ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​ជួប​សំណេះសំណាល​ជាមួយ «​បង​បង្អូន​សហគមន៍​ខ្មែរ​» នៅ​អាមេរិក និង​កាណាដា នា​ទីក្រុង​ញូវយ៉ក​

ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱកាស​ជួប​សំណេះសំណាល​ជាមួយ «​បង​បង្អូន​សហគមន៍​ខ្មែរ​» នៅ​អាមេរិក និង​កាណាដា នា​ទីក្រុង​ញូវយ៉ក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ញូវយ៉ក​)៖ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​កម្ពុជា បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ «​បងប្អូន​សហគមន៍​ខ្មែរ នៅ​សហរដ្ឋអាមេរិក និង​កាណាដា​» នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក នា​ល្ងាច​ម៉ោង​៥៖០០​នាទី ថ្ងៃទី​២៣ ខែ​កញ្ញា ២០២៣ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៣ វេលា​ម៉ោង ៤៖០០​នាទី​ព្រឹក​នៅ​កម្ពុជា​។​

​ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត​៖

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​មានក្តី​សោមនស្ស​រីករាយ ដែល​បាន​ជួប​ជាមួយ​ខ្មែរ​នៅ​អាមេរិក និង​កាណាដា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាល់ដង​ធ្លាប់​នៅក្រោយ​ឆាក​រៀបចំ​ឱ្យ​តែ​សម្តេច​តេជោ ថ្ងៃ​នេះ​ឡើង​វេទិកា​មុខ​ប្រជាពលរដ្ឋ​ជាង​២​ពាន់​នាក់ ដូច្នេះ​ភ័យ​បន្តិច​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​ស្កាត់​ជួបជុំគ្នា​នៅ​អាមេរិក​ពេលនេះ គឺជា​ការបង្ហាញឱ្យឃើញ​ពី​សាមគ្គី​រវាង​ខ្មែរ និង​ខ្មែរ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​នាំយក​ការ​ផ្តាំផ្ញើ​នឹករលឹក និង​សួរសុខទុក្ខ​ពី​សម្តេច​តេជោ​។ សម្តេច​តេជោ តែងតែ​នឹករលឹក និង​គិតគូរ​ប្រជាពលរដ្ឋ​គ្រប់​ទីកន្លែង​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ថ្មី អត់​ចាំ​រយៈពេល​១០០​ថ្ងៃ គឺ​ចាប់ផ្តើម​បម្រើ​រាជរដ្ឋាភិបាល​សស្រាក់សស្រាំ​តាំងពីរ​ថ្ងៃ​ទី​១​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ថ្ងៃទី​២២ សីហា ជា​សារ​ចាប់ផ្តើម​រាជរដ្ឋាភិបាល​បង្ហាញ​ពី​គោលនយោបាយ​បម្រើ​ជាតិ​, ថ្ងៃទី​២២ ខែ​កញ្ញា រយៈពេល​មួយ​ខែ​នៃ​ការ​កាន់អំណាច សម្តេច​ធិបតី ស្ថិតនៅ​ក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ នា​ទីក្រុង​ញ៉ូ​យ៉​ក សហរដ្ឋអាមេរិក តំណាង​ឲ្យ​កម្ពុជា ថ្លែង​សារ​នយោបាយ​របស់​កម្ពុ​ជា ទៅកាន់​ពិភពលោក​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដំណើរ​ចេញ​ក្រៅប្រទេស​របស់​សម្តេច​មា​ន​បេសកកម្ម​ចំនួន​៣​រួមមាន​៖ ការងារ​ការទូត នយោបាយ និង​សេដ្ឋកិច្ច​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា វត្តមាន​របស់​សម្តេច​នៅ​អង្គការសហប្រជាជាតិ គេ​អត់​មាន​ចាត់ទុក​សម្តេច​ជា​នាយករដ្ឋមន្ត្រី​ខុសច្បាប់ ឬ​ជា​ប្រទេស​កម្រិត​ពីរ​នោះទេ គឺ​ស្មើ​សិទ្ធិ ស្មើមុខ​ស្មើមុខ​ជាមួយ​ប្រទេស​ជា​សមាជិក​ដទៃ​ទៀត​ដែរ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជំហរ​របស់​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ គឺ​ចង់ឱ្យ​ពិភពលោក​មាន​សុខសន្តិភាព ព្រោះ​បើ​ពិភពលោក​មិនមាន​សុខសន្តិភាព កម្ពុជា​ក៏​មាន​បញ្ហា​ដូចគ្នា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការប្រឹងប្រែង​រក​ទីផ្សារ​ក្រៅ​ប្រទេស​មិនមែន​ដើម្បី​ប្រយោជន៍​សម្តេច​ទេ គឺ​ដើម្បី​ប្រជាពលរដ្ឋ និង​ដើម្បី​សេដ្ឋកិច្ចជាតិ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​ពេល​ជួប​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា សម្តេច​បាន​ស្នើ​ឱ្យ​មានកា​រ​ហោះហើរ​ត្រង់​រវាង​កម្ពុជា និង​ឥណ្ឌា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា តាមរយៈ​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា សម្តេច​រំពឹងថា នឹង​មាន​ការវិនិយោគ​ពី​អាមេរិក​នៅ​កម្ពុជា​ថែម​ទៀត​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ចាប់ផ្តើម​បម្រើ​ពលរដ្ឋ​ចាប់តាំងពី​ថ្ងៃ​ដំបូង អត់​ចាំ​ដល់​រយៈពេល​៣​ខែ​ទេ​។ ការបម្រើ​ប្រជាពលរដ្ឋ គឺជា​រឿង​ចាំបាច់​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បើ​អង្គការសហប្រជាជាតិ មិន​ទទួលស្គាល់​រាជរដ្ឋាភិបាល គេ​មិន​ឱ្យ​សម្តេច​ឡើង​ថ្លែង​នៅ​អង្គការ​សហប្រជាជាតិ​នោះឡើយ ហើយ​អង្គការសហប្រជាជាតិ​ឧទ្ទេស​នាម​សម្តេច​ជា​នាយករដ្ឋមន្ត្រី​កម្ពុជា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មកដល់ពេលនេះ​មាន​មេដឹកនាំ​ប្រទេស​ជា​មិត្ត​រហូតដល់​ទៅ​ប្រមាណ ៥៩​ប្រទេស បាន​ផ្ញើ​សារ​អបអរសាទរ​សម្តេច​ឡើង​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​មាន​មិត្ត​កាន់តែច្រើន គឺជា​រឿង​ដែល​ល្អ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការជួប​ជាមួយ​អនុ​រដ្ឋមន្ត្រីការបរទេស​ស្តីទី​របស់​អាមេរិក ដើម្បី​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ចោទសួរ​ទៅ​ក្រុមប្រឆាំង តើ​យល់​យ៉ាង​ណា​នៅពេល​អាមេរិក ផ្តល់​ជំនួយ​អភិវឌ្ឍន៍ ១៨​លាន​ដុល្លារ​មក​កម្ពុជា​ឡើងវិញ​?

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជំហរ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​ជាតិ និង​ប្រជាជន​។ ដើម្បី​ជាតិ និង​ប្រជាជន គឺ​ត្រូវ​រក្សា​ឱ្យបាន​នូវ​អធិបតេយ្យ​ជាតិ និង​ឯករាជ្យ​ជាតិ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចំនួន​ពលរដ្ឋ​ជាង​៨​លាន ២​សែន​នាក់ ដែល​ចេញ​ទៅ​បោះឆ្នោត គឺ​បាន​បង្ហាញ​ភាពត្រឹមត្រូវ និង​ភាពស្របច្បាប់​នៃ​ការបង្កើត​រាជរដ្ឋាភិបាល​នៅ​កម្ពុជា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចំនួន​ពលរដ្ឋ​ច្រើន​លើសលប់​ចេញ​ទៅ​បោះឆ្នោត គឺ​បាន​បង្ហាញថា ពលរដ្ឋ​ត្រូវការ​ដំណើរ​ប្រជាធិបតេយ្យ មិន​ត្រូវការ​សង្គ្រាម​នោះ​ឡើយ ព្រោះ​កម្ពុជា បាន​ឆ្អែតឆ្អន់​នឹង​សង្គ្រាម​អស់ហើយ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពលរដ្ឋ​ខ្មែរ​ភាគច្រើន​ដែល​ធ្លាក់​ខ្លួន​ដល់​អាមេរិក មិនមែន​ដោយសារ​តែ​ជម្រើ​ទេ តែ​ដោយសារ​តែ​សង្គ្រាម​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចំនួន​ប្រជាពលរដ្ឋ​ដែល​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា រហូតដល់​ទៅ​ជាង ៦​លាន​នាក់ គឺ​បង្ហាញ​ថា​ពលរដ្ឋ​ពេញចិត្ត​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​ស្រឡាញ់​សម្តេច​តេជោ ដែល​បាន​ប្រឹងប្រែង​ដឹកនាំ​ប្រទេស បម្រើ​ប្រជាពលរដ្ឋ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ចន្លោះ​ខែវិច្ឆិកា និង​ខែធ្នូ សម្តេច​នឹង​អញ្ជើញ​សម្ពោធ​ព្រលានយន្តហោះ​នៅ​សៀមរាប​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ដើមឆ្នាំ​២០២៤ សម្តេច​នឹង​អញ្ជើញ​សម្ពោធ​ព្រលានយន្តហោះ​ថ្មី​នៅ​ក្រុង​តាខ្មៅ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការបោះឆ្នោត​មុនៗ​ពលរដ្ឋ​ភ័យ នាំគ្នា​ដក​លុយ​ពី​ធនាគារ ប៉ុន្តែ​បោះឆ្នោត​ឆ្នាំ​២០២៣ ពលរដ្ឋ​អត់​ភ័យ បោះឆ្នោត​ហើយ​នាំគ្នា​ចេញ​ទៅ​លេង​ព្រះសីហនុ ឡើង​ស្ទះផ្លូវ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពន្យល់​រឿង​គេ​ចោទ​ថា បោក​ពលរដ្ឋ​មុន​បោះឆ្នោត​ដាក់​បេក្ខភាព​សម្តេច​តេជោ ក្រោយ​បោះឆ្នោត​បែរ​ជា​សម្តេច​ធិបតី​ឡើង​ដឹកនាំ​ប្រទេស​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា បេក្ខភាព​របស់​សម្តេច​ជា​នាយករដ្ឋមន្ត្រី​បន្តវេន​ត្រូវបាន​បង្ហាញ​តាំងពី​មុន​ពេល​បោះឆ្នោត​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា លទ្ធផល​ឆ្នោត បានបង្ហាញ​ថា ពលរដ្ឋ​ពេញចិត្ត​ការដឹកនាំ​សម្តេច ហើយ​ក៏​ពេញចិត្ត​ចំពោះ​អ្នក​បន្តវេន​ផងដែរ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​រំលឹកថា ពេល​ទៅ​ឥណ្ឌូនេស៊ី សម្តេច​បាន​ថត​ជាមួយ​មេដឹកនាំ​សិង្ហ​បុរី និង​ហ្វីលីពិន ដែល​សុទ្ធ​ជា​មេដឹកនាំ​បន្ត​ការដឹកនាំ​ពី​ឪពុក​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​តប​ទៅ​អ្នក​នយោបាយ​នៅ​បារាំង​ថា សម្តេច​មិន​មែន​ក្មេង​មិន​ទាន់​ជ្រុះ​បាឡី​ពី​ក្បាល​នោះទេ សក់ស្កូវ​អស់ហើយ ហើយ​សម្តេច​ក៏​បង​ប្រធានាធិបតី​បារាំង​ផងដែរ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ខ្មែរ​ត្រូវ​ជួយ​ខ្មែរ ខ្មែរ​ត្រូវ​ជឿ​លើ​ខ្មែរ ទើប​ខ្មែរ​ខ្លាំង​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មាន​ខ្មែរ​នៅ​អាមេរិក​ម្នាក់ បាន​ស្ពាយ​ទឹក​សុទ្ធ​ពី​អាមេរិក ព្រោះ​បារម្ភ​ខ្មែរ​អត់​ទឹក​សុទ្ធ​ផឹក​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ត្រូវ​រៀបចំ​គោលនយោបាយ​លើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​មាន​កូន​ឱ្យ​ហើយ ដើម្បី​ឆ្លើយតប​អត្រា​មនុស្ស​ចាស់​ខ្ពស់​នា​ឆ្នាំ​២០៥០​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រកាស​នៅ​មុខ​ភរិយា ចង់​បាន​កូន​ទី​៤​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បា​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា មិន​យក​សន្ទូច​ទៅ​ឱ្យ​ពលរដ្ឋ​កំពុង​ឈឺ​នោះ​ទេ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នយោបាយ​ការងារ​របស់​រាជរដ្ឋាភិបាល បង្កើន​ទាំង​បរិមាណ និង​គុណភាព​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​កំពុង​សិក្សា​គោលនយោបាយ​ផ្តល់​អាហារូបត្ថម្ភ​ដល់​កូន​ខ្មែរ​ពី​មត្តេយ្យសិក្សា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​កម្ពុជា​បច្ចុប្បន្ន​មិនមែន​ធ្វើ​តែ​ការងារ​កាត់ដេរ​នោះទេ គឺ​អាច​ធ្វើ​ការងារ​ខាង​ពេជ្រ សឡា ដំឡើង​រថយន្ត និង​ដំឡើង​គ្រឿង​បង្គំ​អេឡិចត្រូនិក​ផងដែរ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពីមុន​នៅ​អាមេរិក មាន​តែ​ផលិតផល​ដែល​ផលិត​ពី​ប្រទេស​ថៃ និង​ប្រទេស​ផ្សេងៗ​។ តែ​បច្ចុប្បន្ន​ក៏​មាន​ផលិតផល​ផលិត​ពី​ខ្មែរលើ​ទីផ្សារ​អាមេរិក​ផងដែរ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពន្យល់​រឿង​យក​បង្កង​កណ្តូប​៤៥​គីឡូក្រាម ទៅកាន់​ប្រទេស​ចិន​។ ៤៥​គីឡូ​នោះ គឺជា​គំរូ​សំណាក​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពន្យល់​ពី​រឿង​ពលរដ្ឋ​ខ្មែរ​ចេញ​ធ្វើការ​នៅ​ក្រៅប្រទេស​។ ចរន្ត​ចេញ​ធ្វើការ​នៅ​ក្រៅប្រទេស មិនមែន​មាន​តែ​នៅ​ខ្មែរ​នោះ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នឹង​ប្រឹងប្រែង​រុញឱ្យ​អត្រា​ភាពក្រីក្រ​ធ្លាក់ចុះ​បន្តទៀត​។ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ពន្យល់​ខ្មែរ​នៅ​អាមេរិក ពី​នយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​នៅ​កម្ពុជា​។ ឆ្នាំ​១៩៩៧ កម្ពុជា មាន​អត្រា​ភាពក្រីក្រ ប្រមាណ ៥៤​ភាគរយ ពោល​១០០​នាក់ ៥៤​នាក់​។ បច្ចុប្បន្ន​អត្រា​ភាពក្រីក្រ មានតែ​១៧​ភាគរយ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅតែ​បន្ត​មហិច្ឆតា​ប្រែក្លាយ​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា កម្ពុជា មិន​ទុក​ពលរដ្ឋ​ក្រីក្រ​ចោល​នោះឡើយ​។ ក្នុងនោះ​រាជរដ្ឋាភិបាល បាន​ផ្តល់​បណ្ណ​ក្រីក្រ​ជូន​ពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត ដើម្បី​សម្រាល​ការលំបាក​របស់​ពួកគាត់​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដរាបណា​បក្ស​ប្រជាជន​កម្ពុជា បន្ត​ដឹកនាំ​ប្រទេស គឺ​មិន​យកពន្ធ​ដីស្រែ​ចម្កា​របស់​កសិករ​នោះឡើយ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល ចេញថ្លៃ​ព្យាបាល​ជំងឺ​ប្រជាពលរដ្ឋ​ប្រមាណ ១​លាន ៥​សែន​នាក់​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​កំពុង​សិក្សា​ដាក់​ឱ្យមាន​កម្មវិធី​គាំពារ​ផ្នែក​សុខភាព​ដល់​សមាជិក​គ្រួសារ​កម្មករ និយោជិត ដោយ​តម្រូវឱ្យ​បង់​ថវិកា​ប្រមាណ ១​ម៉ឺន ៦​ពាន់​រៀល​ក្នុង​មួយ​ខែ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​ត្រៀម​ថវិកា ១០០​លាន​ដុល្លារ ធានា​តម្លៃ​កសិផល​របស់​ប្រជាកសិករ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ដល់​ដំណាច់ឆ្នាំ​២០២៣ ជ្រើសរើស​មន្ត្រី​បង្គោល​ផ្នែក​កសិកម្ម ២៥០​នាក់ ចុះ​ធ្វើការ​តាម​ឃុំ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​បាន​គិតគូរ​ពី​ការអប់រំ មិន​ត្រឹមតែ​ផ្តល់​តែ​ចំណេះដឹង​នោះទេ គឺ​ត្រូវ​ឱ្យ​មាន​គុណធម៌ សីលធម៌ និង​ឥរិយាបថ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការអប់រំ​គុណធម៌ សីលធម៌ និង​ឥរិយាបថ​នេះ គឺ​ត្រូវ​បណ្តុះបណ្តាល​តាំងពី​ថ្នាក់​មត្តេយ្យ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ឪពុកម្តាយ​កាន់តែ​រវល់ អត់​សូវ​មាន​ពេល​អប់រំ​កូន​នោះ​ទេ​។ ដូច្នេះ​ក្រសួង​អប់រំ ត្រូវ​បង្កើន​តួនាទី​នៃ​ការអប់រំ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ពេល​ជួប​រដ្ឋមន្ត្រីការបរទេស​ឥណ្ឌា មាន​ការលើក​ឡើង​ច្រើន​រឿង​ជនភៀសខ្លួន​ពី​ប្រទេស​មី​យ៉ាន់​ម៉ា​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ស្មារតី​ជាតិនិយម មិនមែន​ទាល់តែ​ដើរ​ស្រែក​តាម​ផ្លូវ​នោះទេ​។ ជាតិនិយម គឺ​ការរួម​គ្នា​ជួយ​ឱ្យ​ជាតិ​ខ្លាំង​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការគាំទ្រ​របស់​ពលរដ្ឋ គឺ​ការ​ឃើញ​លទ្ធផល​ជាក់ស្តែង មិនមែន​គោលនយោបាយ​ប្រជាភិថុតិ​នោះទេ​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ធ្វើ​បាន​ប៉ុណ្ណា ត្រូវ​បង្ហាញ​ពលរដ្ឋ​ឱ្យឃើញ​ប៉ុណ្ណឹង​។​

* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា រាជរដ្ឋាភិបាល​នីតិកាល​ថ្មី​នេះ មិន​ធ្វើបាប​ពលរដ្ឋ មិន​ធ្វើឱ្យ​ពលរដ្ឋ​ខកបំណង​នោះឡើយ​។ សូម​ប្រជាពលរដ្ឋ​ជឿ​ទុកចិត្ត​ចុះ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.