ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អាជ្ញាធរ​ចុះបង្ក្រាប​ទីតាំង​បើក​ហាង​កាហ្វេ បង្កប់​សេវាកម្ម​ផ្លូវភេទ ចំនួន​៣​ទីតាំង​នៅ​ខណ្ឌ​ដូនពេញ​

អាជ្ញាធរ​ចុះបង្ក្រាប​ទីតាំង​បើក​ហាង​កាហ្វេ បង្កប់​សេវាកម្ម​ផ្លូវភេទ ចំនួន​៣​ទីតាំង​នៅ​ខណ្ឌ​ដូនពេញ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០២៣ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌ​ដូនពេញ​ដឹកនាំ​ដោយ​លោក ចាប ឌី​ណា អភិបាលរង​ខណ្ឌ​ដូនពេញ បាន​ចុះ​រដ្ឋបាល​ពិនិត្យ​ទីតាំង​តាម​ហាង​កាហ្វេ បង្កប់​សេវាកម្ម​ផ្លូវភេទ នៅ​ចំណុចម្តុំ​ផែ​ថ្ម ចំនួន​៣​ទីតាំង ដោយ​បាន​នាំ​ខ្លួន​ជនសង្ស័យ​ចំនួន​១២​នាក់ មក​កាន់​អធិការដ្ឋាន​។​

​យោងតាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រា​ធានី​ភ្នំពេញ បានឲ្យដឹងថា​៖

​គោលដៅ​ទី​១៖ ទីតាំង​បើក​ហាង​កាហ្វេ ផ្លូវ​៨២ ផ្ទះ​១ ភូមិ​១៤ សង្កាត់​ស្រះចក បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់ (​ស្រី​៤) ក្នុងនោះ ម្ចាស់​ទីតាំង​១​នាក់ នារី​បំរើ ៣​នាក់​និង​អ្នក​ទួល​សេវាកម្ម​ផ្លូវភេទ​១​នាក់​។​

​គោលដៅ​ទី​២៖ ផ្លូវ​៨០ ផ្ទះ​លេខ​២៣E០ ភូមិ​១៤ សង្កាត់​ស្រះចក ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់​ស្រី ជា​អ្នកបំរើ​សេវ​កម្ម​ផ្លូវភេទ​។​

​គោលដៅ​ទី​៣៖ ផ្ទះ​លេខ​១៣E០ ផ្លូវ​ព្រះស៊ីសុវត្ថិ ភូមិ​១៥ សង្កាត់​ស្រះចក បាន​ឃាត់ខ្លួន ជនសង្ស័យ​ចំនួន​៥​នាក់ (​ស្រី​4) ក្នុងនោះ​មាន​អ្នក​អនាម័យ​ម្នាក់ អ្នកយាម​ម៉ូតូ​ម្នាក់ និង​នារី​បំរើការ​សេវាកម្ម​ផ្លូវភេទ​ចំនួន​៣​នាក់​។​

​វត្ថុតាង​ចាប់​យក​រួមមាន​៖

​គោលដៅ​ទី​១៖ ស្រោមអនាម័យ​មិនទាន់​ប្រើ​ចំនួន​១៥ ប្រាក់​ចំនួន​១៥​ម៉ឺន​រៀល (​ម្ចាស់​ទីតាំង​ឈ្មោះ កែវ ស្រីមុំ ហៅ​កា​ព្រឿង អាយុ​៥៤​ឆ្នាំ ជនជាតិ​ខ្មែរ​កម្ពុជា​ក្រោម​)​។​
​គោលដៅ​ទី​២៖ ស្រោមអនាម័យ មិនទាន់​ប្រើ​មួយចំនួនធំ​។​
​គោលដៅ​ទី​៣៖ ស្រោមអនាម័យ​មិនទាន់​ប្រើ​ចំនូ​ន​៣៨ (​ម្ចាស់​ទីតាំង​ឈ្មោះ ហៅ​ក្រៅ​យាយ​ម៉ៅ ផែ​ថ្ម អាយុ​ប្រហែល​៥០​ឆ្នាំ ស្នាក់នៅ ម្តុំ​សាលា​កូ​លាប សង្កាត់​ស្រះចក​)​។ និង​បាន​នាំ​ជនសង្ស័យ​ខាងលើ​មក​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ធ្វើការ​សាកសួរ​។​

​ដោយឡែក នារី​បាន​ដែល​បំរើការ​សេវាកម្ម​ផ្លូវភេទ​ចំនួន​៩​នាក់ ត្រូវបាន​បញ្ជូន​ទៅ​មន្ទី​សង្គមកិច្ច​រាជធានី​ភ្នំពេញ​។ នៅ​ចំពោះមុខ​សមត្ថកិច្ច​កំពុង​កសាង​សុំ​រឿង​ចំណាត់ការ​អនុវត្តន៍​ជំនាញ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.