ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នគរបាល​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន​បាន​ជនសង្ស័យ ៣​នាក់​ពាក់ព័ន្ធ ជួញដូរ​អាវុធ ដោយ​ខុសច្បាប់

នគរបាល​ក្រុង​ប៉ោយ​ប៉ែត ឃាត់ខ្លួន​បាន​ជនសង្ស័យ ៣​នាក់​ពាក់ព័ន្ធ ជួញដូរ​អាវុធ ដោយ​ខុសច្បាប់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ក្រុង​ប៉ោយប៉ែត​)៖ ដោយ​អនុវត្តន៍​តាម​ការណែនាំ លោក​ឧត្តមសេនីយ៍ទោ សិទ្ធ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​រក្សារ​សន្តិសុខ ជូន​ប្រជាពលរដ្ឋ ២៤​ម៉ោង​លើ​២៤​ម៉ោង កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល សង្កាត់​ផ្សារកណ្តាល សហការ​ជាមួយ កម្លាំង​នគ​បាល​ប៉ុស្តិ៍ រដ្ឋបាល​សង្កាត់​អូរឫស្សី នៃ​អធិការ​រដ្ឋា​នគរបាល ក្រុង​ប៉ោយប៉ែត ស្រាវជ្រាវ​និង​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៣​នាក់ បាន​ជា​បន្តរ​បន្ទាប់ ពាក់ព័ន្ធ​ករណី ការជួញដូរ​អាវុធ ដោយ​ខុសច្បាប់ កាលពី​ព្រឹក​ថ្ងៃទី​២៣​ខែ​កញ្ញា​ឆ្នាំ​២០២៣​វេលា​ម៉ោង​១១​និង​៣០​នាទី​នៅ​ចំណុច​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​លោក​វរសេនីយ៍ សៅ សារឿ​ន អធិការនគរបាល ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​អោយដឹងថា ជនសង្ស័​យដែកម្លាំង​ជំនាញឃាស​ត់​ខ្លួន​បានទី​១​ឈ្មោះ ចាន់ ពៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ទី​២​ឈ្មោះ តេង​ចំណាន ភេទ​ប្រុស​អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ទី​៣​ឈ្មោះ​ហង្ស ផល្លា នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយ​បាន​ជ័យ​។​

​លោក​អធិការ ក្រុង​ប៉ោយប៉ែត​បាន ប្រាប់​អោយដឹង​បន្តរ​ទៀតថា ក្រោយពី​ទទួលបាន ព័ត៌មាន​ភ្លាម​នោះ កម្លាំង​ប៉ុស្តិ៍​ផ្សារកណ្តាល សហការ​ជំ​មួយ កម្លាំង​ប៉ុស្តិ៍​អូរឫស្សី បាន​ចុះ​ធ្វើការ​ត្រួពិនិត្យ នៅ​ចំណុច​កើតហេតុ​ខាងលើ បាន​រកឃើញ អាវុធ​ខ្លី​មួយ​ដើម ម៉ា​រ៉ូឡូ ពណ៌​ស ស្នាប់ដៃ​ឈើ ពណ៌​ត្នោត មាន​គ្រាប់​ចំនួន​៣​គ្រាប់ នៅក្នុង​ទូរ​ទឹកកក ក្នុង​ខ្ទម​តូច​មួយ កាំភ្លើង​ជា​របស់​ឈ្មោះ ចាន់ ពៅ ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ។​

​លោក​វរសេនីយ៍ឯក សៅ សា រឿន បាន​បន្ត​អោយដឹង​ថែម​ទៀត​ថា ក្រោយ​មក​កម្លាំង​ជំនាញ​បាន ស្រាវជ្រាវ​និង ឃាត់ខ្លួន​ជន​ជាប់​ពាក់ព័ន្ធ បាន​ម្នាក់​នៅ​ចំណុច ភូមិ​គីឡូ​លេខ​៤ ឈ្មោះ តេង ចំណាន ភេទ​ប្រុស អាយុ ២២​ឆ្នាំ រស់នៅ​ភូមិ​បា​លិលេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ដែល​បាន​យក​កាំភ្លើង​ពី​ឈ្មោះ ប៉ូច ភេទ​ប្រុស អាយុ​ប្រហែល​២០​ឆ្នាំ​ជាង រស់នៅ​ភូមិ​អាង​សិលា ឃុំ​អូរ​បី​ជាន់ ទៅ​លក់​ឲ្យឈ្មោះ ហង្ស ផល្លា ភេទ​ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​បាលិ​លេយ​២ សង្កាត់​ប៉ោយប៉ែត ចំនូ​ន​៤០០០​បាទ (​បួន​ពាន់​បាត​)​។​លុះ​ដល់​នៅ​វេលា​ម៉ោង​១៦​និង​២០​នាទី បាន​ឃាត់ខ្លួន​ឈ្មោះ ហង្ស ផល្លា នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយប៉ែត ។​

​យោងតាម​ចម្លើយសារភាព​របស់​ឈ្មោះ ហង្ស ផល្លា នៅ​ចំពោះមុខ សមត្ថកិច្ច​បាន​បញ្ជាក់​ថា កាំភ្លើង​នោះ​ខ្លួន​ពិតជា បាន​យក​ទៅ​លក់​ឲ្យឈ្មោះ ចាន់ ពៅ បន្តរ​មែន​ក្នុង​តំលៃ ៧០០០​បាត​(​ប្រាំពីរ​ពាន់​បាត​)​។​

​បច្ចុប្បន្ន​ជនសង្ស័យ ខាងលើ​រួមទាំង​វត្ថុតាង ត្រូវបាន​កម្លាំង​នគរបាល ជំនាញ​នៃធិកា​ររ​ដ្ឋា​ន នគរបាល​ក្រុង ប៉ោយប៉ែ​ត​កសាង សុំណុំរឿង​បញ្ជូន​ខ្លួន ទៅកាន់​ស្នងការ​រដ្ឋា​ន នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ការបន្តរ​ទៅ តាម​និតិ​វិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.