ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​អញ្ជើញ​មកដល់​មាតុភូមិ​កម្ពុជា​ដោយ​សុវត្ថិភាព ក្រោយ​អញ្ជើញ​ចូលរួម «​មហាសន្និបាត UN លើក​ទី​៧៨» នៅ​ទីក្រុង​ញូវយ៉ក

សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ បាន​អញ្ជើញ​មកដល់​មាតុភូមិ​កម្ពុជា​ដោយ​សុវត្ថិភាព ក្រោយ​អញ្ជើញ​ចូលរួម «​មហាសន្និបាត UN លើក​ទី​៧៨» នៅ​ទីក្រុង​ញូវយ៉ក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ញូវយ៉ក​, អាមេរិក​)៖ នៅ​ម៉ោង​៩៖៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​ត្រឡប់​មក​ដល់​មាតុភូមិ​កម្ពុជា​វិញ​ហើយ ក្រោយ​បញ្ចប់​បេសកកម្ម​ការងារ​នៅ​អាមេរិក​ប្រកបដោយ​ផ្លែផ្កា និង​កិត្តិយស​។​

​សូមបញ្ជាក់​ថា សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​ជា​ឧត្តម​ភរិយា បាន​ដឹកនាំ​គណៈប្រតិភូ​ហោះ​ចេញពី​កម្ពុជា​កាលពី​ថ្ងៃ​ទី​២១ ខែ​កញ្ញា ឆ្នាំ​២០២៣ ដើម្បី​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​មហាសន្និបាត​របស់​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ នៅ​ទីស្នាក់ការ​កណ្តាល​អង្គកា​រ​សហប្រជាជាតិ​នា​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក​។​

​ក្រៅតែពី​ការអញ្ជើញ​ថ្លែង​សុន្ទរកថា​នៅ​អង្គការ​សហប្រជាជាតិ​ហើយ​នោះ ក្នុងពេល​មាន​វត្តមាន​នៅ​សហរដ្ឋអាមេរិក​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ជួប​សម្តែង​ការគួរសម និង​ជជែក​ការងារ​ជាមួយ​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​, អនុរដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការបរទេស​អាមេរិក​, រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​, រដ្ឋមន្ត្រីការបរទេស​របស់​ប្រទេស​ឥណ្ឌា និង​ប្រធានាធិបតី​ប្រទេស​ទីម័​រខាង​កើត​ផងដែរ​។​

​តាមរយៈ​ជំនួប​ទាំងនេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​បង្ហាញ​ពី​គោលនយោបាយ​ការបរទេស របស់​កម្ពុជា ក្នុងនាម​សម្តេច​ជា​មេដឹកនាំ​ថ្មី​របស់​កម្ពុជា ព្រមទាំង​ជម្រាប​ពី​គោលនយោបាយ​អភិវឌ្ឍន៍​ដាក់ចេញ​ដោយ​រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​។ បន្ថែម​ពីលើ​នោះ ក៏​មាន​ការជជែក​ពី​ការពង្រឹង​ចំណង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែម​ទៀត​។​

​លទ្ធផល​នៃ​ជំនួប​ទាំងអស់នោះ សុទ្ធតែ​ទទួល​បាន​លទ្ធ​ផ​ល្អ​។ ក្នុងនោះ​អគ្គលេខាធិការធិការ​អង្គការសហប្រជាជាតិ បាន​ជ្រូត​ជ្រាប​ពី​នយោបាយ​របស់​កម្ពុជា ហើយ​បង្ហាញ​ការគាំទ្រ​មុតមាំ​លើ​កម្មវិធី​អភិវឌ្ឍន៍​នៅ​កម្ពុជា​។​

​ដោយឡែក​ជំនួប​ជាមួយ​អនុរដ្ឋមន្ត្រី​ស្តីទី​នៃ​ក្រសួង​ការបរទេស​អាមេរិក​, រដ្ឋមន្ត្រីការបរទេស​អូស្ត្រាលី​, រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា និង​ប្រធានាធិបតី​ទីម័​រខាង​កើត ក៏​ទទួលបាន​លទ្ធផល​ល្អប្រសើរ ដោយ​បាន​នាំទៅដល់​ការយល់​ពី​ជំហរ​នយោបាយ​របស់​កម្ពុជា ព្រមទាំង​ប្តេជ្ញា​ពង្រឹង​នូវ​កិច្ចសហប្រតិបត្តិកា​រទាំ​ង​ឡាយ​ឱ្យ​កាន់តែ​ល្អប្រសើរ​។​

​បេសកកម្ម​ក្រៅប្រទេស​របស់​សម្តេច​ធិបតី​ផ្តោត​លើ​គោលដៅ​៣​រួមមាន​៖ ការទូត នយោបាយ និង​សេដ្ឋកិច្ច​។ ដូច្នេះ​នៅ​សហរដ្ឋអាមេរិក​នេះ សម្តេច​ធិបតី ក៏​បាន​ស្វះស្វែង​រក​ប្រយោជន៍​សេដ្ឋកិច្ច​ផងដែរ ដោយ​សម្តេច​បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ធុរកិច្ច​អាមេរិក និង​កម្ពុជា​។ ក្នុង​វេទិកា​នោះ សម្តេច​ធិបតី បាន​លើក​បង្ហាញ​នូវ​គោលនយោបាយ និង​កិច្ច​គាំពារ​ជាច្រើន​របស់​រាជរដ្ឋាភិបាល​អ្នកវិនិយោគ ហើយ​សម្តេច​បាន​ទទូច​ឱ្យ​អ្នកវិនិយោគ​អាមេរិក​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា​។ សម្តេច​ធិបតី បាន​ប្រកាស​ផ្តល់​ការគាំទ្រ និង​កិច្ច​គាំពារ​ទាំងឡាយ គួបផ្សំ​និង​ភាពអំណោយ​នានា គឺ​អ្នកវិនិយោគ​អាមេរិក នឹង​ទទួល​ផ្លែផ្កា​លើ​ការវិនិយោគ​របស់​ពួកគេ​។​

​ការយកចិត្តទុកដាក់​លើ​ប្រជាពលរដ្ឋ​ជា​នយោបាយ​អាទិភាព​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត មិន​ថា​តែ​ពលរដ្ឋ​នៅក្នុង​ប្រទេស ឬ​ក្រៅ​ប្រទេស​នោះឡើយ​។ ក្នុងឱកាស​អញ្ជើញ​ដល់​សហរដ្ឋអាមេរិក​នេះ មុន​ហោះ​មក​កម្ពុជា​វិញ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ចំណាយ​ពេលវេលា​ជួប​សំណេះសំណាល​ជាមួយ​ពលរដ្ឋ​ខ្មែរ​រស់នៅ​អាមេរិក និង​កាណាដា ប្រមាណ​ជា ២​ពាន់​នាក់​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្រៅតែពី​ការបង្ហាញ​នូវ​ក្តី​នឹករលឹក និង​សួរសុខទុក្ខ​ហើយ​នោះ សម្តេច​ធិបតី ក៏​បាន​ជម្រាប​ពី​លទ្ធផល​ការងារ​របស់​រាជរដ្ឋាភិបាល​ថ្មី​ក្នុង​រយៈពេល​មួយខែ ព្រមទាំង​បង្ហាញ​គោលបំណង​នៃ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស និង​លទ្ធផល​ទទួលបាន​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​បង្ហាញ​ពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នីតិកាល​ថ្មី​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ និង​ការកាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

​វត្តមាន​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការគាំទ្រ និង​ការគោរព​ស្រឡាញ់​យ៉ាង​ជ្រាលជ្រៅ​បំផុត​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ​នៅ​អាមេរិក និង​កាណាដា​ដែល​ចូលរួម​ក្នុង​ពិធី​។ ពួកគេ​បាន​ប្រកាស​គាំទ្រ​ការដឹកនាំ និង​គោលនយោបាយ​ទាំងឡាយ ដែល​ដាក់​ចេញ​ដោយ​រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.