ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត​៖ យើងទាំងអស់គ្នា ត្រូវ​រក​ដំណោះស្រាយ​រួម ពី​ទិដ្ឋភាព​ជាក់ស្តែង ពីព្រោះ​ថា​ផែនដី និង​ផែនទី វា​ពុំ​ដូច​គ្នា​ទេ​

ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត​៖ យើងទាំងអស់គ្នា ត្រូវ​រក​ដំណោះស្រាយ​រួម ពី​ទិដ្ឋភាព​ជាក់ស្តែង ពីព្រោះ​ថា​ផែនដី និង​ផែនទី វា​ពុំ​ដូច​គ្នា​ទេ​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ស្វាយរៀង ៖ នៅ​រសៀល​ថ្ងៃ​ទី ១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ នេះ ឯកឧត្តម ម៉ែន អេង អភិបាលរង​ខេត្ត​ស្វាយរៀង តំណាង​លោក​អភិបាលខេត្ត បាន​មានប្រសាសន៍ថា យើងទាំងអស់គ្នា ត្រូវ​រក​ដំណោះស្រាយ​រួម ពី​ទិដ្ឋភាព​ជាក់ស្តែង ពីព្រោះថា ផែនដី និង​ផែនទី វា​ពុំ​ដូច​គ្នា​ទេ ដូច្នេះ​ក្នុង​នាម​យើង ជា​អាជ្ញាធរ​ស្រុក​-​ឃុំ ត្រូវ​បង្កើន​ការយកចិត្តទុកដាក់ ឲ្យបាន​ខ្ពស់​លើ​ការងារ​មួយ​នេះ ក្នុង​ការចុះ​ត្រួតពិនិត្យ​ដី ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារឡើងវិញ ព្រៃឈើ​ក្រសាំង ជាប្រចាំ ។​

ឯកឧត្តម​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​ដូច្នេះ នៅក្នុង​ឱកាស​ដែល​លោក​បាន អញ្ជើញ​ជា​អធិបតី នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា លើ​ករណី នៃ​ការប្រើប្រាស់​ដី​ស្ថានីយ៍ ផ្សព្វផ្សាយ និង​ស្ដារឡើងវិញ ព្រៃឈើ​ក្រសាំង ស្ថិតក្នុង​ស្រុក​រមាស​ហែក ខេត្ត​ស្វាយរៀង ដែល​ពិធី​នេះ បាន​ប្រព្រឹត្តទៅ នៅ​សាលប្រជុំ​របស់​សាលាខេត្ត​ស្វាយរៀង​។​

ឯកឧត្តម​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍​បន្ត​ថា ចាប់ពី​ពេលនេះ​តទៅ បើសិនជា ប្រជាពលរដ្ឋ​មួយ​ណា នៅតែ​បន្ត​ធ្វើ​សកម្មភាព​ចាប់​យក​ដី​ស្ថានីយ៍​ផ្សព្វផ្សាយ និង​ស្តារឡើងវិញ ព្រៃឈើ​ក្រសាំង យកមក​ធ្វើជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​ទៀត សូម​អាជ្ញាធរ ដែល​មាន​សមត្ថកិច្ច អនុវត្តន៍ តាម​នីតិវិធី​ផ្លូវច្បាប់​។​

ឯកឧត្តម​អភិបាលរង​ខេត្ត បាន​មានប្រសាសន៍ ដោយ​សង្កត់ធ្ងន់ថា ដើម្បី​ដោះស្រាយ​បញ្ហា ទាំងនោះ ឲ្យ​ឆាប់​រួចរាល់​មន្ត្រី​ជំនាញ ត្រូវ​សិក្សា​ពី​សាវតា​ដី​ឡើងវិញ ដោយ​ត្រូវ​ធ្វើ បច្ចុប្បន្នភាព ឲ្យបាន​ច្បាស់លាស់ ដើម្បី​ធ្វើ​របាយការណ៍​បំភ្លឺ​ទៅ​ស្ថាប័ន ដែល​មាន​ការ ពាក់ព័ន្ធ​ជាមួយ​នឹង​កិច្ចការ​របស់​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​ងាយស្រួល​ក្នុង​ការចេញ បណ្ណ​ក​ម្ម​សិទ្ជិ​ស្របច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.