ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចុះ​សំណេះសំណាល​សួរសុខទុក្ខ នាយ និង​ពល​ទា​ហ៊ាន បណ្តា​អង្គភាព នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទិស​យោធភូមិភាគ​ទី​៥

រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ចុះ​សំណេះសំណាល​សួរសុខទុក្ខ នាយ និង​ពល​ទា​ហ៊ាន បណ្តា​អង្គភាព នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទិស​យោធភូមិភាគ​ទី​៥

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

ប៉ៃលិន​៖ នៅ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ ខេត្ត​ប៉ៃលិន នា​ព្រឹក​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ទៀ សីហា ឧបនាយក​រដ្ឋ​ប​ន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ បាន​អញ្ជើញ​សំណេះសំណាល​សួរសុខទុក្ខ និង​នាំយក​អំណោយ​មក​ឧបត្ថម្ភ​ជូន​ដល់​នាយ​ទា​ហ៊ាន និង​ពលទាហាន និង​កងកម្លាំងប្រដាប់អាវុធ​គ្រប់​បណ្តា​អង្គភាព ដែល​ឈរជើង​ប្រចាំការ នៅតាម​ខ្សែបន្ទាត់​ព្រំដែន​ទិស​យោធភូមិភាគ​ទី​៥ និង​គណៈបញ្ជាការ កងឯកភាព​ទិស ជាច្រើន​អង្គភាព​ក្នុង​ខេត្ត​ប៉ៃលិន ខេត្ត​បាត់ដំបង ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ពោធិសាត់ ដោយ​នៅក្នុង​ពិធី​ក៍​មាន​វត្តមាន​អញ្ជើញ​ចូលរួម​អមដំណើរ​ពី​សំណាក់ ឯកឧត្តម អ៊ី ឈាន ទេសរដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ព្រមទាំង​បណ្តា​អភិបាល និង​អភិបាលរង​ខេត្ត ប្រចាំ​ទិស​យោធភូមិភាគ​ទី​៥ ផងដែរ ។​

​ថ្លែង​ទៅ​កាន់​នាយ និង​ពលទាហាន​នា​ឱកាស​នោះ ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍​លើកឡើងថា​៖ រយៈពេល​ជាង ២៤​ឆ្នាំ​កន្លងមកនេះ ដែល​កម្ពុជា បាន​បិទ​បញ្ចប់​ភ្លើងសង្គ្រាម​ស៊ី​វី​ល​នៅ​កម្ពុជា ដណ្តើម​បាន​មកវិញ​នូវ​សុខសន្តិភាព និង​ការឯកភាព​ជាតិ ទឹកដី ហើយ​បើ​យើង​ប្រៀបធៀប​កាល​ក្រោយ​ថ្ងៃ​រំដោះ ៧ មករា ឆ្នាំ​១៩៧៩ មកទល់​នឹង​ពេល​បច្ចុប្បន្ន​នេះ ប្រទេស​កម្ពុជា​មាន​ការ​អភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​ឈ្លាសវៃ​របស់​សម្តេច​តេជោ ហ៊ុន សែន ដោយ​បាន​កសាង​តាំងពី​បាទដៃ​ទទេ ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ នៃ​ការបង្រួបបង្រួម​ជាតិ ដោយ​គ្មាន​អ្នកឈ្នះ នឹង​ក៏​គ្មាន​អ្នកចាញ់ គឺ​ឈ្នះៗ ទាំងអស់គ្នា ដូច្នេះ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​បាន​ដាក់ចេញ​ដោយ​សម្តេច​តេជោ សែន គឺជា​មរតក ដ៏​មហាសាល​សម្រាប់​ជាតិ និង​ប្រជាជន​កម្ពុជា ហើយ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ​នេះ​ហើយ ដែល​បាន​នាំមក​នូវ​ពន្លឺជីវិត និង​សង្គម​ថ្មី​មួយ​ពោរពេញ​ដោយ​ការអភិវឌ្ឍ និង​ការរីកចម្រើន ។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ ក៍​បាន​មានប្រសាសន៍​កោតសរសើ​រ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​សមិទ្ធផល​ទាំងឡាយ ដែល​នាយទាហាន និង​ពលទាហាន គ្រប់​បណ្ដា​អង្គភាព​ចំណុះ​ឱ្យ​យោធភូមិ​ភាគ​ទី​៥ សម្រេចបាន ក្នុង​បុព្វហេតុ​ការពារជាតិ មាតុភូមិ និង​ប្រជាជន ពិសេស​ចំពោះ​វីរភាព​យ៉ាង​អង់អាច​ក្លាហាន ស្មោះត្រង់ លះបង់​សាច់​ស្រស់​ឈាម​ស្រស់ និង​ការខិតខំ​ប្រឹងប្រែង​កសាង និង​អភិវឌ្ឍ​គ្រប់​ហេដ្ឋារចនាសម្ព័ន្ធ ធនធាន​សេដ្ឋកិច្ច ជូន​កងទ័ព និង​គ្រួសារ​កងទ័ព​ឱ្យ​រស់រៀនមានជីវិត​ល្អប្រសើរ ស្របតាម​គោលរ​បប​របស់​រាជរដ្ឋាភិបាល និង​ការកសាង​នូវ​ប្រព័ន្ធ​យុទ្ធសាស្ត្រ​ការពារ​ជាតិ​នានា​ជាច្រើន​ទៀត ដើម្បី​បម្រើ​ឱ្យ​ក្នុង​បុព្វហេតុ​ការពារ​អធិបតេយ្យ បូរណភាព​ទឹកដី ទុក​ជា​កេរ្ត៍​ប្រវត្តិសាស្ត្រ ជូន​បងប្អូន កូនក្មួយ ជំនាន់​ក្រោយ ។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ ឯកឧត្តម ទៀ សីហា បាន​មានប្រសាសន៍​ផ្តាំផ្ញើ​ដល់​នាយទាហាន និង​ពលទាហាន​ទាំងអស់ ត្រូវ​បន្ត​ពង្រឹងពង្រីក​ស្មារតី​រួមចំណែក​ការពារ​សន្តិភាព ការពារ​ទឹកដី ការពារ​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ ពិសេស​ការពារ​រាជរដ្ឋាភិបាល​ស្របច្បាប់ ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី ដើម្បី​ធ្វើ​ការប្រយុទ្ធប្រឆាំង​ទៅ​នឹង​ពពួក​អ​មិត្ត ដែល​តែងតែ​រារាំង​ដល់​កិច្ចដំណើរការ​កសាង​សន្តិភាព និង​ការអភិវឌ្ឍ​សង្គម​កម្ពុជា ជា​ពិសេស​ត្រូវ​ចងចាំ និង​យល់​ពាក្យ​ថា «​អរគុណ​សន្តិភាព​! អរគុណ​នយោបាយ ឈ្នះ ឈ្នះ​! ដឹងគុណ​ស្ថាបនិក មគ្គុទ្ទេសក៏​ឯក និង​ប្រតិបត្តិ​ករ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​នាំមក​នូវ​សន្តិភាព និង​ការឯកភាព​ជាតិ​ពេញលេញ »​។​

​បើ​តាម​របាយការណ៍រ​បស់​លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការ​យោធភូមិភាគ​ទី​៥ បានអោយដឹងថា​៖ ដោយ​អនុវត្តន៍​បាន​នូវ​យុទ្ធសាស្ត្រ ០៣ សកម្មភាព ១០ និង​បទបញ្ជា ១១ ចំណុច​របស់ សម្តេច​តេជោ ហ៊ុន សែន ដែល​បាន​ដាក់​ចេញ​កន្លងមក ហើយ​រហូត​មកដល់ពេលនេះ យើង​មាន​ការទំនាក់ទំនង​បាន​កាន់តែ​ល្អ ជាមួយ​ភាគី​កងកម្លាំង​ថៃ ដោយ​បាន​ប្រែក្លាយ​តំបន់​ព្រំដែន ដែល​ធ្លាប់តែ​មាន​ភាពស្ងប់ស្ងាត់ ដោយសារ​បញ្ហា​ប្រឈម​ជា​សកល​នៃ​ជំងឺ​ឆ្លងកូវី​ដ​-១៩ ឱ្យ​ក្លាយជា​តំបន់​ព្រំដែន មាន​សន្តិភាព មាន​កិច្ចសហប្រតិបត្តិការ​ល្អ និង​មាន​ការអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ក្រោម​ដំបូល​សុខសន្តិភាព ៕ ដោយ សេន ត​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.