ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​កងកម្លាំង​របស់ កងពល​តូច​ថ្មើរជើង​លេខ​៥១ ជិត​មួយ​ពាន់​នាក់ ត្រៀម​អន្តរាគមន៍ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ !!!

​កងកម្លាំង​របស់ កងពល​តូច​ថ្មើរជើង​លេខ​៥១ ជិត​មួយ​ពាន់​នាក់ ត្រៀម​អន្តរាគមន៍ ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ !!!

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បន្ទាយមានជ័យ ៖ ថ្ងៃ​សៅរ៍ ១ រោច ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​៣០ ខែ​កញ្ញា ឆ្នាំ​២០២៣ បិណ្ឌ ១ (Ben 1) ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពល​តូច​ថ្មើរជើង​លេខ​៥១ អញ្ជើញ​ត្រួតពិនិត្យ និង​ប្រគល់​ភារកិច្ច​សំខាន់ៗ​មួយចំនួន ជូន​កងកម្លាំង​អន្តរាគមន៍​កងពលតូច​ថ្មើរជើង​លេខ​៥១ ដើម្បី​ត្រៀម​អន្តរាគមន៍​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់ និង​មហន្តរាយ​ធម្មជាតិ​ផ្សេងៗ ដែល​អាច​កើតមានឡើង​ក្នុង​ភូមិសាស្ត្រ​ខេត្ត​បន្ទាយមានជ័យ តាម​បទបញ្ជា​ថ្នាក់លើ​។​

​ឧត្តមសេនីយ៍ មេបញ្ជាការ កងពល បានបញ្ជាក់​ថា ខេត្ត​បន្ទាយមានជ័យ រៀងរាល់​ឆ្នាំ​តែងតែ​រងគ្រោះ​ដោយ​ទឹកជំនន់ ចាំបាច់​ត្រូវការ​កងកម្លាំង​ចម្រុះ និង​អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ស្មារតី​រួមគ្នា​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាជន​។​

​ក្នុងឱកាស​នោះ​ដែរ ឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ក៏​បាន​ថ្លែងអំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ និង​យោធិន​គ្រប់រូប នៃ​កងកម្លាំង​អន្តរាគមន៍​ទាំងអស់ របស់​កងពល​តូច​ថ្មើរជើង​លេខ​៥១ ដែល​បាន​ប្រុងប្រៀប កងកម្លាំង មធ្យោបាយ និង​សម្ភារ តាម​ផែនការ ត្រៀម​២៤​ម៉ោង​លើ​២៤​ម៉ោង រង់ចាំ​អនុវត្ត​បទបញ្ជា​ដែល​ថ្នាក់លើ​ប្រគល់ជូន ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់ពេល​វរ​លា​។​

​សូ​បញ្ជាក់​ផង​ដែរ ក្រៅ​ពី​កម្លាំង​ចំណុះ ទីបញ្ជាការ​កងពល កងកម្លាំង​ដែល​ឈរជើង​នៅ​ក្រៅ​អង្គភាព ក៏​បាន​ត្រួតពិនិត្យ​កម្លាំង​អន្តរាគមន៍​តាម​ផែនការ​ផងដែរ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.