ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​អភិវឌ្ឍន៍​ខេត្ត និង​រៀបចំ​ផែនការអភិវឌ្ឍន៍​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​

ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង ចុះ​ពិនិត្យ​មើល​វឌ្ឍនភាព​ការងារ​អភិវឌ្ឍន៍​ខេត្ត និង​រៀបចំ​ផែនការអភិវឌ្ឍន៍​ឱ្យ​កាន់តែ​រីកចម្រើន​បន្ថែម​ទៀត​

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ស្វាយរៀង​)៖ នៅ​ព្រឹក​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣ ឯកឧត្តម ប៉េង ពោធិ៍​សា អភិបាលខេត្ត​ស្វាយរៀង  បាន​ចុះ​ពិនិត្យ​ទីតាំង​រៀបចំ​ផែនការ​អភិវឌ្ឍ​កែលម្អរ​សោភ័ណភាព​ក្នុង​ក្រុង​ស្វាយរៀង មានដូចជា ទីតាំង​សាងសង់​អគារ​ធ្វើការ​របស់​រដ្ឋ មជ្ឈមណ្ឌល​ព័ត៌មាន​ទេសចរណ៍ ស្ថានីយ​បូមទឹក​ឆៅ និង​សួនច្បារ​ច្រាំងទន្លេ​បែក​ខាងជេ​ី​ង​ផ្លូវជាតិលេខ​១ ពិនិត្យ​ទីតាំង​គម្រោង​ស្តា​ព្រែក​នៀល ពិនិត្យ​ទីតាំង​កំពង់ផែ​អូ​ស្មាច់ និង​ពិនិត្យ​ទីតាំង​ស្នើសុំ​បណ្ណ​កម្ម​សិទ្ធ​របស់​ប្រជាពលរដ្ឋ​។

​ការពិនិត្យ​នេះដែរ​ក៏ មាន​ការចូលរួម​អម​ដំណើរ​ពី​អភិបាលរង​ខេត្ត នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ​សាលាខេត្ត លោក លោកស្រី​នាយក​ទីចាត់ការ​អន្តរ​វិស័យ​សាលាខេត្ត ទីចាត់ការ​ផែនការ​វិនិយោគ និង​លោក​ប្រធាន​មន្ទីរ​-​អង្គភាព​ពាក់ព័ន្ធ​នានា​ក្នុង​ខេត្ត​ផងដែរ​។​

​សូមបញ្ជាក់​ថា ឯកឧត្តម ប៉េង ពោធិ៍​សា ធ្លាប់​បាន​ប្តេជ្ញាចិត្ត​ថា និង​រៀបចំ​កសាង និង​អភិវឌ្ឍន៍​វិស័យ​នានា​ក្នុង​ខេត្ត បន្ត​និរន្តរ៍ភាព​ពី​ថ្នាក់ដឹកនាំ​ជំនាន់​មុនៗ ដោយ​អនុវត្ត​តាម​អភិក្រម​ថែរក្សា​ការពារ​សមិទ្ធផល​វិជ្ជមាន​របស់​អ្នក​ជំនាន់​មុន និង​បន្ត​បង្កើន​សមិទ្ធផល​វិជ្ជមាន​ថ្មីៗ​បន្ថែមទៀត ផ្អែក​លើ​ផែនការអភិវឌ្ឍន៍​ខេត្ត​៥​ឆ្នាំ កម្មវិធី​វិនិយោគ បី​ឆ្នាំ​រំកិល និង​គម្រោង​អភិវឌ្ឍន៍​ខេត្ត​ប្រចាំឆ្នាំ ដែល​ឆ្លើយតប​ទៅ​នឹង​ការវិវត្តន៍ និង​តម្រូវការ ជាក់ស្តែង​នៅ​មូលដ្ឋាន ដើម្បី​រួមចំណែក​លើកកម្ពស់​គុណ​ភាព ជីវភាព​រស់នៅ និង​កាត់បន្ថយ ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ប្រកប​ដោយ​ផាសុកភាព និង​សុខុមាលភាព ស្រប​តាម​គោល នយោបាយ​របស់​រាជរដ្ឋាភិបាល ក្រោម​មគ្គទេសក៍ ដ៏​ឈ្លាសវៃ​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​។​

​ប្រជាពលរដ្ឋ​ខេត្ត​ស្វាយរៀង និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម អភិបាលខេត្ត​ថ្មី សមិទ្ធផល​ថ្មីៗ​និង​រីកដុះដាល​ជា​បន្តបន្ទាប់​ទៀត​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.