ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​កែលម្អរ​សោភ័ណភាព​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង

ឯកឧត្តម​អភិបាលខេត្ត​ស្វាយរៀង បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​កែលម្អរ​សោភ័ណភាព​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​) ៖ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការរៀបចំ​ផែនការ​អភិវឌ្ឍ​កែលម្អរ​សោភ័ណភាព​ក្នុង​ក្រុង​បាវិត ខេត្ត​ស្វាយរៀង មានដូចជា ពិនិត្យ​ផ្លូវ​សម្រាប់​ថ្មើជើង​ឆ្លងកាត់​ក្រោម​ដី ពិនិត្យ​ដំណើរការ​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​រវាង​កម្ពុជា​-​វៀតណាម ពិនិត្យ​ទីតាំង​ចំណត​គម្រោង​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​បាវិត ពិនិត្យ​ទីតាំង​សាងសង់​អាគារ​អង្គភាព​កងកម្លាំង​ទាំង​បី​របស់​រដ្ឋបាល​ក្រុង​បាវិត និង​ពិនិត្យ​ស្ថានភាព​ភូមិសាស្ត្រ ក្នុង​ការគ្រប់គ្រង និង​ការអភិវឌ្ឍ​នៅតាម​តំបន់​ព្រំដែន​។​

​អញ្ជើញ​ចូលរួម​អមដំណើរ​ក្នុងឱកាស​នោះ​រួមមាន​: លោក​ជា​អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលាខេត្ត លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ លោកនាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោកនាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត លោកនាយក​ទីចាត់ការ​រដ្ឋបាល លោក​អភិបាល អភិបាលរង​ក្រុង​បាវិត លោក​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត លោកនាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។​

​សូម​បញ្ជាក់​ផង​ដែរថាៈ ដោយសារតែ​ប្រទេស​ជាតិ​មាន​សុខសន្តិភាព ទើប​មាន​អ្វីៗ​ដូច​សព្វថ្ងៃ​នេះ​ហើយ​ជាក់ស្តែង​ខេត្ត​ស្វាយរៀង ក៏​បាន​កែរ​ប្រែ​មុខមាត់ លើកកម្ពស់​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ និង​បាន​ជម្រុញ​កំណើន​សេដ្ឋកិច្ច​ឲ្យមាន​សន្ទុះ​ខ្លាំងក្លា​ឡើង តាមរយៈ​ការទាក់ទាញ​អ្នកវិនិយោគ​មក​បណ្តាក់​ទុន​នៅក្នុង​ទឹកដី​ខេត្ត​ស្វាយរៀង ជាពិសេស​ក្នុង​ទឹកដី​ក្រុង​ស្វាយរៀង មាន​ទាំង​តំបន់​សេដ្ឋកិច្ច​ពិសេស ផ្លូវថ្នល់​ធំ​ទូលាយ សួនច្បារ​មាត់ទន្លេ​ដ៏​ស្រស់បំព្រង ខ្យល់អាកាស​ត្រជាក់ សណ្តាប់ធ្នាប់​ល្អ បរិស្ថាន​អនាម័យ​ល្អ សេវាកម្ម​ល្អ គួរ​ជាទី​គយគន់​កំសាន្ត​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.