ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋបាល​ខេត្ត​ព្រៃវែង​ទទួល​បាន​រថយន្ត ក្រុង ចំនួន ១០ គ្រឿង​ដែល​ជា អំណោយ របស់​ក្រុមហ៊ុន ប៊ូ យ៉ុង​គ្រុប​

រដ្ឋបាល​ខេត្ត​ព្រៃវែង​ទទួល​បាន​រថយន្ត ក្រុង ចំនួន ១០ គ្រឿង​ដែល​ជា អំណោយ របស់​ក្រុមហ៊ុន ប៊ូ យ៉ុង​គ្រុប​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​ព្រៃវែង​៖ នៅ​ថ្ងៃ​ទី ២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ រដ្ឋបាល​ខេត្ត​ព្រៃវែង​ដឹកនាំ​ដោយ​លោក ឌុ​ច គន្ធា អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម សួន សុ​ម៉ា​លីន អភិបាលខេត្ត បាន​ទទួល​រថយន្ត​ក្រុង​ចំនួន ១០ គ្រឿង​ដែល​ជា​អំណោយ​របស់​ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប សម្រាប់​យក​ទៅ​ប្រើប្រាស់ ជា​ប្រយោជ​រួម របស់​ខេត្ត​។ ដែល​ពិធី​នេះ​ធ្វើ​នៅ​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ​។

​ក្នុងឱកាស​នៃ​ការប្រគល់​ទទួល​រថយន្ត​ក្រុង​នោះ​ផង​ដែរ​លោក ឌុ​ច គន្ធា អភិបាលរង​ខេត្ត​ព្រៃវែង ក៏​សូម​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ម្ចាស់ ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ដែល​បាន​ផ្ដល់​រថយន្ត​ទាំងអស់នេះ​សម្រាប់​រដ្ឋបាល​ខេត្ត​ព្រៃវែង​ក្នុងការ​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​របស់​ខេត្ត​។

​លោក អភិបាលរង​ខេត្ត ក៏​បាន​មានប្រសាសន៍​លើកឡើងថា ទាំងអស់នេះ​គឺជា​ការចូលរួម​ចំណែក​យ៉ាង​សំខាន់​របស់​ម្ចាស់​ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប ដែល​បាន ជំនួយ​ជា​រថយន្តក្រុង បើ​គិត​ជា​ទឹកប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ មក​រដ្ឋបាល​ខេត្ត​ព្រៃវែង ក៏​ដូចជា​ខេត្ត​ផ្សេងៗ ទៀត នៃ​ប្រទេស​កម្ពុជា ដើម្បី​ចូលរួម​ចំណែក​កាត់បន្ថយ​ភាពក្រីក្រ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការអភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ឲ្យ​កាន់តែ​រីកចម្រើន​ធ្វើ​ដង​បន្ថែមទៀត​។

​សូមបញ្ជាក់​ថា​៖ រថយន្តក្រុង​ដែលជា​អំ​កណាយ​របស់​ក្រុមហ៊ុន ប៊ូ យ៉ុង គ្រុប​បាន​ផ្តល់ជូន​ដល់​រដ្ឋបាល​ខេត្ត ចំនួន ១៣ រួមមាន​៖ ខេត្ត​បន្ទាយមានជ័យ​ចំនួន ១០​គ្រឿង​, ហ​ត្ត​កំពង់ចាម​ចំនួន ១២​គ្រឿង​, ខេត្ត​កំពង់ស្ពឺ ចំនួន ១២​គ្រឿង​, ខេត្តកំពង់ធំ​ចំនួន ១០​គ្រឿង​, ខេត្ត​កំពត​ចំនួន ១២​គ្រឿង​, ខេត្តកោះកុង​ចំនួន ៥​គ្រឿង​, ខេត្តព្រៃវែង​ចំនួន ១០​គ្រឿង​, ខេត្តពោធិ៍សាត់​ចំនួន ១០​គ្រឿង​, ខេត្ត​សៀមរាប​ចំនួន ១២​គ្រឿង​, ខេត្ត​ស្ទឹងត្រែង ចំនួន ៦​គ្រឿង​, ខេត្ត​កែប​ចំនួន ៧​គ្រឿង​, ខេត្ត​ប៉ៃ​លីន​ចំនួន ៥​គ្រឿង និង​ខេត្ត​ត្បូង​ឃុំ​ចំនួន ៨​គ្រឿង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.