ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

រដ្ឋ​មន្ត្រី​សង្គមកិច្ច និង​ថ្នាក់ដឹកនាំ​ក្រសួង ប្រារព្ធ​ពិធី​អបអរសាទរ រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

រដ្ឋ​មន្ត្រី​សង្គមកិច្ច និង​ថ្នាក់ដឹកនាំ​ក្រសួង ប្រារព្ធ​ពិធី​អបអរសាទរ រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ ត្រូវបាន​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ ឯកឧត្តម ជា សុ​មេធី រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​គ្រប់​លំដាប់ថ្នាក់​ក្រោម​ឱវាទ នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ បាន​ប្រារព្ធ​ពិធី​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះត្រឡោក ដើម្បី​ចូលរួម​អបអរសាទរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ជាមួយនឹង​មោទនភាព​ជាតិ​ខ្មែរ ក្នុងឱកាស​ដែល «​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ​» របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវបាន​គណៈកម្មាធិកា​រ​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ សម្រេច​ជា​ឯកច្ឆន្ទ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក កាលពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា ឆ្នាំ​២០២៣​។​

​ពិធី​នេះ ត្រូវបាន​រៀបចំឡើង​ដោយ​ប្រតិបត្តិ​តាម​ការណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី ជា​មគ្គទេសក៍​ដ៏​ឆ្នើម បាន​សម្រេច​យក​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ ជា​ថ្ងៃ​ប្រារព្ធ​ពិធី​អបអរសាទរ​ចំពោះ​មហា​សមិទ្ធផល និង​កិត្យានុភាព​ដ៏​ត្រ​ចេះ​ត្រចង់​ថ្មី​មួយទៀត​នេះ​របស់​កម្ពុជា ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ និង​មន្ដ្រីរាជការ​យ៉ាងច្រើន​កុះករ រួម​គ្នា​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះត្រឡោក យ៉ាង​ក្លៀវក្លា ប្រកបដោយ​ទឹកចិត្ត​មោទនៈ និង​សប្បាយរីករាយ​ឥត​គណនា ដែល​ជា​សញ្ញាណ​បង្ហាញ​នូវ​កិត្តិនាម​ដ៏​ល្បី​ល្បាយ​បន្ថែម​ទៀត​របស់​កម្ពុជា ទៅកាន់​ឆាក​អន្តរជាតិ​។​

​រមណីយដ្ឋាន​ប្រាសាទ​កោះ​កេរ គឺជា​មរតក​វប្បធម៌​អតីត​រាជធានី​ខ្មែរ​បុរាណ ឆោក​គគ៌​រ្យ ឬ លិង្គ​បុរ ហើយ​បច្ចុប្បន្ន​ហៅថា កោះ​កេរ ត្រូវបាន​ស្ថាបនា​ឡើង​ក្នុង​សតវត្ស​ទី​១០ (៩២៨-៩៤៤) ដោយ​ព្រះបាទ​ជ័យវរ្ម័ន​ទី​៤​។​

​នៅ​ឆ្នាំ​២០១៨ មន្ត្រី​ជំនាញ​អាជ្ញាធរ​ជាតិ​ព្រះវិហារ និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដោយ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​អ្នកជំនាញការ​អន្តរជាតិ បាន​កសាង​នូវ​ឯកសារ​ដើម្បី​ស្នើសុំ​ចុះបញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក រហូតដល់​ឆ្នាំ​២០២០ ទើប​ឯកសារ​នេះ​បាន​លេចចេញ​ជា​រូបរាង​ឡើង ស្រប​ទៅតាម​អនុសញ្ញា ស្តី​ពី​ការការពារ​បេតិកភណ្ឌ​ពិភពលោក​វប្បធម៌ និង​ធម្មជាតិ ហើយ​ត្រូវ​បាន​សម្រេច​លើក​សំណើ​ជា​ផ្លូវការ​ទៅ​មជ្ឈមណ្ឌល​បេតិកភណ្ឌ​ពិភពលោក នៃ​អង្គការ​យូណេស្កូ កាលពី​ខែ​មករា ឆ្នាំ​២០២១៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.