ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​តួនាទី​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​

ពិធី​ប្រកាស​តែងតាំង​ផ្លាស់ប្ដូរ​តួនាទី​មុខតំណែង​និង​បំពាក់​ឋានន្តរស័ក្តិ​មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ស្វាយរៀង​)៖ នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាល នៃ​គណៈ​អភិបាលខេត្ត ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ិន សូ​ផាន្នី មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្ដរសក្ដិ​ជូន​មេបញ្ជាការរង នៃ​កងរាជអាវុធហត្ថ​ខេត្ត​ស្វាយរៀង ។​

​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី គណៈប្រតិភូ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ឯកឧត្តម ប្រធាន​សាលាដំបូង​ខេត្ត ឯកឧត្តម​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​លោក​ស្នងការរង​នគរបាល​ខេត្ត លោក​មេបញ្ជាការរង​តំបន់​ប្រតិបត្តិការ​សឹក​រង​ស្វាយរៀង លោក​មេបញ្ជាការ មេបញ្ជាការរង នាយសេនាធិការ នា​សេនាធិការ​រង នាយការិយាល័យ នាយរង​ការិយាល័យ​នៃ​កងរាជអាវុធហត្ថ​ខេត្ត លោក លោកស្រី ប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត លោក​មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ស្រុក​ទាំង​៨ និង​មន្ត្រី​ពាក់ព័ន្ធ​មួយចំនួន​ទៀត​។

​ជំនួស​មុខ​ឲ្យ​ឯកឧត្ដម​អភិបាលខេត្ត និង​ជា​ប្រធាន​គណៈ​បញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត ឯកឧត្តម ហែម ពិសិដ្ឋ បាន​ថ្លែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ថ្នាក់ដឹកនាំ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត និង​នាយទាហាន នាយទាហានរង នៃ​កងរាជអាវុធហត្ថ​ខេត្ត គ្រប់​ជំនាញ និង​គ្រប់​ផ្នែក​ទាំងអស់ ដែល​កន្លងមក​បាន​ខិតខំ​ប្រឹងប្រែង អនុវត្ត​តួនាទី​ភារកិច្ច​របស់​ខ្លួន​ប្រកប​ដោយ​វិន័យ សណ្តាប់ធ្នាប់ មាន​ស្មារតី តស៊ូ​អត់ធ្មត់ និង​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​បានល្អ នាំឲ្យ​សម្រេចបាន​នូវ​លទ្ធផល គួរ​ជាទី​មោទនៈ ទាំង​ក្នុង​កិច្ចការ​ជំនាញ ប្រតិបត្តិការ​ជួយសង្គ្រោះ​គ្រោះមហន្តរាយ​ផ្សេងៗ និង​កិច្ចការ សហការ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សង្គម​បាន​ល្អប្រសើរ នៅ​គ្រប់​ពេលវេលា និង​គ្រប់​កាលៈទេសៈ​ទាំងអស់ ទាំង​ក្នុង​ឱកាស​បុណ្យ​ប្រពៃណី​ជាតិ ក៏ដូចជា​ពិធី​ធំៗ ដែល​ខេត្ត​បានរៀបចំ និង​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។

​ក្នុងនាម​ឯកឧត្តម​អភិបាលខេត្ត ឯកឧត្តម ហែម ពិសិដ្ឋ អភិបាលរង​ខេត្ត បាន​ផ្ដាំផ្ញើ​ដល់​កម្លាំង​អាវុធហត្ថ ទាំងអស់ ជាពិសេស​លោក​មេបញ្ជាកា​រ​រង​ដែល​ទទួលបាន​ការតែងតាំង​មុខតំណែង និង​ដំឡើង ឋានន្តរស័ក្តិ​នៅ​ថ្ងៃនេះ នូវ​កិច្ចការ​សំខាន់ៗ​មួយចំនួន ដូចខាងក្រោម ៖
១-​ត្រូវ​ចូលរួម ថែរក្សា ការពារ​សន្តិភាព ស្ថិរភាព​នយោបាយ និង​សន្តិសុខ​សណ្ដាប់ធ្នាប់ សាធារណៈ ព្រមទាំង​ត្រូវ​យកចិត្តទុកដាក់​បង្កើន​កិច្ចសហការ ស្រប​តាម​តួនាទី​ភារកិច្ច​របស់​កងរាជអាវុធហត្ថ ក្នុង​ការពង្រឹង​ការអនុវត្ត​គោលនយោបាយ​ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​។​
២-​ត្រូវ​បន្ត​ខិតខំ​សហការ​គាំទ្រ​ដល់​កិច្ចការ​ការពារ ទប់ស្កាត់ និង​បង្ក្រាប នូវ​បទល្មើស​គ្រប់​ប្រភេទ​ដែល​បាន​កើតឡើង ជាពិសេស​បទល្មើស​គ្រឿងញៀន លួច ឆក់ ប្លន់ ក្មេង​ទំនើង បទល្មើស​ជួញដូរ​មនុស្ស និង​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ទាំង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អន​ឡាញ​ខុសច្បាប់ និង​ល្បែងស៊ីសង​នៅតាម​មូលដ្ឋាន ។​
៣-​ត្រូវ​រក្សា​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​ឲ្យបាន​ល្អ​ប្រសើរ ជាពិសេស​ជួរ​នាយទាហាន និង​មេបញ្ជាការ ត្រូវ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌ គោរព​វិន័យ និង​បទបញ្ជា​ផ្ទៃក្នុង​កងរាជអាវុធហត្ថ​ឲ្យ បាន​ខ្ជាប់ខ្ជួន ។​
៤-​ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​តួនាទី​ភារកិច្ច​ឲ្យបាន​ត្រឹមត្រូវ ស្របតាម​ច្បាប់ បទបញ្ជា និង​លិខិត​បទដ្ឋាន​គតិយុត្ត​ជា​ធរមាន ព្រមទាំង​ការណែនាំ ចង្អុលបង្ហាញ តម្រង់ទិស របស់​ប្រធាន​អង្គភាព និង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល ឲ្យបាន​ម៉ឺងម៉ាត់ ។​
៥-​ត្រូវ​ខិតខំ​សិក្សា​ស្វែងយល់ ដកស្រង់​នូវ​បទពិសោធន៍​ល្អៗ​ពី​រៀមច្បង​ជំនាន់​មុន និង​រៀនសូត្រ​ពី​ចំណេះដឹង​ថ្មីៗ ដើម្បី​ច្នៃ​បង្កើត​នូវ​ស្នាដៃ និង​សកម្មភាព​ការងារ​ឆ្លើយតប​ទៅ​នឹង​សភាពការណ៍​វិវត្តន៍​នា​សម័យ​បច្ចេកវិទ្យា​នាពេល​បច្ចុប្បន្ន ធ្វើយ៉ាងណា​ចូលរួម​ថែរក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​សាធារណៈ ជូន​ប្រជា​ពល​ដ្ឋ និង​អ្នកវិនិយោគ ក្នុង​ខេត្ដ ឲ្យបាន​ល្អ​ប្រសើរ ។​
៦-​ត្រូវ​បង្កើន​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ដែនដី អង្គភាព​ពាក់ព័ន្ធ និង​ប្រជា ពលរដ្ឋ ក្នុង​គោលដៅ​ពង្រឹង​ការទំនាក់ទំនង បង្កើន​ការជឿជាក់ ការស្រឡាញ់​រាបអាន​ពី​ប្រជាពលរដ្ឋ និង​ជួយ​ប្រជាពលរដ្ឋ​ពេល​មាន​គ្រោះមហន្តរាយ​នានា​ជា​យថាហេតុ ។​
៧-​ត្រូវ​បន្ត​លើកកម្ពស់​ស្មារតី ស្រឡាញ់ ជឿជាក់ ស្មោះត្រង់​ដាច់ខាត ប្តេជ្ញា​ការពារ​នូវ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែល​ដឹកនាំ​ដោយ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នៅ​គ្រប់​កាលៈទេសៈ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.