ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិ​សន្តិ​បណ្ឌិត ស សុខា​៖ ផ្ដើម​ពី​ជោគជ័យ​នៅ​ខេត្ត​បាត់ដំបង ទើប​រាជរដ្ឋាភិបាល សម្រេច​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស

អភិ​សន្តិ​បណ្ឌិត ស សុខា​៖ ផ្ដើម​ពី​ជោគជ័យ​នៅ​ខេត្ត​បាត់ដំបង ទើប​រាជរដ្ឋាភិបាល សម្រេច​ផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ផ្អែក​តាម​លទ្ធផល នៃ​ការសិក្សា​វាយតម្លៃ បាន​បង្ហាញឱ្យឃើញថា ការផ្ទេរ​មុខងារ​អប់រំ យុវជន និង​កីឡា តាម​បែប​វិមជ្ឈការ គឺ​ការប្រគល់​ទៅឱ្យ​រដ្ឋបាល​ក្រុង​ស្រុក​ក្នុង​ខេត្ត​បាត់ដំបង បាន​ទទួល​លទ្ធផល​ជា​វិជ្ជមាន និង​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ការផ្ទេរ​មុខងារ​អប់រំ យុវជន និង​កីឡា តាម​បែប​វិសហមជ្ឈការ គឺ​ត្រឹមតែ​ធ្វើ​ប្រតិភូកម្ម​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ផ្សេងទៀត​។ នេះ​ជា​ប្រសាសន៍​គូសបញ្ជាក់​របស់​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្រាប់​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​.) ថ្លែង​ក្នុង​ពិធី​ផ្សព្វផ្សាយ​អនុក្រឹត្យ ស្ដីពី ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង​ស្រុក​ខណ្ឌ ថ្ងៃទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣​ នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ ។​

អភិ​សន្តិ​បណ្ឌិត សង្កត់ធ្ងន់​ថា ផ្អែកលើ​មូលដ្ឋាន​ខាងលើ​នេះ ទើប​រាជរដ្ឋាភិបាល​ក្រោម​មាគ៌ា​សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជា​នាយករដ្ឋមន្ត្រី បានសម្រេច​ពង្រីក​ការប្រគល់​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា តាម​ទិដ្ឋភាព​ដូច ដែល​បាន​អនុវត្ត នៅតាម​រដ្ឋបាល​ក្រុង ស្រុក ក្នុង​ខេត្ត​បាត់ដំបង ឱ្យ​ទៅ​អនុវត្ត​នៅតាម​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស តាមរយៈ​ការដាក់ចេញ​នូវ​អនុក្រឹត្យ​ចុះ​ថ្ងៃទី​២៨ ខែកក្កដា ឆ្នាំ​២០២៣ ស្តីពី «​ការផ្ទេរ​មុខងារ​ក្នុង វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​»​។​

​តាម​បញ្ញត្តិ​អនុត្រឹត្យ​នេះ ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា គឺ​ផ្ដោតលើ​ការប្រគល់​មុខងារ​ចំនួន​បី រួមមាន​៖ មុខងារ​គ្រប់គ្រង​ការអប់រំ​កុមារ​តូច មុខងារ​គ្រប់គ្រង​ការអប់រំ​បឋមសិក្សា និង​មុខងារ​គ្រប់គ្រង​ការអប់រំ​ក្រៅ​ប្រព័ន្ធ​។ បន្ថែម​ពី​នេះ គឺ​ការ​បន្ត​ធ្វើ​ប្រតិភូកម្ម​មុខងារ​គាំទ្រ​រដ្ឋបាល​ចំនួន​បី រួមមាន មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល​ដល់​គ្រឹះស្ថាន​មធ្យមសិក្សា​ចំណេះ​ទូទៅ មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល​ដល់​ការងារ​អភិវឌ្ឍ​យុវជន និង​មុខងារ​គាំទ្រ​ផ្នែក​រដ្ឋបាល​ដល់ ការងារ​អប់រំ​កាយ​និង​កីឡា​។​

អភិ​សន្តិ​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ពន្យល់ថា ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ តាមរយៈ​អនុក្រឹត្យ​នេះ គឺជា​ការបែងចែក​ឡើង​វិញ​ឱ្យបាន​ច្បាស់លាស់​នូវ​តួនាទី និង​ការទទួលខុសត្រូវ​រវាង ក្រសួង​អប់រំ យុវជន និង​កីឡា និង​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ក្នុង​គោលបំណង​ធ្វើឱ្យ ប្រសើរឡើង​នូវ​គុណភាព និង​ប្រសិទ្ធភាព នៃ​ការផ្តល់​សេវា​អប់រំ ដែល​ត្រូវបាន​ផ្ទេរ​ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ស្រប​ជាមួយនឹង​គោលបំណង នៃ​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ ដែល​បាន និង​កំពុង​អនុវត្ត ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​ផងដែរ​។​

​តែ​ទោះបីយ៉ាងណា ក្រសួង អប់រំ យុវជន និង​កីឡា នៅតែ​មាន​តួនាទី​សំខាន់​នៅ ក្នុង​ការរៀបចំ​គោលនយោបាយ​ជាតិ ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ការសិក្សា​ស្រាវជ្រាវ​កម្មវិធី សិក្សា​ជាតិ និយាម និង​ស្តង់ដា​អប្បបរមា​ការជ្រើសរើស និង​ការបណ្តុះបណ្តាល​គ្រូ​ការគាំទ្រ​បច្ចេកទេស​ការតាមដាន​ត្រួតពិនិត្យ និង​វាយតម្លៃ​ដដែល​។​

អភិ​សន្តិ​បណ្ឌិត ថ្លែង​ទៀត​ថា ការផ្ទេរ​មុខងារ​ក្នុង​វិស័យ អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គឺជា​ការផ្តល់​សិទ្ធិ​អំណាច​ដល់​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ ចូលរួម​ទទួលខុសត្រូវ​ក្នុង​ការគ្រប់គ្រង​ការចាត់ចែង និង​ការផ្តល់​សេវា​អប់រំ​ជូន​ដល់​ប្រជាជន​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដើម្បី​លើកកម្ពស់​គណនេយ្យភាព​ចំពោះ​ប្រជាពលរដ្ឋ​។ ដូច្នេះ​ក្រុម​ប្រឹក្សា និង​គណៈ​អភិបាល នៃ​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ត្រូវមាន​គណនេយ្យភាព​ចំពោះ ក្រសួង​អប់រំ យុវជន និង​កីឡា និង​ចំពោះ​ប្រជាពលរដ្ឋ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ដោយ​ត្រូវ​ធានាថា ការអនុវត្ត​មុខងារ​ទាំងនេះ ត្រូវតែ​ស្រប​តាម​គោលនយោបាយ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​កម្មវិធីសិក្សា​ជាតិ និយាម និង​ស្តង់ដា ដែល​បាន​កំណត់​។​

​ដើម្បី​សម្រេច​បាន​ភារកិច្ច​នេះ រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ គប្បី​រៀបចំ​ផែនការ​សកម្មភាព និង​ផែនការ​ថវិកា​ប្រចាំឆ្នាំ​ការគ្រប់គ្រង​បុគ្គលិក​អប់រំ និង​គ្រូ​បង្រៀន ការធានា​រក្សា​សុវត្ថិភាព​សន្តិសុខ​សណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន​ល្អ​នៅ​តាម​សាលារៀន ការគ្រប់គ្រង​ការថែទាំ និង​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​សាលារៀន និង​ឧបករណ៍​សម្ភារ​នានា ពាក់ព័ន្ធ​នឹង​សាលារៀន​។​

​ទន្ទឹមនេះ ត្រូវ​បង្កើត​កិច្ច​សហការ និង​ការ​កៀរគ​រការ ចូលរួម​គាំទ្រ​ពី​សហគមន៍​មូលដ្ឋាន​អង្គការ​សង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ធានា​ឱ្យ​សម្រេចបាន​យ៉ាង​ហោច​តាម និយាម និង​ស្តង់ដា​កម្រិត​អប្បបរមា នៃ​ការគ្រប់គ្រង មុខងារ​អប់រំ​យុវជន​និង​កីឡា​ដែល​បាន​ផ្ទេរ​ឱ្យ​។​

ពិធី​ផ្សព្វផ្សាយ «​ការផ្ទេរ​មុខងារ​ក្នុង​វិស័យ​អប់រំ យុវជន និង​កីឡា ទៅឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​» ក៏​មាន​ការអញ្ជើញ​ជា​សហ​អធិបតីភាព​ពី​លោក​បណ្ឌិត​សភា​ចារ្យ ហង់​ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និង​កីឡា និង​មាន​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​ជាង​៦០០​នាក់ ជាពិសេស ប្រធាន​ក្រុមប្រឹក្សា និង​អភិបាល នៃ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​ទូទាំង​ប្រទេស ជា​រដ្ឋបាល​មូលដ្ឋាន នៅ​កៀក​ជិត​ប្រជាពលរដ្ឋ​។​

យោង​អនុក្រឹត្យ​ខាងលើនេះ តម្រូវឱ្យ គ​.​ជ​.​អ​.​ប​. ត្រូវ​ដឹកនាំ​សម្របសម្រួល​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក្រសួង​មុខងារសាធារណៈ ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ រៀបចំ​បញ្ចប់​នីតិវិធី​នានា​ឱ្យ​បាន​រួចរាល់​នៅ​មុន​ដំណាច់ឆ្នាំ​២០២៣ ដើម្បី​ធានា​ឱ្យ​រដ្ឋបាល​ក្រុង ស្រុក ខណ្ឌ​នីមួយៗ អាច​ចាប់ផ្តើម​គ្រប់គ្រង ចាត់ចែង និង​អនុវត្ត​មុខងារ​អប់រំ យុវជន និង​កីឡា ដែល​បាន​ផ្ទេរ​ឱ្យ​ទាំងនេះ ចាប់ពី​ខែ​មករា ឆ្នាំ​២០២៤ តទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.