ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី និង​ពិភាក្សា​ការងារ រវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ វ៉ិ​ចតូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុ​រដ្ឋមន្ត្រីការបរទេស​ស្ដីទី សហរដ្ឋអាមេរិក​

​ខ្លឹមសារ​នៃ​ជំនួប​ទ្វេភាគី និង​ពិភាក្សា​ការងារ រវាង​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ វ៉ិ​ចតូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុ​រដ្ឋមន្ត្រីការបរទេស​ស្ដីទី សហរដ្ឋអាមេរិក​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​នា​រសៀល​ថ្ងៃ​សុក្រ ៨​កើត ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី ៧៨ នៅ​ទីក្រុង​ញូវយ៉ក នៃ​សហរដ្ឋអាមេរិក សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ទទួល​ជួប លោកជំទាវ វ៉ិ​ចតូ​រី​យ៉ា នូ​លែ​ន (Victoria Nuland) អនុ​រដ្ឋមន្ត្រីការបរទេស​ស្ដីទី អាមេរិក ។

​នៅក្នុង​ជំនួប​នេះ លោកជំទាវ វ៉ិ​ចតូ​រី​យ៉ា នូ​លែ​ន បាន​សម្តែង​នូវ​ការស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ សម្ដេច​ធិបតី ដែល​បាន​អញ្ជើញ​មក​ទីក្រុង​ញូវយ៉ក ដើម្បី​ចូលរួម​កិច្ចពិភាក្សា​ទូទៅ នៃ​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ និង​បាន​អបអរសាទរ​ចំពោះ​ការជ្រើសតាំង​សម្ដេច​ធិបតី ជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នីតិកាល​ទី​៧ នៃ​រដ្ឋសភា​។ លោកជំទាវ​វ៉ិ​ច​តូ​រី​យ៉ា នូ​លែ​ន បាន​គូសបញ្ជាក់​បន្ថែមថា សហរដ្ឋអាមេរិក ស្វាគមន៍​ឱកាស​ដើម្បី​ពង្រីក​កិច្ចសហប្រតិបត្តិការ រវាង​ប្រទេស​ទាំង​ពីរ តាមរយៈ​ការ​ធ្វើការ​ជិតស្និទ្ធ​ជាមួយ សម្ដេច​ធិបតី និង​ចង់​ឃើញ សម្ដេច​ធិបតី ក៏​ដូច​ប្រទេស​កម្ពុជា​ទាំងមូល ទទួលបាន​ជោគជ័យ​។​

​កិច្ច​ពិភាក្សា​បាន​ផ្តោត​លើ​ការ​រិះរក​វិធី និង​មធ្យោបាយ សម្រាប់​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ឱ្យ​ឈាន​ឡើង​មួយកម្រិត​ទៀត​។ ឆ្លៀត​ក្នុង​ឱកាស​នេះ លោកជំទាវ វ៉ិ​ចតូ​រី​យ៉ា នូ​លែ​ន បាន​គោរព​ជម្រាបជូន សម្ដេច​ធិបតី ថា សហរដ្ឋអាមេរិក​បាន​សម្រេច​ផ្ដល់ជូន​ឡើងវិញ នូវ​ជំនួយ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ១៨​លាន​ដុល្លារ​អាមេរិក តាមរយៈ​ទីភ្នាក់ងារ​អាមេរិក​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ (USAID) ដែល​សហរដ្ឋអាមេរិក​បាន​ផ្អាក ក្រោយ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។​

​ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​គ្នា​ផងដែរ ពាក់ព័ន្ធ​នឹង​ការធ្វើ​មាតុភូមិនិវត្តន៍​ពលរដ្ឋ​ខ្មែរ ដោយ លោកជំទាវ វ៉ិ​ចតូ​រី​យ៉ា នូ​លែ​ន បានស្នើ​ពន្លឿ​ននីតិវិធី​នៃ​ការទទួ​ល​យក​ពលរដ្ឋ​ទាំង​នោះ​។ ជា​ការឆ្លើយតប សម្តេច​ធិបតី បានបញ្ជាក់​ថា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា​នឹង​ពិនិត្យ កែសម្រួល​នីតិវិធី ឱ្យ​ដំណើរការ​ដោយ​រលូន ឆាប់រហ័ស និង​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។ សម្ដេច​ធិបតី ក៏បាន ស្នើ​ឱ្យ​សហរដ្ឋអាមេរិក​យកចិត្តទុកដាក់ ជាពិសេស​ចំពោះ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវ​ធ្វើ​មាតុភូមិនិវត្តន៍ និង​ដែល​មាន​បញ្ហា​សុខភាព​។ លោកជំទាវ វ៉ិ​ចតូ​រី​យ៉ា នូ​លែ​ន បានបញ្ជាក់​ថា​បញ្ហា​សុខភាព គឺជា​អ្វី​ដែល​សហរដ្ឋអាមេរិក​បាន​យកចិត្តទុកដាក់​កន្លង​មក និង​បន្ត​យកចិត្តទុកដាក់ ជាពិសេស​បន្ថែមទៀត តាម​ការស្នើ​របស់ សម្ដេច​ធិបតី​។

​ក្រៅពីនេះ ភាគី​ទាំងពីរ​ក៏​បាន​ពិភាក្សា​ផងដែរ លើ​វិស័យ​ដែល​ប្រទេស​ទាំង​ពីរ​កំពុង​យកចិត្តទុកដាក់​៕

 

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.