ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​រដ្ឋបាល​ខេត្ត​ព្រៃវែង រៀបចំ​ពិធី​អបអរ​ការចុះបញ្ជី «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

​រដ្ឋបាល​ខេត្ត​ព្រៃវែង រៀបចំ​ពិធី​អបអរ​ការចុះបញ្ជី «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ព្រៃវែង​)៖ ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ នៅ​សាលា​ខេត្តព្រៃវែង ដឹកនាំ​ដោយ​លោក សួន សុ​ម៉ា​លីន អភិបាលខេត្ត បាន​រៀបចំ​ការ​ទូងស្គ​រ នៅវេលា​ម៉ោង​៧៖០០​នាទី​ព្រឹក ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ ទន្ទឹម​នោះ​គ្រប់​ទីកន្លែង​ក្នុង​ខេត្ត​រួមមាន នៅតាម​បណ្តា​មន្ទីរ​អង្គភាព រដ្ឋបាល​ក្រុង​-​ស្រុក​ទាំង​១៣ សាលាឃុំ​-​សង្កាត់ វត្ត​អារាម សាលា​បុណ្យ សាលារៀន ព្រម​ទាំង​គ្រប់​ទី​ប្រជុំជន​នានា បានរៀបចំ​អបអរសាទរ​ប្រកបដោយ​ទឹកចិត្ត​មោទនៈភាព​ជាតិ និង​សប្បាយរីករាយ​ចំពោះ​ព្រឹត្តិការ​ជា​ប្រវត្តិសាស្ត្រ នៅ​នា​ពេល​នេះ​។​

​សូមបញ្ជាក់​ថា ដើម្បី​អបអរសាទរ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ សម្ដេច​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ក៏​បាន​ណែនាំ​ដល់​គ្រប់​ក្រសួង​-​ស្ថាប័ន​នៃ​រាជរដ្ឋាភិបាល​នៅ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ រួមមាន​៖ គ្រប់​រាជធានី​-​ខេត្ត ក្រុង​-​ស្រុក​-​ខណ្ឌ និង​គ្រប់​ឃុំ​-​សង្កាត់ ព្រមទាំង​អំពាវនាវ​ដល់​ដល់​ជនរួមជាតិ​កម្ពុជា​គ្រប់​រូប រួមគ្នា​រៀបចំ​ការ​វាយ​គង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន នៅ​ម៉ោង​៧៖០០​នាទី​ព្រឹក ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ រួមមាន​៖ ទីស្ដីការក្រសួង​-​ស្ថាប័ន និង​អង្គភាព គ្រប់​សាលា​រាជធានី​-​ខេត្ត គ្រប់​សាលាក្រុង​-​ស្រុក​-​ខណ្ឌ គ្រប់​សាលាឃុំ​-​សង្កាត់ គ្រប​វត្ត​អារាម និង​សាលា​បុណ្យ ព្រម​ទាំង​គ្រប់​ទីប្រជុំជន​សហគមន៍​នៅ​តាម​ភូមិ​ឱ្យបាន​កុះករ ខ្ញៀវ​ខ្ញារ ប្រកបដោយ​ទឹកចិត្ត​មោទនៈ និង​សប្បាយរីករាយ​ចំពោះ​ព្រឹត្តិការ​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​បូក​រួម​ទាំង​រមណីយដ្ឋាន​ប្រាសាទកោះ​កេរនេះ កម្ពុជា​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៤​ហើយ ក្នុងនោះ​រួមមាន​៖ តំបន់​អង្គរ ត្រូវបាន​ចុះបញ្ជី​នៅ​ឆ្នាំ​១៩៩២ ទំហំ​៤០,០០០​ហិកតា​, ប្រាសាទ​ព្រះវិហារ ចុះបញ្ជី​ឆ្នាំ​២០០៨ ទំហំ​២,៦៤៣​ហិកតា និង​តំបន់​ប្រាសាទសំបូរព្រៃគុក ចុះបញ្ជី​នៅ​ឆ្នាំ​២០១៧ ទំហំ​៣៩,០០០​ហិកតា​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.