ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់ ចាប់ផ្តើម​យុទ្ធនាការ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​វិធី​បង្ការ​ជំងឺគ្រុនឈាម គ្រុនឈីក

​មន្ទីរ​សុខាភិបាល​ខេត្ត​ពោធិ៍សាត់ ចាប់ផ្តើម​យុទ្ធនាការ​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​វិធី​បង្ការ​ជំងឺគ្រុនឈាម គ្រុនឈីក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ពោធិ៍សាត់​)៖ ក្រោម​ការដឹកនាំ​របស់​លោក ឈាង រ៉ា រដ្ឋមន្ត្រី ក្រសួង​សុខាភិបាល និង​តាម​ការណែនាំ​ពី​លោក ខូ​យ រី​ដា អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ពោធិ៍សាត់​, មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បាន​ចុះ​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់ដឹង​ពី​វិធី​បង្ការ​ជំងឺគ្រុនឈាម គ្រុនឈីក និង​បាន​ចុះ​បាញ់​ថ្នាំ​សម្លាប់​មូស​នៅតាម​សហគមន៍​នានា ក្នុង​ក្រុង​ពោធិ៍សាត់​។​

​យុទ្ធនាការ​នេះ ត្រូវ​ធ្វើឡើង​ក្នុង​អំឡុងពេល​១​សប្តាហ៍ ដោយ​គិត​ចាប់ពី​ថ្ងៃ​ទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ​តទៅ​។​

​លោក ខូ​យ ឌី ប្រធាន​មន្ទីរ​សុខាភិបាល នៃ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ បានឲ្យដឹងថា ការចុះ​ផ្សព្វផ្សាយ និង​បាញ់ថ្នាំ​មូស គឺ​ដើម្បី​ធានា​សុវត្ថិភាព​សុខភាព ជូន​ប្រជាពលរដ្ឋ គ្មាន​ជំងឺ​គ្រុនឈាម ជា​ពិសេស​ដេ​ី​ម្បី​ឲ្យ​ប្រជាពលរដ្ឋ បាន​យល់​ជ្រួតជ្រាប​កាន់តែ​ច្បាស់​បន្ថែមទៀត អំពី​វិធីសាស្ត្រ​ការពារ​ខ្លួន កុំឱ្យ​ឆ្លង​ជំងឺគ្រុនឈាម​។​

​លោក​ប្រធាន​មន្ទីរ​បន្តថា ជាមួយនឹង​យុទ្ធនាការ​នេះ លោក​នឹង​បន្ត​ជំរុញ​នៅតាម​មណ្ឌល​សុខភាព មន្ទីរពេទ្យបង្អែក សាលារៀន សហគមន៍ ដោយ​ចុះ​បាញ់​ថ្នាំ​មូស និង​ដាក់​ថ្នាំ​អាល់​ប៊ែត លុបបំបាត់​ជម្រក​មូស​ខ្លា ដើម្បី​រួមចំណែក​ទប់ស្កាត់​ការចម្លង​ជំងឺគ្រុនឈាម កើតមានឡើង​ជា​បន្ត​ទៀត​។​

​លោក ខូ​យ ឌី បានឲ្យ​ដឹង​ដែរថា មូស​ខ្លា​ជា​ភ្នាក់ងារ​ចម្លង​ជំងឺគ្រុនឈាម បាន​យ៉ាង​ឆាប់រហ័ស តាមរយៈ​ទីកន្លែង​ទឹក​ដក់ (​ក្នុង​សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀង ពាងទឹក​)​។ ដូចនេះ​សូម​ចូលរួម​សម្អាត​ព្រៃ​ជុំវិញ​ផ្ទះ ផ្កាប់​ទុក​សំបក​កង់ឡាន កង់​ម៉ូតូ​ដែល​ដាក់​ពាស​វា​លា​សកាល ពាង​ត្រូវមាន​គម្រប​គ្រប​ជាប្រចាំ ព្រោះ​ទីតាំង​ទាំងនោះ ជា​កន្លែង​បង្កើត​ជម្រក​មូស​ខ្លា ក្រោយ​ពេល​ភ្លៀង​ធ្លាក់​។​

​សូម​ជម្រាប​ជូន​ថា ក្រសួង​សុខាភិបាល បាន​ប្រកាស​ដល់​សាធារណៈ​ជន​ទាំង​អស់ ឱ្យបាន​ជ្រាបថា ចាប់ពី​ខែ​មករា ដល់​ថ្ងៃ​ទី​១២ ខែ​កញ្ញា ឆ្នាំ​២០២៣ មាន​ការកើនឡើង​ករណី​ជំងឺ​គ្រុនឈាម គួរឱ្យកត់សម្គាល់​។ តាមរយៈ បទពិសោធន៍ ការសិក្សា​ស្រាវជ្រាវ និង​ការតាមដាន​ជំងឺ​របស់​កម្មវិធី​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺគ្រុនឈាម​នា​ពេលកន្លងមក បានបង្ហាញ​ថា ស្ថានភាព​ជំងឺ​គ្រុនឈាម តែងតែ​មាន​វដ្ដ​នៃ​ជំងឺ​កើនឡើង​ខ្ពស់ ខុស​ប្រក្រតី​នៅ​រៀងរាល់​៥ ទៅ​៦​ឆ្នាំ​ម្តង​។​

​ជំងឺគ្រុនឈាម​អាច​កើតមាន​លើ​មនុស្ស​គ្រប់​វ័យ ទាំង​វ័យក្មេង និង​មនុស្ស​ចាស់ ដែល​បង្កឡើង​ដោយ វីរុស​គ្រុនឈាម តាមរយៈ​ការ​ខាំ​ចម្លង​ដោយ​សត្វ​មូស​ខ្លា​ញី ដែល​ចូលចិត្ត​ពង​កកើត​ជា​ដង្កូវទឹក នៅតាម​ទីកន្លែង​ដែល​មាន​ទឹក ដក់រ​ង​ថ្លា​គ្មាន​ក្លិន​ដូចជា​៖ ពាង អាង ធុង​ដាក់​ទឹក​ប្រើប្រាស់ ទឹក​ថូផ្កា ចាន​ទ្រ​ជើង​តុ ទូ ក្រឡ ពែ​ង ពិសេស​សំបក​កង់ឡាន ម៉ូតូ ក្រឡ កំប៉ុង ចាន កែវ ជាដើម ដែល​ទុក​ឬ​បោះចោល​ពាស​វាល​ពាស​កាល​បង្កើត​ជា​ប្រភព​ដក់​ទឹក និង​ជម្រក​សត្វ​មូស​។​

​អាស្រ័យហេតុនេះ ក្រសួង​សុខាភិបាល សូម​ណែនាំ​ក្រើនរំលឹក​ដល់​ប្រជាជន​គ្រប់រូប ត្រូវ​បន្ត​ប្រុងប្រយ័ត្ន ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ក្នុង​ការការពា​រសុខ​ភាព​ផ្ទាល់ខ្លួន និង​ក្រុមគ្រួសារ បង្ការ​ការឆ្លង​ជំងឺ​គ្រុនឈាម និង​ដើម្បី​ចូលរួម ទប់ស្កាត់​ការ​ផ្ទុះឡើង​នូវ​ជំងឺ​គ្រុនឈាម​ទ្រង់ទ្រាយ​ធំ ក្នុង​សហគមន៍ ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.