ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិន​ដេត ស្នងការរង ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ចុះ​ស្រាវជ្រាវ​និង​បង្ក្រាបបាន​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​

លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិន​ដេត ស្នងការរង ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន​បាន​ដឹកនាំ​កម្លាំង​សហការ​ជាមួយ​អធិការដ្ឋាន​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ចុះ​ស្រាវជ្រាវ​និង​បង្ក្រាបបាន​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

បន្ទាយមានជ័យ​: អនុវត្ត​តាម​ការណែនាំ​និង​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​ផែនការ​ឲ្យកម្លាំង​នគ​រ​បាល​ទូទាំង​ខេត្ត​ពិសេស​កម្លាំង​ជំនាញ​ត្រូវ​បង្ក្រាប​រាល់​បទល្មើស បទល្មើស​ព្រហ្មទណ្ឌ ក្មេង​ទំនើង បទល្មើស​ជួញដូរ​គ្រឿងញៀន ដើម្បី​ធានាបាន​នៅ​សន្តិសុខ​សុវត្ថិភាព​សង្គម ភូមិ​ឃុំ​-​សង្កាត់​មាន​សុវត្ថិភាព​។​

​នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ត្រី ធិន ស៊ិន​ដេត ស្នងការរង ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន សហការ​ពី​កម្លាំង​អធិការដ្ឋាន​នគ​បាល​ស្រុក​ស្វាយចេក និង​ស្រុក​ថ្មពួក ចុះ​ស្រាវជ្រាវ​និង​បង្ក្រាបបាន​មុខសញ្ញា​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន និង ប្រើប្រាស់​អាវុធ​ខុសច្បាប់ ចំនួន​២​នាក់ រួមមាន ១-​ឈ្មោះ អូ ទាវ ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ទីលំនៅ​ភូមិ​តា​អុង​កេ​ី​ត ឃុំ​រលួស ស្រុក​ស្វាយចេក ត្រួតពិនិត្យ​ឃើញ​មាន អាវុធខ្លី ម៉ាក SIG SAUR P320 ចំនួន​០១​ដើម មាន​បង់​២ នឹង​គ្រាប់ ៤៦​គ្រាប់ និង ២-​ឈ្មោះ ឡុន សុ​លី ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ទីលំនៅ​ភូមិ​គោក​រកា ឃុំ​តា​បែន ស្រុក​ស្វាយចេក​។​

​ប្រតិបត្តិការ​បង្ក្រាប​នេះ មាន​ការសម្របសម្រួល​នីតិវិធី​ពី ឯកឧត្តម កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ​។ ជា​លទ្ធផល​កម្លាំង​នគរបាល​យើង ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ដកហូត​បាន​វត្ថុតាង​មួយចំនួន មានដូចជា -​កូនជញ្ជីង​ចំនួន​២-​កាំភ្លើងខ្លី​កែឆ្នៃ ចំនួន​១ -​កាំភ្លើង​វែង​កែឆ្នៃ​ចំនួន ៣​ដើម​-​គ្រាប់កាំភ្លើង អាកា ចំនួន​៩​គ្រាប់ នឹង​បង់​ចំនួន​១ -​បំពង់​កែវ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​២ -​សំបក​ថង់​សម្រាប់​ច្រក​ថ្នាំញៀន​មួយចំនួន -​ដែកកេះ​កែឆ្នៃ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន​២០​។​

​ក្រោយ​សួ​នាំ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ជនសង្ស័យ​រួមជាមួយ​វត្ថុតាង នគរបាល​ជំនាញ កំពុង​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​បន្ត​តាមច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.