ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នគរបាល​គឺ​បាតដៃ​ត្រជាក់ បេះដូង​ក្តៅ មាន​កាយវិការ​ទន់ភ្លន់ សុភាពរាបសារ ម៉ឺងម៉ាត់​ក្នុង​ពេល​បំពេញការងារ និង​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​

នគរបាល​គឺ​បាតដៃ​ត្រជាក់ បេះដូង​ក្តៅ មាន​កាយវិការ​ទន់ភ្លន់ សុភាពរាបសារ ម៉ឺងម៉ាត់​ក្នុង​ពេល​បំពេញការងារ និង​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​បន្ទាយមានជ័យ ៖ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​គូសបញ្ជាក់ថា នគរបាល​គឺ​បាតដៃ​ត្រជាក់ បេះដូង​ក្តៅ មាន​កាយវិការ​ទន់ភ្លន់ សុភាពរាបសារ ម៉ឺងម៉ាត់​ក្នុង​ពេល​បំពេញការងារ និង​មាន​ក្រមសីលធម៌ វិជ្ជាជីវៈ ជា​កងកម្លាំង​នគរបាល​ជាតិ​មាន​តួនាទី​បំរើ​ប្រជាជន​និង​ប្រទេសជាតិ​ដោយ​ឥត​លក្ខ័ខ័ណ្ឌ​និង​ត្រូវមាន​សាមគ្គីភាព ឯកភាព​ផ្ទៃក្នុង ជា​ថ្លុង​មួយ​ដើម្បី​សម្រេច លើ​កិច្ច​ការងារ​ផ្សេងៗ​របស់​ថ្នាក់ដឹកនាំ​ប្រគល់ជូន ហើយ​ត្រូវ​យកចំណេះ ជំនាញ វិជ្ជាជីវ​: ទាំងនេះ​ទៅ​ប្រើប្រាស់​។​

​ការគូសបញ្ជាក់​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​នៅ​ព្រឹក​ថ្ងៃ​ទី ២៨ ខែ កញ្ញា ឆ្នាំ​២០២៣ ក្នុង​ពី​ធី​បិទ​វគ្គ​ហ្វឹកហ្វឺន​សិក្ខា​ម​ក្របខ័ណ្ឌ​ថ្មី​ដែល​សិក្សា​នៅ​នឹង​កន្លែង និង​ប្រគល់​លិខិត​បង្គាប់ការ​ដល់​អធិកា​រដ្ឋា​ន​នគរបាល​ក្រុង​-​ស្រុក​ទាំង​៩ ដើម្បី ឱ្យទៅ​បម្រើ​ការងារ​នៅតាម​បណ្តា​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ក្នុង ស្រុក​-​ក្រុង​ទាំង ៩ នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​បន្ទាយមានជ័យ ។​

​នា​ឧកាស​នោះ លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​គូសបញ្ជាក់​បន្ថែមទៀតថា មួយ​វិញ​គឺ​ត្រូវ​ខិតខំ​សិក្សា​ខ្លឹមសារ​ជំនាញ​បន្ថែម​ក៏​ដូច​អំពី​ច្បាប់​នានា ដើម្បី​អនុវត្ត​ការងារ​ក្នុង​សហគមន៍ ប្រចាំ​ថ្ងៃ​ឲ្យមាន​ប្រសិទ្ធិភាព​។​

​ជាមួយ​នោះ លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ ក៏​បាន​កោតសរសើរ​និង​វាយតម្លៃ​ខ្ពស់​ចំពោះ លោក​ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍ ដែល​ជា​គ្រូ​បង្គោល​បាន​ប្រឹងប្រែង​ទាំង​ការងារ​ស្នូល និង​ការងារ​បណ្តុះបណ្តាល ចែករំលែក​ចំណេះដឹង​ដល់​សិក្ខាកាម​ទាំងអស់​ទទួលបាន​ចំណេះ​ជំនាញ និង​បទពិសោធន៍​ល្អៗ ដើម្បី​យកទៅ​អនុវត្ត​ការងារ​នៅ​មូលដ្ឋាន ។​

​ទន្ទឹម​នោះ លោក​ឧត្តមសេនីយ៍ទោ​បាន​ក្រើ​ន​រំលឹក​បន្ថែមដ​ល់​សិក្ខា​ម​ទាំងអស់​ត្រូវ ពង្រឹង​សមត្ថភាព​បន្ថែម ចំណេះ ជំនាញ វិជ្ជាជីវ​: ច្បាប់ បច្ចេកទេស និង​ដើរ​ឲ្យស្រប​តាម​យុគសម័យ​ឌីជីថល កងកម្លាំង​ទាំងអស់​ត្រូវ​ឈរលើ​គោលការណ៍​គោរព​ច្បាប់ បទបញ្ជា​និង​វិន័យ អនុវត្ត​តាម​តួនាទី ភារកិច្ច​របស់​ខ្លួន ពេល​បំពេញការងារ ត្រូវ​ស្លៀកពាក់​ឯកសណ្ឋាន​ឲ្យបាន​ត្រឹមត្រូវ តាម​គោលការណ៍​ដែល​ថ្នាក់លើ​បានកំណត់ ។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.