ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចូលរួម​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការដាក់ QR Code ស្តង់ដា​ថ្នាល Verified ជាមួយ​ក្រសួង​ប្រៃណីយ៍ និង​ទូរគមនាគមន៍​

​ឯកឧត្តម​រដ្ឋមន្ត្រី ឌិ​ត ទីណា ចូលរួម​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការដាក់ QR Code ស្តង់ដា​ថ្នាល Verified ជាមួយ​ក្រសួង​ប្រៃណីយ៍ និង​ទូរគមនាគមន៍​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះដែរ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង​ថ្នាក់ដឹកនាំ បាន​ចូលរួម​ប្រជុំ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការដាក់ QR Code ស្តង់ដា​ថ្នាល Verified ជាមួយ​ក្រសួង​ប្រៃណីយ៍ និង​ទូរគមនាគមន៍ នៅ​ទីស្តីការ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​រំឭក​អំពី​គោលដៅ​នៃ​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​ទំនើប​នេះ គឺ​ដើម្បី​ធានា​សុវត្ថិភាព​ព័ត៌មាន និង​ឯកសារ​នានា​ដែល​ចេញ​ដោយ​រដ្ឋាភិបាល​ទៅ​កាន់​ប្រជាជន​ប្រកបដោយ​ទំនុកចិត្ត ម្ចាស់ការ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់​។​

​ឯកឧត្តម​រដ្ឋមន្ត្រី បាន​គូសបញ្ជាក់ថា ការធ្វើ​ទំនើបកម្ម​បច្ចេកវិទ្យា ការប្រើប្រាស់​កម្មវិធី​ទូរ​សព្ទ ឬ Application មាន​គោលដៅ​ផ្ដល់​ភាពងាយស្រួល​សម្រាប់​អ្នកប្រើប្រាស់ ហើយ​ត្រូវ​ពិនិត្យ​លទ្ធភាព​ក្នុង​ការដាក់​បញ្ចូល​គ្នា​ក្នុង App តែមួយ ដោយ​មាន​ក្រុមការងារ​ពិនិត្យ តាមដាន និង​វាយតម្លៃ​ច្បាស់លាស់ ដើម្បី​ធានា​ប្រសិទ្ធភាព និង​សុវត្ថិភាព​ពិតប្រាកដ​។​

​បើ​តាម​ឯកឧត្តម​រដ្ឋមន្ត្រី ការងារ​នេះ​ត្រូវការ​ទាំង​បច្ចេកទេស​ឌីជីថល និង​ធនធានមនុស្ស ដោយ​មាន​ការគិតគូរ​ឱ្យបាន​ល្អិតល្អន់​ទាំង​ទិដ្ឋភាព​បច្ចេកទេស និង​នយោបាយ​។ លើសពីនេះ​ទៀត ត្រូវ​មាន​ការសហការ​គ្នា​ល្អ និង​រួម​គ្នា​ដោះស្រាយ​បញ្ហា ដើម្បី​សម្រេច​ជោគជ័យ និង​មាន​និរន្ដរភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.