ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​នាយករដ្ឋមន្ត្រី​ថៃ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​, មេដឹកនាំ​ទាំង​ពីរ​ចាប់ផ្តើម​កិច្ចប្រជុំ​ពិភាក្សា​នៅ​វិមាន​សន្តិភាព​

​នាយករដ្ឋមន្ត្រី​ថៃ អញ្ជើញ​មកដល់​រាជធានី​ភ្នំពេញ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​នៅ​កម្ពុជា​, មេដឹកនាំ​ទាំង​ពីរ​ចាប់ផ្តើម​កិច្ចប្រជុំ​ពិភាក្សា​នៅ​វិមាន​សន្តិភាព​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ តប​តាម​ការអញ្ជើញ​របស់​ស​ម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក សេដ្ឋា ថា​វី​ស៉ីន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​មក​ដល់​រាជធានី​ភ្នំពេញ បំពេញ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង នៅ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​២៨ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទទួល​បដិសណ្ឋារកិច្ច​នាយករដ្ឋមន្ត្រី​ថៃ នៅ​វិមាន​សន្តិភាព បន្ទាប់​មក​មេដឹកនាំ​ទាំង​ពីរ​កម្ពុជា​-​ថៃ បានចាប់ផ្តើម​កិច្ចប្រជុំ​ពិភាក្សា​ការងារ​។​

​ក្នុងអំឡុងពេល​ទស្សន​កិច្ច​នៅ​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ថៃ នឹង​អញ្ជើញ​ដាក់​កម្រងផ្កា​គោរព​វិញ្ញាណក្ខន្ធ​នៅ​វិមានឯករាជ្យ និង​អញ្ជើញ​គោរព​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ «​ព្រះ​បរម​រតន​កោដ្ឋ​» អតីត​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​មណ្ឌប​ព្រះ​បរម​រូប​។​

​នាយករដ្ឋមន្ត្រី​ទាំង​ពីរ​នឹង​មាន​ជំនួប​ទ្វេភាគី ក្នុង​គោលបំណង​កំណត់​ទិសដៅ​សកម្មភាព ដើម្បី​ធ្វើឱ្យ​កាន់តែ​ស៉ីជម្រៅ និង​ពង្រីក​បន្ថែម​ទៀត​នូវ​កិច្ចសហប្រតិបត្តិការ​លើ​គ្រប់​វិស័យ ដែល​ផ្ដល់​ផលប្រយោជន៍​ទៅវិញទៅមក ក្នុង​ក្របខ័ណ្ឌ​ទ្វេភាគី និង​ពហុភាគី​។​

​ភាគី​ទាំងពីរ​ក៏​នឹង​ផ្លាស់ប្តូរ​ទស្សនៈ ស្តីពី​បញ្ហា​តំបន់ និង​អន្តរជាតិ ដែល​ជា​ផលប្រយោជន៍​និង​ក្តីបារម្ភ​រួម​។ បន្ថែម​ពី​នេះ ថ្នាក់ដឹកនាំ​ទាំង​ពីរ​នឹង​ធ្វើការ​ប្រគល់​ទទួល​នូវ «​មជ្ឈមណ្ឌល​សំចត​និង​ស្តារនីតិសម្បទា​សម្រាប់​ជនរងគ្រោះ​ដោយ​អំពើ​ជួញដូរ​មនុស្ស​និង​ក្រុម​ជន​ងាយ​រងគ្រោះ​ដទៃទៀត​» ដែល​មាន​ទីតាំង​ស្ថិតនៅ​ក្រុង​ប៉ោយប៉ែត ដែល​ជា​គំនិត​ផ្តួចផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​។​

​លោក សេដ្ឋា ថា​វី​ស៉ីន នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​ដាច់ដោយឡែក​ចំពោះ​សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី និង​ជា​ប្រធានព្រឹទ្ធសភា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ក្រុម​ឧត្តមប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ និង​សម្តេច​មហា​រដ្ឋសភាធិកា​រ ធិបតី ឃួន សុ​ដា​រី ប្រធានរដ្ឋសភា​។​

​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​លើកដំបូង​របស់ លោកនាយក​រដ្ឋមន្ត្រី សេដ្ឋា ថា​វី​ស៉ីន មក​កាន់​កម្ពុជា​នឹង​ពង្រឹង​បន្ថែមទៀត​នូវ​ចំណង​មិត្តភាព​ជា​ប្រពៃណី និង​លើកកម្ពស់​កិច្ចសហប្រតិបត្តិកា​រពហុ​វិស័យ រវាង​ប្រទេស​ទាំង​ពីរ ស្រប​តាម​ស្មារតី​នៃ «​ការពង្រឹង​ភាព​ជា​ដៃគូ​ដើម្បី​សន្តិភាព​និង​វិបុលភាព​» ដែល​ផ្តល់​ផលប្រយោជន៍​ទៅ​វិញ​ទៅ​មក​សម្រាប់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ព្រមទាំង​រួមចំណែក​ដល់​ការលើកកម្ពស់​សន្តិភាព ស្ថិរភាព និង​វិបុលភាព ក្នុង​សហគមន៍​អាស៊ាន និង​អន្តរជាតិ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.