ខេត្តកោះកុង ៖ នៅចំណុចទឹកស្ទឹង(ជំរំសត្វភេ)ស្ថិតក្នុងភូមិកំលត ឃុំជីផាត ស្រុកថ្មបាំង ខេត្តកោះកុង នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១និង២៧នាទីយប់ ប្រទះឃើញ ជនរងគ្រោះចំនួន០២នាក់មានឈ្មោះ ៖
១.ឈ្មោះខាត់ ប៊ុនណារ៉េត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិអង្គគគីរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។នៅលើសពឃើញមានហូរឈាមតាមច្រមុះ ពណ៍ក្រហមផ្កាឈូក។
២.ឈ្មោះហេង សុវណ្ណចន្ទពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសុវណ្ណសាគរ ឃុំកំពង់កណ្ដាល ស្រុកកំពត ខេត្តកំពត។
នៅលើសព មានឈាមហូរតាមច្រមុះនិងមាត់និងស្នាមដាច់រលាត់ត្រង់ម្រាមដៃខាងឆ្វេង។
យោងតាមការពិនិត្យលើសាកសព ដោយមានការចូលរួមពីលោកគ្រូប្រធានមណ្ឌលសុខភាពឃុំជីផាតព្រមទាំងផ្នែកជំនាញនិងប៉ុស្តិរដ្ឋបាលនិងអាជ្ញាធរឃុំ ភូមិ បានពិនិត្យឃើញថា ៖ សាកសព០១ពាក់ខោកាបូយជើងវែង អាវយឺតពណ៍ខ្មៅដៃខ្លី(ពាក់នាឡិកាជ័រពណ៍ខ្មៅ)សាកសពម្នាក់ទៀតស្លៀកខោជើងវែងពណ៍គគី អាវយឺតពណ៍ខ្មៅដៃខ្លី(ពាក់ចិញ្ចៀនចំរៀកផ្តៅពណ៍ស) មួយកន្លែង ក្រៅពីនោះពុំមានអ្វីគួរឲកត់សំគាល់ឡើយ។
តាមការពិនិត្យរបស់គ្រូពេទ្យបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ខ្លួនឯង មិនពាក់ពន្ធ័និងអំពើឃាតកម្មឡើយ។
ចំពោះសាកសពកំពុងយកទៅតម្កល់ទុកនៅវត្តសុវណ្ណឥសី(ហៅវត្តជីផាត)រងចាំសាច់ញាតិ្តមកទទួលយក ៕




