ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម សួន សុ​ម៉ា​លីន អញ្ជើញ​រួម​ដំណើរ​ជាមួយ​ថ្នាក់ដឹកនាំ​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​តាមដាន​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​គោ​ក្នុង​ភូមិសាស្ត្រ​ខេត្ត ដើម្បី​ជំរុញ​ការងារ​គ្រប់គ្រង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម អភិវឌ្ឍ​ជនបទ​

ឯកឧត្តម សួន សុ​ម៉ា​លីន អញ្ជើញ​រួម​ដំណើរ​ជាមួយ​ថ្នាក់ដឹកនាំ​អន្តរក្រសួង បាន​ចុះ​ពិនិត្យ​តាមដាន​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​គោ​ក្នុង​ភូមិសាស្ត្រ​ខេត្ត ដើម្បី​ជំរុញ​ការងារ​គ្រប់គ្រង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម អភិវឌ្ឍ​ជនបទ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​) ៖ ព្រឹក​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​រួម​ដំណើរ​ជាមួយ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង ឯកឧត្តម ឆាយ ឬ​ទ្ធិ​សែន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បាន​ចុះ​ពិនិត្យ​តាមដាន​ស្ថានភាព​ទឹក និង​ការងារ​បង្កបង្កើនផល​នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​គោ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង ដើម្បី​ជំរុញ​ការងារ​គ្រប់គ្រង​ការអភិវឌ្ឍ​វិស័យ​កសិកម្ម អភិវឌ្ឍ​ជនបទ និង​ការ​គ្រប៎គ្រង​ធនធានទឹក​រួមគ្នា​នៅ​ប្រព័ន្ធ​ធារាសាស្ត្រ​វ៉ៃ​គោ​ឲ្យមាន​ប្រសិទ្ធភាព​។​

​ប្រព័ន្ធ​ស្រោចស្រព​វ៉ៃ​គោ​នេះ គឺ​បាន​លើក​កំពស់​អត្រា​ប្រើប្រាស់​ដី​ដាំ​ដុះ​បង្កបង្កើន​ផល និង​កែលម្អ​លក្ខខណ្ឌ​ដាំ​ដុះ សាងសង់​ប្រឡាយ​ធារាសាស្ត្រ និង​ស្ថានីយ​បូមទឹក នាំ​ទឹក​ទន្លេមេគង្គ​តាមរយៈ​ទន្លេតូច និង​ព្រែក ធ្វើ​ជា​ប្រភព​ទឹក​ស្រោចស្រព​ប្រកបដោយ​ប្រសិទ្ធភាព​។​

​សូម​បញ្ជាក់​ជូន​ផងដែរ​ថា គម្រោង​អភិវឌ្ឍ​ប្រព័ន្ធធារាសាស្ត្រ​វ៉ៃ​គោ​មាន​២​ជំហាន ស្ថិតនៅ​ខេត្ត​កំពង់ចាម ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង ក្នុងនោះ​÷
*​ជំហាន​ទី​១ ស្ថិតនៅ​តំបន់​ប្រសព្វ​រវាង​ខាងត្បូង​ខេត្ត​កំពង់ចាម និង​ខាងជើង​ខេត្ត​ព្រៃវែង មាន​ចម្ងាយ​ប្រហែល ៧០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ អាច​ផ្គត់​ផ្គង​ទឹក​ស្រោចស្រព​បង្កបង្កើន​ផល​កសិកម្ម​បាន​ទំហំ ១០៨.៣០០​ហិកតា នៅ​រដូវវស្សា និង ២៧.១០០​ហិកតា នៅ​រដូវប្រាំង​។​
*​ជំហាន​ទី​២ ស្ថិត​នៅ​ប្រសព្វ​រវាង​ខាងកើត​ខេត្តព្រៃវែង និង​ខាងលិច​ខេត្ត​ស្វាយរៀង មាន​ចម្ងាយ​ប្រហែល ១០០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ អាច​ផ្គត់ផ្គង់​ទឹក​ស្រោចស្រព​សម្រាប់​បង្កបង្កើន​ផល​កសិកម្ម​បាន​ទំហំ ៩៣.១០០​ហិកតា នៅ​រដូវវស្សា និង ២៣.៣០០​ហិកតា នៅ​រដូវប្រាំង​។​

​បន្ទាប់​ពី​ពិនិត្យ​ទីតាំង ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កសិករ និង​ស្ដាប់​ការបង្ហាញ​អំពី​ប្រព័ន្ធធារាសាស្ត្រ​ជំហាន​ទី​១ និង​ទី​២ និង​កសិករ​ប្រើប្រាស់​ទឹក នៅ​លើ​ប្រឡាយ​មេ​១ ស្ថិតនៅ​ភូមិ​តង​ឡង ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អន្ទរ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.