែច្នៃ និង​បាន​ចោល​លាយឡំ​ជាមួយ​សំរាម សំណល់​រឹង​ទីប្រជុំជន និង​មាន​ភាព​រាយប៉ាយ នៅតាម​ទីវាល និង​ប្រភព ទឹក​ស្ទើរ​គ្រប់​ទីកន្លែង​។​

​ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន សូម​គាំទ្រ និង​វាយតម្លៃ​ខ្ពស់​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល ដែល​មាន​ក្រសួង​បរិស្ថាន​ជា​សេនាធិការ​ក្នុង​ការដាក់ចេញ នូវ​វិធានការ​នានា សំដៅ​កាត់បន្ថយ​ការប្រើប្រាស់​ផលិតផល​ប្លា​ស្ទិក និង​ការពង្រឹង ការគ្រប់គ្រង​សំណល់​ប្លា​ស្ទិក​។ ជាក់ស្តែង នាពេលនេះ ក្រោម​ការផ្តួចផ្តើម​របស់​ឯកឧត្តម​បណ្ឌិ​ត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ក្នុង​ការរៀបចំ​យុទ្ធនាការ​កាត់ បន្ថយ ការប្រើប្រាស់ ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» នៅតាម​គ្រឹះស្ថាន សិក្សា​ចំណេះ​ទូទៅ ក្នុង​គោលដៅ​ជាង ៣០,០០០​សាលា នៅ​ទូទាំង​ប្រទេស ដែល​មាន​សិស្សានុសិស្ស ជាង ៣​លាន ៧​សែន​នាក់ គឺ​ការលើកកម្ពស់​ការយល់​ដឹង និង​ការចូលរួម​របស់​ប្រជាពលរដ្ឋ ឈានទៅ ផ្លាស់ប្តូរ​ឥរិយាបទ​និង​ទម្លាប់​ការរស់នៅ​របស់ ប្រជាពលរដ្ឋ​កម្ពុជា ក្នុង​ការរស់នៅ​ស្អាត បរិស្ថាន​បៃតង និង​អព្យាក្រឹត្យ​កា​បូន ដោយ​ចាប់ផ្តើម​ពី​ការ​មិន​ប្រើ ប្រា​ស់ ថង់ ប្លា​ស្ទិក​យ៉ាងតិច​១​ថ្ងៃ ក្នុង​១ សប្តាហ៍​។​

​បន្ថែម​ពី​នេះ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ អ៊ុក រ៉ាប៊ុន មាន​ជំនឿ​ជឿជាក់ថា តាមរយៈ​ការចូលរួម​យ៉ាង​សកម្ម​របស់​ភាគី​ពាក់ព័ន្ធ​ក្នុង​យុទ្ធនាកា​រនា​ថ្ងៃនេះ និង​ការបន្ត​ចូលរួម​អនុវត្ត​វិធានការ កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក​នឹង​ទទួលបាន​នូវប​រិ​ស្ថាន​ស្អាត សោភ័ណភាព​ល្អ ដែល​ជា​ចលក​រុញច្រាន​កំណើនសេដ្ឋកិច្ច មូលដ្ឋាន​របស់​កម្ពុជា ក៏ដូចជា​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ និង​សុខមាលភាព​សាធារណៈ តាមរយៈ​ការលើក​ស្ទួយ​វិស័យ​ទេសចរណ៍ និង​ទីផ្សារ​ផលិតផល​ក្នុង​មូលដ្ឋាន​។

​បើ​តាម​លោក​ស្រី ម៉ែន នារី​សោ​ភ័គ អគ្គលេខា ធិ​ការ​រងទី​១ កាកបាទក្រហមកម្ពុជា បាន​ថ្លែងថា យុទ្ធនាការ​នេះ ពិតជា​បាន​ឆ្លុះបញ្ចាំង​ឱ្យឃើញ​ពី ឆន្ទៈ​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កម្ពុជា​យើង ចូលរួម​ជាមួយ​រដ្ឋាភិបាល និង​ប្រជាជាតិ ទូ​ទាំង​សកលលោក ក្នុង​ការកាត់បន្ថយ​ការបំពុល​បង្ក​ដោយ​ប្លា​ស្ទិក​។ ឧទាហរណ៍​ជាក់ស្តែង ដប​ប្លា​ស្ទិក​មួយ​នឹង​រលាយ​ដោយឯ​កឯ​ង ក្នុង​រយៈពេល ៤៥០​ឆ្នាំ​ដូចនេះ ជាតិពុល​នឹង​នៅ​ក្នុង​បរិស្ថាន​ជុំវិញ​ខ្លួន​យើង​រាប់​ជំនាន់​របស់​មនុស្សជាតិ​។​

​លោកស្រី​សូម​ឧទ្ទិស យុទ្ធនាការ​កាត់បន្ថយ​ការប្រើប្រាស់​ប្លា​ស្ទិក ក្រោម​ប្រធានបទ «​ថ្ងៃនេះ ខ្ញុំ​មិន​ប្រើ​ថង់ប្លាស្ទិក​ទេ​» ឱ្យ​ស្ថិត​នៅក្នុង​បេះដូង​យើងទាំងអស់គ្នា ហើយ​បំពេញ​កាតព្វកិច្ច​ពលរដ្ឋ​ល្អ រស់នៅ​ក្នុង​បរិស្ថាន​ល្អ អនុវត្ត​ការកាត់បន្ថយ​ការប្រើ​ថង់ប្លាស្ទិក ចូលរួម​ដាំ​ដើមឈើ ស្រឡាញ់ ថែរក្សា​ធម្មជាតិ ដើម្បី​ជីវិត​មនុស្ស សត្វ រុក្ខជាតិ និង​ការពារ​ភពផែនដី​ឱ្យ​ចាក​ផុត​ពី​គ្រោះមហន្តរាយ​នានា ដែល​បង្ក​ដោយ​ការប្រែប្រួល​អាកាសធាតុ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.