រសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ នេះ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈភិបាលខេត្តប៉ៃលិន បានអញ្ជើញដឹកនាំប្រជ្រុំកុមការងារមន្ទីរសុខាភិបាលខេត្ដ ដើម្បីពង្រឹងវិស័យសុខាភិបាល ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែល្អប្រសើរថែមទៀត ក្នុងគោលនយោបាយអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ៕




