ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

គណ​:​ប្រតិភូ​គណ​:​កម្ម​ការ​ទី​៨ នៃ​ព្រឹទ្ធសភា អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​កុមារកំព្រា ក្នុង​មណ្ឌល​កុមារកំព្រា ខេត្ត​កែប​

គណ​:​ប្រតិភូ​គណ​:​កម្ម​ការ​ទី​៨ នៃ​ព្រឹទ្ធសភា អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ​កុមារកំព្រា ក្នុង​មណ្ឌល​កុមារកំព្រា ខេត្ត​កែប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​កែប​៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ លោកជំទាវ មាន សំអាន ប្រធាន​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា អមដំណើរ​រួមជាមួយ​ដោយ​ឯកឧត្ដម លោកជំទាវ សមាជិក​ព្រឹទ្ធសភា ដែល​ជា​ប្រតិភូ រួមជាមួយ​លោក​បណ្ឌិត ងិន ងិន​ដា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្ដម​បណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប និង​មន្ត្រី​ពាក់ព័ន្ធ បាន​អញ្ជើញ​ចុះ​សាកសួរ​សុខទុក្ខ កុមារកំព្រា កំពុងស្នាក់នៅ​មណ្ឌល​កុមារកំព្រា​ខេត្ត​កែប​។​

​លោក​បណ្ឌិត ងិន ងិន​ដា អភិបាលរង​ខេត្ត​កែប បាន​មានប្រសាសន៍ថា រាជរដ្ឋាភិបាល បាន​យកចិត្តទុកដាក់​ខ្ពស់ និង​គិតគូរ​ពី​សុខទុក្ខ​កុមារកំព្រា​គ្រប់កន្លែង តាមរយ​:​រដ្ឋបាលខេត្ត កន្លង​ទៅ​ក្មួយៗ​នៅទីនេះ បាន​ទទួល​ការ​ទំនុកបំរុង​ជា​ហូរហែរ ដោយ​មាន​ការចូលរួម​បន្ថែម​ដោយ​សប្បុរសជន​គ្រប់ទិសទី ធ្វើយ៉ាងណា​ធានា​បាន​ការហូបចុក ស្លៀកពាក់​គ្រប់គ្រាន់ ជាមួយ​ការលើកទឹកចិត្ត​ឲ្យ​កូនក្មួយ​បន្ត​សិក្សា​រៀនសូត្រ​ដូច​កុមារ​ដទៃ​ទៀត​ដែរ និង​ឈាន​ទៅ​បន្ត​ការសិក្សា​នៅ​បណ្តា​សាកលវិទ្យាល័យ និង​ឆ្ពោះ​ទៅ​យក​ជំនាញ​សម្រាប់​កសាង​អនាគត​។

​ជាមួយគ្នា​នោះ​ដែរ លោកជំទាវ មាន សំអាន ប្រធាន​គណៈកម្មការ​ទី​៨ នៃ​ព្រឹទ្ធសភា មានប្រសាសន៍ ផ្តាំផ្ញើ​ដល់​កុមារ​ទាំង​អស់​ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​នេះ ត្រូវ​ចេះ​ស្រឡាញ់​គ្នា​ឲ្យ​ដូច​បងប្អូន និង​ខិតខំ​រៀនសូត្រ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី ត្រូវ​ដើរ​តាម​ផ្លូវ​ល្អ ជៀស​អោយ​ឆ្ងាយ​ពី​គ្រឿងញៀន និង​អំពើ​អប្បាយមុខ​ផ្សេងៗ​ដែល​សង្គម​ស្អប់ខ្ពើម​។

​លោកជំទាវ​ផ្តល់​ក្តីសង្ឃឹម​ថា ទៅ​ថ្ងៃ​ខាង​មុខ​ក្មួយៗ​ពិតជា​ក្លាយខ្លួន​ជា​មនុស្ស​ល្អ និង​មាន​ប្រយោជន៍​សំរាប់​អនាគត​របស់​ខ្លួន និង​សង្គមជាតិ​។ ជាពិសេស​ក្មួយៗ ត្រូវ​ថែទាំ​សុខភាព​ឱ្យបាន​ល្អ​ដោយ​ធ្វើ​អនាម័យ​ជាប់​ជាប្រចាំ និង​អនុវត្ត​នូវ​វិធាន ៣​កុំ ៣​ការពារ អោយ​បាន​គ្រប់ពេល​។​

​ជាមួយ​អនុសាសន៍​ផ្តាំផ្ញើ និង​លើកទឹកចិត្ត​លោកជំទាវ បាន​នាំ​មក​ជាមួយ​នូវ​អំណោយ​ផ្តល់​ជូន​កុមារ​២៧​នាក់ ដោយ​ក្នុង​ម្នាក់​ទទួលបាន ការ​បូ​ប​ស្ពាយ​១, សៀវភៅ ១០​ក្បាល​, ប៊ិច​២​ដើម​, ទឹកដោះគោ​២ កំប៉ុង​, ទឹកក្រូច និង​ទឹក​ផ្លែឈើ​៣​កំប៉ុង​, សាប៊ូ​១​ដុំ​, ច្រាស​ដុសធ្មេញ និង​ថ្នាំ​ដុធ្មេញ ១, កន្សែងពោះគោ ០១, នំ ៧​កញ្ចប់​តូច​, ស្បែកជើង​១​គូ​, ថវិកា​ឧបត្ថម្ភ​ចំនួន​២០,០០០៛ និង​ជូន​មណ្ឌល​កុមារ ខេត្ត​កែប នូវ​ថវិកា ១,០០០,០០០៛ អ្នក​មើល​ថែ​កុមារ (​ម៉ែ​ដោះ​) ៤​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន ១០០,០០០៛ ផងដែរ​៕ សេង ណា​រិទ្ធ​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.