ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ១៨១ គ្រួសារ ក្នុងស្រុក​រមាស​ហែក ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ចំនួន ១៨១ គ្រួសារ ក្នុងស្រុក​រមាស​ហែក ទទួល​អំណោយ​មនុស្សធម៌ ពី​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ខេត្ត​ស្វាយរៀង​៖ ដើម្បី​ឆ្លើយតប​ទៅនឹង​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅ​តាម​សហគមន៍​ឲ្យបាន​ទាន់​ពេលវេលា នៅ​ព្រឹក ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០២៣ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន គណៈ​កិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង ព្រមទាំង លោក​លោកស្រី គណៈ​កិត្តិយស គណៈកម្មាធិការ​សាខា បាន​ចុះ​សំណេះសំណាល សួរសុខទុក្ខ និង​នាំ​យក អំណោយ​មនុស្សធម៌​របស់​សាខា ចែកជូន​ដល់​ជន​ងាយ​រងគ្រោះ​មាន​ចាស់ជរា ជនពិការ កុមារកំព្រារ គ្រួសារ​មាន​ជំងឺ​ប្រចាំកាយ ស្ត្រី​មេម៉ាយ​មាន​កូន​ច្រើន អ្នករស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​គ្រួសារ​មាន​ជីវភាព​ខ្វះខាត សរុប​ចំនួន ១៨១ គ្រួសារ​បន្ថែមទៀត​ក្នុងស្រុក​រមាស​ហែក មកពី ១៦ ឃុំ ។​

​បន្ទាប់ពី​មាន​សំណូមពរ​របស់​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​នៅ​តាម​សហគមន៍ អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក បាន​ស្នើសុំ​ជំនួយ​ពី​សាខា លោក ម៉ែន វិបុល ប្រធាន​គណៈកម្មាធិការ​សាខា បាន​ឯកភាព​ក្នុង​ការដោះស្រាយ​ជូន​ពួក​គាត់​នៅ​តាម​ក្រុង​ស្រុក​ទាំង ៨ ឲ្យទាន់​ពេលវេលា​នា​រដូវ​បុណ្យ​ភ្ជំ​កាន់បិណ្ឌ​នេះ ។​

​ក្នុងឱកាស​នោះ​សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំ​បណ្តាំ​សួរសុខទុក្ខ ពី​សម្តេច កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា និង​ការ​ផ្តាំផ្ញើ សូម​បងប្អូន​យកចិត្តទុកដាក់​អំពី​ការប្រកប​របរ​ចិញ្ចឹមជីវិត​ប្រចាំថ្ងៃ និង​ការថែទាំ​សុខភាព​រស់នៅ​ប្រកប​ដោយ​អនាម័យ ។​

​សម្តេច​ក៍បាន​ជម្រាប​ជូន​បងប្អូន ប្រជាពលរដ្ឋ​ទាំងអស់​ថា ដោយ​មើលឃើញ​ការលំបាក នា​ចុង​រដូវវស្សា​ឆ្នាំ ២០២៣ នេះ​ក៏​ដូចជា​រៀងរាល់ឆ្នាំ សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត បាន​សម្រេច​ដោះស្រាយ​ឆ្លើយតប​ឱ្យបាន​ទាន់ពេលវេលា នូវ​ស្បៀង សម្ភារ​ប្រើប្រាស់ ថវិកា ដល់​ប្រជាជន​ងាយ​រងគ្រោះ​មហន្តរាយ ផ្សេងៗ ដែល​រស់នៅ​តាម​ភូមិ ឃុំ​មួយចំនួន ក្នុង​ក្រុង ស្រុក​ទាំង ៨ នាពេលនេះ និង​ពេលខាងមុខ​ទៀត ។​

​ដូច​បងប្អូន​ទាំងអស់​គ្នា​ដឹង​ហើយ​ថា កាកបាទក្រហមកម្ពុជា ក្រោម​ការដឹកនាំ​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ជា​ប្រធាន​នៃ​សមាគម​ជាតិ ក្នុង​វិស័យ​មនុស្សធម៌ ជួយ​សម្រាល​ទុក្ខ​លំបាក​របស់​ជន​ងាយ​រងគ្រោះ និង​រង​គ្រោះ​មហន្តរាយ​ទូទាំងប្រទេស ដែល​កាកបាទក្រហម​កម្ពុជា​មាន​គ្រប់​ទីកន្លែង​សម្រាប់​គ្រប់ៗ​គ្នា មិន​ទុក​ន​ណារ​ម្នាក់​ចោល ។​

​ទោះបី​នៅ​ពេល​នេះ សម្តេច​ប្រធាន​មិន​បាន​អញ្ជើញ​មក​ផ្ទាល់​ក៏ពិតមែន ប៉ុន្តែ​រាល់​សកម្មភាព ចែក​អំណោយ សម្តេច​តែងតែ​ឱ​ក្រុមការងារ​នៅតាម​បណ្តា​សាខា អនុសាខា ពាំនាំ​នូវ​បណ្តាំ ការសាកសួរ​សុខទុក្ខ​ជាប្រចាំ និង​រំលឹក​ទៅ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវមាន​លក្ខណៈ​ត្រៀម បង្ការ​ជា​និច្ច​នូវ គ្រោះមហន្តរាយ​នានា ព្រោះ​បច្ចុប្បន្ន​នៅលើ​ពិភពលោក ក៏​ដូច​ប្រទេស​កម្ពុជា​យើង តែង​ទទួលរង​នូវ​ផល​ប៉ះពាល់ ការផ្លាស់ប្តូរ​អាកាសធាតុ នៅ​គ្រប់​ពេលវេលា មិន​ថា​ទីណា កន្លែង​ណា​នោះទេ បង្ករ​ឡើង​នូវ​គ្រោះ​មហន្តរាយ​ញឹក​ញ៉ាប់​ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និង​ខ្យល់​កន្ត្រាក់​ជាដើម ។​

​អំណោយ​ដែល​បាន​ផ្តល់ជូន​ក្នុង ១ គ្រួសារ ទទួលបាន​៖ អង្ករ ៣០ គ​.​ក្រ មី ១ កេស ត្រី ខ ១០ កំប៉ុង ទឹកស៊ីអ៊ីវ ៦ ដប កន្ទេល​ជ័របត់ ១ មុង ១ ភួយ ១ សារុង ១ ក្រ​ម៉ា ១ ថវិកា​ធ្វើ​ដំណើរ ៥ ម៉ឺន រៀល ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.