ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម ប្រាក់ សោភ័ណ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ខេត្តសៀមរាប ចូលរួម​រៀបចំ​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ខេត្ត​របស់​យើង​ស្អាត និង​មាន​សោ​ភណ្ឌ​ភាពល្អ​

​ឯកឧត្តម ប្រាក់ សោភ័ណ អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ដែល​រស់នៅ​ក្នុង​ខេត្តសៀមរាប ចូលរួម​រៀបចំ​ទុកដាក់​សម្រាម​ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ឱ្យ​ខេត្ត​របស់​យើង​ស្អាត និង​មាន​សោ​ភណ្ឌ​ភាពល្អ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​សៀមរាប​) ៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជេី​ញ​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​សំអាត​បរិស្ថាន ក្នុង​ក្រុង​សៀមរាប ដើម្បី​អបអរសាទរ​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២៣ ក្រោម​ប្រធានបទ “​ទេសចរណ៍ និង​ការវិនិយោគ​បៃតង​” ដោយ​មាន​ការចូលរួម​លោក អភិបាលរង​ខេត្ត លោក អភិបាល​ក្រុង​សៀមរាប លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ សង្កាត់​ទាំង​១២ លោកគ្រូ អ្នកគ្រូ ប្អូនៗ​សិស្សានុសិស្ស និស្សិត សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ត ក្រុមហ៊ុន​ឯកជន និង​បងប្អូន​ប្រជាពលរដ្ឋ ប្រមាណ​ជាង ១៧ ១២៦​នាក់ ។​

​ឯកឧត្តម អភិបាលខេត្ត ការរៀបចំ​យុទ្ធនាការ​សម្អាត​បរិស្ថាន​ក្រុង​នា​ថ្ងៃនេះ ជា​គោលបំណង​បំផុស​ចលនា​ប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់ សិស្ស និស្សិត​គ្រប់រូប​ឱ្យ​ចូលរួម​ធ្វើ​អនាម័យ កែលម្អ​សោ​ភណ្ឌ​ភាព​ទីក្រុង ទីប្រជុំជន ជនបទ ភូមិដ្ឋាន វត្ត​អារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និង​ទីផ្សារ ដូចនេះ ដើម្បី​ធានាបាន​នូវ​គុណភាព​បរិស្ថាន សោ​ភណ្ឌ​ភាព​ទីប្រជុំជន សុខុមាលភាព​សាធារណៈ ចាំបាច់​ត្រូវ​យកចិត្តទុកដាក់​លើ​ក​កម្ពស់​ការគ្រប់គ្រង​សំណល់ ដោយ​ត្រូវ​ចេះ​វេច​ខ្ចប់ និង​ញែក​សំណល់​សំរាម​គ្រប់​ប្រភេទ​ដូចជា សំណល់​អាច​កែច្នៃ​បាន សំណល់​សរីរាង្គ សំណល់​ផ្ទុក​សារធាតុ​គ្រោះថ្នាក់ និង​សំណល់​ផ្សេងៗ ដើម្បី​ប្រែក្លាយ​សំណល់​មួយចំនួន​ឱ្យមាន​តម្លៃ​សេដ្ឋកិច្ច និង​កាត់បន្ថយ​បរិមាណ​សំណល់​នៅតាម​ទីសាធារណៈ ។​

​ក្នុង​ឱកាស​នេះ ឯកឧត្តម ក៏​សូម​ឆ្លុះបញ្ចាំង​ពី​កិច្ចសហការ​គ្នា និង​ការយល់ដឹង​ដូចគ្នា សំដៅ​លើកកម្ពស់​ការគ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​និរន្តរភាព ដែល​យើង​ត្រូវ​អនុវត្ត​ជា​ប្រចាំ ដើម្បី​ខេត្ត​យើងទាំងអស់គ្នា ក្រោម​ទិស​ស្លោក “​សៀមរាប​ផ្ទះ​ខ្ញុំ​” ។ ការបេ្តជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការគ្រប់គ្រង​សំរាម សំណល់​រឹង ដែល​ជា​កត្តា​លី​ករ​ដ៏​សំខាន់​មួយ ដែល​ចូលរួម​ក្នុង​ការលើកកម្ពស់​សុខ​ភាព​មនុស្ស​នា​ពេលបច្ចុប្បន្ន និង​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​។ ដូច្នេះ ឯកឧត្តម​សូមឱ្យ​ស្មារតី នៃ​ប្រារព្ធ​ទិវា​អូហ្សូន​បរិស្ថាន​អន្តរជាតិ និង​ទិវា​ទេសចរណ៍​ពិភពលោក ឆ្នាំ​២០២៣ នេះ ក្លាយជា​កម្លាំងចលករ​ដ៏​មុត​ស្រួច និង​ជា​ត្រីវិស័យ​មួយ ដើម្បី​នាំ​ផ្លូវ​យើង​ទាំងអស់គ្នា​ឈានទៅរក​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.