ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ក្រសួង​សាធារណការ ទូងស្គរ​ជ័យ​ដើម្បី​អបអរសាទរ ការដាក់បញ្ចូល រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

ក្រសួង​សាធារណការ ទូងស្គរ​ជ័យ​ដើម្បី​អបអរសាទរ ការដាក់បញ្ចូល រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នា​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​មុខ​ទីស្តីការ​ក្រសួង ឯកឧត្តម ប៉េង ពោធិ៍​នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​បុគ្គលិក​មន្ត្រីរាជការ​ក្រោម​ឱវាទ ប្រមាណ ៤០០​នាក់ ប្រារព្ធ​ពិធី​ទូង​ស្គរជ័យ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ នៃ​ការដាក់បញ្ចូល «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ​។​

​ដោយឡែក មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ទាំង​២៥​រាជធានី​-​ខេត្ត និង​កំពង់ផែ​ស្វយ័ត​ភ្នំពេញ និង​ព្រះសីហនុ ក៏​បាន​ប្រារព្ធ​ពិធី​ទូង​ស្គរជ័យ នៅតាម​បណ្តា​អង្គភាព​រៀងៗ​ខ្លួន​ផង​ដែរ​។​

​សមិទ្ធផល​ជា​មោទនភាព​ជាតិ​ដ៏​ធំធេង​នេះ គឺ​កើត​ចេញពី​ការចូលរួម និង​ទឹកចិត្ត​ស្រឡាញ់ ដ៏​មោះមុត​របស់​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប ជាពិសេស​កិច្ចខិតខំ​ប្រឹងប្រែង​ជាប់​មិន​ដាច់​របស់ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​ការដឹកនាំ​ដ៏​ប៉ិនប្រសប់​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ជានិច្ចកាល​តែងតែ​ផ្តល់​អាទិភាព​ខ្ពស់​ដល់​ការអភិរក្ស និង​អភិវឌ្ឍ​បេតិកភណ្ឌ​ដែលជា​ដួងព្រលឹង និង​អត្តសញ្ញាណ​ជាតិ​។​

​គួរបញ្ជាក់​ថា រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ចុះបញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ជា​ផ្លូវការ​របស់​អង្គការ​យូណេស្កូ នា​ល្ងាច​ថ្ងៃទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ទីក្រុង​រី​យ៉ាដ ប្រទេស​អា​រ៉ាប៊ីសាអូឌីត​។​

​ដោយ​បូក​រួម​ទាំង​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​នេះ កម្ពុជា​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៤​ហើយ ក្នុងនោះ​រួមមាន​៖ តំបន់​អង្គរ ត្រូវបាន​ចុះបញ្ជី​នៅ​ឆ្នាំ​១៩៩២ ទំហំ​៤០,០០០​ហិកតា​, ប្រាសាទ​ព្រះវិហារ ចុះបញ្ជី​ឆ្នាំ​២០០៨ ទំហំ​២,៦៤៣​ហិកតា និង​តំបន់​ប្រាសាទសំបូរព្រៃគុក ចុះបញ្ជី​នៅ​ឆ្នាំ​២០១៧ ទំហំ​៣៩,០០០​ហិកតា​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.