ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

អភិបាលខេត្ត​ប៉ៃលិន ណែនាំ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត ចូលរួម​ទូងស្គរ វាយ​គង និង​ចង​ទង់ជាតិ អបអរសាទរ​ប្រាសាទ​កោះ​កេរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

អភិបាលខេត្ត​ប៉ៃលិន ណែនាំ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត ចូលរួម​ទូងស្គរ វាយ​គង និង​ចង​ទង់ជាតិ អបអរសាទរ​ប្រាសាទ​កោះ​កេរ​ត្រូវ​បាន​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ខេត្ត​ប៉ៃលិន​)៖ អភិបាលខេត្ត​ប៉ៃលិន​លោកជំទាវ បាន ស្រីមុំ បាន​ណែនាំ​ដល់​គ្រប់​ស្ថាប័នរដ្ឋ ឯកជន រដ្ឋបាល​ក្រុង​-​ស្រុក មន្ទីរ​-​អង្គភាព ជុំវិញ​រដ្ឋបាល​ខេត្ត​ប៉ៃលិន រោងចក្រ សហគ្រាស ក្រុមហ៊ុន សាលារៀន មន្ទីរពេទ្យ វត្ត​អារាម វិហារ​សាសនា និង​ប្រជាពលរដ្ឋ​ទាំងអស់​ក្នុង​ខេត្ត​រួម​គ្នា​ធ្វើការ​វាយគង ទូង​ស្គរ ទះ​ប៉ោត និង​គោះ​ត្រដោក​តាម​គ្រប់​មធ្យោបាយ​ដែល​ខ្លួន​មាន​នា​វេលា​ម៉ោង ០៧:០០​ព្រឹក នៅ​ថ្ងៃ​ពុធ ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​គ្រប់​ទីកន្លែង​សាធារណៈ​សំខាន់ៗ​រួមមាន សាលាខេត្ត​ប៉ៃលិន សាលាក្រុង​-​ស្រុក សាលារៀន មន្ទីរពេទ្យ គ្រប់​វត្ត​អារាម និង​សាលា​បុណ្យ​ព្រម​ទាំង​គ្រប់​ទីប្រជុំ​សហគមន៍​នៅ​តាម​ភូមិ​ឱ្យបាន​ច្រើន​កុះករ ខ្ញៀវ​ខ្ញារ ប្រកបដោយ​សេចក្តី​សប្បាយរីករាយ និង​ការ​សាទរ​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​លោកជំទាវ​អភិបាលខេត្ត​បាន​ណែនាំ​ឱ្យ​គ្រប់​រដ្ឋបាល​ក្រុង​-​ស្រុក ត្រូវ​ណែនាំ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​រៀងៗ​ខ្លួន​ឱ្យ​ចង​ទង់ជាតិ​នៅ​គ្រប់​ទីតាំង និង​គ្រប់​លំនៅដ្ឋាន​៕ ដោយ សេន ត

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.