ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

កម្លាំង​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ឈើ​ប្រភេទ​ប្រណិត​៩៩​ដុំ ប្រគល​ឲ្យ​ខាង​ជំនាញ​នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​

កម្លាំង​សមត្ថកិច្ច​ឆ្មក់​បង្ក្រាប​ឈើ​ប្រភេទ​ប្រណិត​៩៩​ដុំ ប្រគល​ឲ្យ​ខាង​ជំនាញ​នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

​ខេត្ត​បាត់ដំបង ៖ នៅ​ព្រឹក​ថ្ងៃ​១៩​ខែ​កញ្ញា​ឆ្នាំ​២០២៣​នេះ​បាន​ឱ្យដឹងថា ដោយ​មាន​ការសហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ដែល​ដឹកនាំ​ដោយ​លោក ដួង សារ៉ន ព្រះរាជអាជ្ញារង បាន​ចុះ​ត្រួតពិនិត្យ​ករណី​ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​គ្មាន​លិខិតអនុញ្ញាត​មួយ​ករណី​ក្នុង​មូលដ្ឋាន​ដែល​ខ្លួន​ទទួលខុសត្រូវ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​កម្លាំង​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​បាត់ដំបង​ដែល​អង្គភាព​យើង​ទើបតែ​ទទួលបាន ។​

​កិច្ច​ចុះ​ប្រតិបត្តិការ​ខាងលើនេះ​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​អង់ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង បន្ទាប់ពី​ក្រុម​ឈ្មួញ​ដឹក​ជញ្ជូន​តាម​គោយន្ត​ក​ន្រៃ្ត​០១​គ្រឿង​និង​រថយន្ត​កាមរី​០១​គ្រឿង និង​មាន​ឈើ​ប្រណីត​សរុប​ចំនួន ៩៩​ដុំ ដែល​ក្នុងនោះ​មាន​ប្រភេទ​ឈើ​បេង​៤២​ដុំ​=៤១៥kg=០m³332 (​ក​កោះ គគីរ​)៣០​ដុំ​=1m³005 មៀន​ព្រៃ​២៧​ដុំ​=0m³385 ដែល​សរុប​ទាំងអស់​=1m³722
១,​រថយន្ត​កាមរី​ពណ៌​ស្លាប​ក្អែក​០១​គ្រឿង​
២,​គោយន្ត​កន្ត្រៃ​០១​គ្រឿង ដែល​មាន​ម្ចាស់​ឈ្មោះ ច​យ សុខា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ធ្វើ​ចម្ការ មាន​ទីលំនៅ​ភូមិ​អក្សរ​តេ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ខេត្ត​បាត់ដំបង​។

​ក្រោយ​ពី​បង្ក្រាប​ដកហូត​បាន ទាំង​មធ្យោបាយ​និង​វត្ថុតាង​ខាងលើ​បច្ចុប្បន្ន​ត្រូវបាន​ប្រគល់ឱ្យ​ជំនាញ​រដ្ឋបាល​ព្រៃឈេ​ី​ខេត្ត​បាត់ដំបង​ដើម្បី​បន្ត​តាម​នីតិវិធី​ច្បាប់ ៕ ទៀ​វ ដារិន​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.