ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ត្បូងឃ្មុំ ជួប​សំណេះសំណាល​អាជីវករ​នៅ​ផ្សារ​ស្ទឹង និង​បន្ត​ពិនិត្យ​រោងចក្រ​កែច្នៃ​សម្អាត​គ្រាប់​ម្រេច និង​គ្រាប់ស្វាយចន្ទី​

អភិបាលខេត្ត​ត្បូងឃ្មុំ ជួប​សំណេះសំណាល​អាជីវករ​នៅ​ផ្សារ​ស្ទឹង និង​បន្ត​ពិនិត្យ​រោងចក្រ​កែច្នៃ​សម្អាត​គ្រាប់​ម្រេច និង​គ្រាប់ស្វាយចន្ទី​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ត្បូងឃ្មុំ​)៖ លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ និង​ថ្នាក់ដឹកនាំ​រដ្ឋបាលខេត្ត នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ បាន​អញ្ជើញ​បន្ត​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ស្ទឹង ក្នុង​ឃុំ​កោង​កាង ស្រុក​ពញាក្រែក​។​

​ក្នុងឱកាស​នោះ លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​ណែនាំ​ឱ្យ​រដ្ឋបាល​ស្រុក ពិសេស​អ្នក​គ្រប់គ្រង​ផ្សារ ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់​ឱ្យបាន​ល្អ ទាំង​ក្នុង​ផ្សារ និង​ជុំវិញ​ផ្សារ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ និង​មក​ទិញ​ម្ហូបអាហារ ទំនិញ​ផ្សេងៗ ពិសេស​បង្កលក្ខណៈ​ល្អ​ប្រសើរ​សម្រាប់​អាជីវករ​លក់ដូរ​។​

​ជា​ការឆ្លើយតប ជាមួយ​ស្នាមញញឹម ភាពសប្បាយ​រីករាយ​បងប្អូន​ប្រជាពលរដ្ឋ និង​អាជីវករ​លក់ដូរ​ក្នុង​ផ្សារ បាន​ទទួល​ស្វាគមន៍​យ៉ាង​រាក់ទាក់​ស្និត​ស្នាល ដោយ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ការយកចិត្តទុកដាក់ របស់​ថ្នាក់ដឹកនាំ​ខេត្ត ពិសេស​លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ អភិបាលខេត្ត​ត្បូងឃ្មុំ​។​

​ត​មក លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​បន្តដំណើរ ចុះ​សំណេះសំណាល​បងប្អូន​ប្រជា​សហគមន៍​ចម្ការ​ម្រេច និង​ពិនិត្យ​ខ្សែសង្វាក់​ផលិតកម្ម រោងចក្រ​កែច្នៃ និង​សម្អាត​គ្រាប់​ម្រេច សិលា​ភេ​ប​ភ័រ ខូ​អិល​ធី​ឌី​. (SELA PAPER Co.,LTD) ស្ថិតនៅ​ភូមិ​ជី​ប៉េះ ឃុំ​មេមត់ និង​សិប្បកម្ម​កែច្នៃ​គ្រាប់ស្វាយចន្ទី ស្ថិតនៅ​ភូមិ​បេង ឃុំ​ដារ ស្រុក​មេមត់ ដែល​ត្រូវ​ដាក់​បញ្ចូល​ក្នុង​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​។​

​ស្ថិតក្នុង​ឱកាស​នោះ លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ បាន​បញ្ជាក់​ទៅ​កាន់​ម្ចាស់​អាជីវកម្ម សិប្បកម្ម សហគ្រាស​ថា អ្នក​ផលិត​ក្នុងស្រុក ត្រូវ​ជឿជាក់ថា ផលិតផល​របស់​ខ្លួន​មាន​គុណភាព និង​មាន​ស្តង់ដារ​ត្រឹមត្រូវ តាម​ការកំណត់​របស់​ភូមិ​១​ផលិតផល​១​។​

​ជា​ចុងក្រោយ លោក​បណ្ឌិត ជាម ច័ន្ទ​សោភ័ណ ក៏​បាន​ជំរុញ​ដល់​សមាជិក​ក្រុមការងារ​ភូមិ​មួយ​ផលិតផល​មួយ អាជីវករ ផលិត​ករ ពាណិជ្ជករ សមាគមន៍​អាជីវករ និង​សា​ធារ​ជន​ទូទៅ ទូទាំង​ខេត្ត​ត្បូងឃ្មុំ ចូលរួម​ឲ្យបាន​ច្រើន​កុះករ នូវ​វេទិកា​ផ្គូរ​ផ្គង​រវាង​អ្នកលក់ និង​អ្នកទិញ និង​ការតាំង​បង្ហាញ​ផលិតផល​ក្នុងស្រុក ក្រោម​គម្រោង​ការទទួល​បាន​ទីផ្សារ​សម្រាប់​អ្នក​ផលិត និង​សហគ្រាស​ធុន​តូច និង​មធ្យម (​ភូមិ​១​ផលិតផល​១) ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០២៣ នៅ​មាត់​ទន្លេ​សិប្បនិម្មិត ទី​រួម​ខេត្ត​។​

​ផលិតផល​ដែល​ត្រូវ​ដាក់​តាំង​បង្ហាញ​មានដូចជា ចម្លាក់ សំលៀក​បំពាក់ សិល្បៈ ចំណីអាហារ ភេសជ្ជៈ កសិកម្ម (​វត្ថុធាតុដើម​) សិប្បកម្ម និង​របស់​ប្រើប្រាស់​ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.