ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

នាយករដ្ឋមន្ត្រី​កម្ពុជា ឆ្លៀត​ដោះស្រាយ​កិច្ចការ​ជាតិ ពេល​កំពុង​ហោះ​ទៅ​អាមេរិក

នាយករដ្ឋមន្ត្រី​កម្ពុជា ឆ្លៀត​ដោះស្រាយ​កិច្ចការ​ជាតិ ពេល​កំពុង​ហោះ​ទៅ​អាមេរិក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ កំលុង​ពេល​កំពុង​ធ្វើដំណើ​រ​ឆ្ពោះ​កាន់​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​នោះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បានបង្ហាញ​រូបភាព​មួយ​សន្លឹក ជាមួយនឹង​ឯកសា​រលើ​តុ​មួយ​គំនរ​ផងដែរ​។​

​ជាមួយនឹង​ការ​បង្ហោះ​រូបភាព​នេះ សម្តេច​ធិបតី បាន​សរសេរ​សំណេរ​ថា «​ចាប់ផ្តើម​នៃ​ការធ្វើដំណើរ​តាម​យន្តហោះ​រយៈពេល​ជាង​២០​ម៉ោង ជាមួយនឹង​ឯកសារ​មួយ​គំនរ ដើម្បី​ទៅ​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨ នៅ​ទីក្រុង​ញូយ៉ក សហរដ្ឋអាមេរិក​»​។​

​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ទទួលបាន​ការទុកចិត្ត​ពី​ប្រជាពលរដ្ឋ និង​រដ្ឋសភា​ឱ្យ​កាន់​តួនាទី​ជា​នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៧ បាន​រយៈពេល​ប្រមាណ​ជា​មួយ​ខែ​ហើយ​។ ក្នុង​តំណែង​កំពូល ជា​អ្នក​កាន់ចង្កូត​នៃ​ជោគវាសនា​ជាតិ និង​ប្រជាជន​ទូទាំង​នគរ​រយៈពេល​ប្រមាណ​មួយ​ខែ​នេះ កាលវិភាគ​ការងារ​របស់​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជាប់​គ្នា​ឱ្យរ​ដឹក​។ តាមរយៈ​កាលវិភាគ​ការងារ​នេះ បាន​ស្តែង​ឱ្យឃើញ​ពី​ភាព​មមាញឹក​ក្នុង​កិច្ចការ​ដឹកនាំ គ្រប់គ្រង និង​ចាត់ចែង​លើ​កិច្ចការ​ជាតិ​។​

​តាមរយៈ​រូបភាព​ឱប​ជាមួយ​ឯកសារ​មួយ​គំនរ ហើយ​ឆ្លៀត​បំពេញ​ពេល​កំពុង​ធ្វើដំណើរ​លើ​យន្តហោះ ជា​ទិដ្ឋភាព​មួយទៀត ស្តែង​ឱ្យឃើញ​ពី​ឆន្ទៈ និង​ស្មារតី​ដ៏​មុតមាំ​របស់​សម្តេច​ធិបតី​ក្នុង​ការបម្រើ​ជាតិ និង​ប្រជាជន​កម្ពុជា​។ សម្តេច​ធិបតី តែងតែ​មាន​ប្រសាសន៍ថា សម្តេច​មិន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​ដែល​ជឿ​ទុកចិត្ត​លើ​បក្ស​ប្រជាជន​កម្ពុជា ជឿ​ទុកចិត្ត​លើ​សម្តេច​ត្រូវ​ខក​បំណង​នោះឡើយ​។ ការប្រឹងប្រែង​ក្នុង​កិច្ច​បម្រើ​ជាតិ និង​ប្រជាជន​របស់​សម្តេច​ធិបតី គឺជា​ក្តី​សោមនស្ស​រីករាយ​ដ៏​ក្រៃ​លែង​របស់​ប្រជាពលរដ្ឋ ហើយ​កិច្ចប្រឹងប្រែង​ប្រកប​ភក្តីភាព​របស់​សម្តេច​ធិបតី ច្បាស់​ណាស់​ថា​នឹង​នាំមក​នូវ​ផ្លែផ្កា​ដ៏​ល្អ​ប្រសើរ​សម្រាប់​ជាតិ និង​ប្រជាជន​។​

​សូមបញ្ជាក់​ថា នៅ​ព្រឹក​មិញ​នេះ សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ជា​ឧត្តម​ភរិយា បាន​ដឹកនាំ​គណៈប្រតិភូ​ហោះ​ទៅ​កាន់​ទីក្រុង​ញូវយ៉ក សហរដ្ឋអាមេរិក ដើម្បី​ចូលរួម​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៨​។​

​ពី​កម្ពុជា ទៅ​កាន់​ក្រុង​ញូវយ៉ក មាន​ចម្ងាយ​ជាង ១​ម៉ឺន ៤​ពាន់​គីឡូម៉ែត្រ ហើយ​ត្រូវ​ចំណាយពេល​ហោះ​ជាង ២០​ម៉ោង​។ នេះ​គឺជា​ការធ្វើ​ដំណើរ​ដ៏​វែងឆ្ងាយ​លើកដំបូង​របស់​សម្តេច​ធិបតី ក្នុងឋានៈ​ជា​នាយក​រដ្ឋមន្ត្រី​របស់​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.