ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមគ្រួសារ ព្រមទាំង​សហការី ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​សិលា​អណ្តែត ហៅ​វត្ត​ចង្ហា

​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមគ្រួសារ ព្រមទាំង​សហការី ចូលរួម​កាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​សិលា​អណ្តែត ហៅ​វត្ត​ចង្ហា

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​បន្ទាយមានជ័យ​)៖ នៅ​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​ក្រុមគ្រួសារ ព្រមទាំង​សហការី​ទាំងអស់ បាន​ធ្វើ​ពិធី​បុណ្យកាន់បិណ្ឌ​វេន​ទី​១ នៅ​វត្ត​សិលា​អណ្តែត (​វត្ត​ចង្ហា​) នៅ​ឃុំ​ចង្ហា ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

​ក្នុងឱកាស​នោះ លោក​ក៏​បាន​នាំនូវ​យក​ទយ​វត្ថុ សម្ភា​រះ​ប្រើប្រាស់ ទៅ​ប្រគេន​ដល់​ព្រះសង្ឃ​គង់​ចាំ​ព្រ​វស្សា មាន​បច្ច័យ​សរុប​១៣,៦៣០,០០០​រៀល អង្ករ​ចំនួន​០៩​កា​រ៉ុង ស្មើ​៤៥០​គី​ឡូ ក្រាម មី​២៧​កេស​តូច ទឹក​សុទ្ធ ៣៩​កេស ទឹក​ផ្លែឈើ​១០​កេស ប្រគេន​បច្ច័យ​ព្រះសង្ឃ​១០​អង្គ ក្នុង​១​អង្គ​១០​ម៉ឺន​រៀល ប្រគេន​ព្រះគ្រូ​ចៅអធិការ​២០​ម៉ឺន​រៀល​, ប្រគេន​សម្រាប់​ចង្ហាន់​ព្រះសង្ឃ ១,០០០,០០០​លាន​រៀល​, ប្រគេន​សម្រាប់​ទឹក​ភ្លើង ១,០០០,០០០​លាន​រៀល​, ប្រគេន​សម្រាប់​ព្រះសង្ឃ​អា​ពាធ ១,០០០,០០០​លាន​រៀល​, ជូន​មណ្ឌល​សុខភាព​ចង្ហា ១,០០០,០០០​លាន​រៀល​, ជូន​ថវិកា​ដល់​រដ្ឋបាល​ឃុំ ១,០០០,០០០ លាន​រៀល​, បច្ច័យ​កសាង​ក្នុង​វត្ត សរុប​៥,៦៣០,០០០​រៀល ក្នុងនោះ​ក៏​បាន​នាំ​អំណោយ​ចែកជូន​ដល់​លោកយាយ លោកតា ក្នុង​ម្នាក់​១​នាក់​បាន​សា​រ៉ុង​១ និង​ថវិកា​១​ម៉ឺន​រៀល​ផងដែរ​។​

​ទន្ទឹមគ្នានេះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏​បាន​មានមតិ​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ លោកយាយ លោកតា ប្រជាពលរដ្ឋ ហើយក៏​បាន​ជូនពរ​ដល់ លោក លោកស្រី មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ទាំងអស់ ដែល​បាន​ចូលរួម​បុណ្យ សូម​អនុមោទនា​យក​ផល​បុណ្យ​ដែល​បាន​ធ្វើ​ថ្ងៃនេះ តាម​កម្លាំង សុទ្ធា​រៀងៗ​ខ្លួន ពិសេស​សូមឲ្យ​ជួបតែ​ពុទ្ធពរ​ទាំង​៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​សូមបញ្ជាក់​ថា ពិធី​បុណ្យកាន់បិណ្ឌ និង​បុណ្យ​ភ្ជុំបិណ្ឌ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​រៀងរាល់​១ ឆ្នាំ​ម្តង មាន​រយៈពេល​១៤​ថ្ងៃ ចាប់ពី​ថ្ងៃ​១​រោច ដល់​ថ្ងៃ​១៤​រោច ខែ​ភទ្របទ និង​ថ្ងៃ​ទី​១៥​ជា​ថ្ងៃ​បុណ្យ​ភ្ជុំ​ធំ​។ ការ​ប្រារព្ធ​ធ្វើបុណ្យ​នេះ​ឡើង​ដើម្បី​ជា​ការគោរព​ដឹងគុណ និង​ឧទ្ទិស​កុស​ផល​បុណ្យ ដល់​បុព្វបុរស​ជំនាន់​ដើម អតីតយុទ្ធជន ដែល​បាន​ពលី​ជីវិត​ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ ព្រះ​បរម​រតន​កោដ្ឋ បុព្វការី​ជន ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន តាម​គន្លង​ប្រពៃណី​ព្រះពុទ្ធសាសនា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.