ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្ត​តាកែវ

​ប្រសាសន៍​សំខាន់ៗ​របស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត បន្ត​ចុះ​ជួប​កម្មករ​ជិត ២​ម៉ឺន​នាក់ នៅ​ខេត្ត​តាកែវ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ភ្នំពេញ​)៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ ៥​កើត ខែ​ភទ្របទ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៩ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨,១០៤​នាក់​ទៀត មកពី​រោងចក្រ សហគ្រាស​នានា ក្នុង​ស្រុក​បាទី ខេត្តតាកែវ​។​
​នៅក្នុង​ឱកាស​នោះ​, សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែង​សំណេះសំណាល​ប្រមាណ​ជាង​១​ម៉ោង​កន្លះ​, ខាងក្រោម​ជា​ខ្លឹមសារ​សំខាន់ៗ​៖
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត អរគុណ​លោក​យាយ លោកតា​ខេត្តតាកែវ ជួយ​បន់ស្រន់ និង​បួងសួង រហូត​សម្តេច​ទទួល​បាន​កូនប្រុស​ដូច​បំណង​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នៅ​ព្រឹក​ថ្ងៃនេះ​មាន​កម្មករ កម្មការិនី​ថើប​សម្តេច ផ្ញើជូន​សម្តេច​តេជោ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ណែនាំ​ឱ្យ​ពិចារណា​ដាក់ចេញ​គោលនយោបាយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កម្ពុជា ជាមួយ​ការ​ព្យាករ​នូវ​កំណើន​មនុស្ស​ចាស់​ក្នុង​ឆ្នាំ​២០៥០​។​
* សម្ត​ច​ធិបតី ហ៊ុន ម៉ា​ណែ​ត អរគុណ​អ្នក​ខេត្តតាកែវ ដែល​ចេញ​ទៅ​បោះឆ្នោត​ជូន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​អត្រា​ខ្ពស់ ៨៦.៦​ភាគរយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អត្រា​បោះឆ្នោត​នេះ​បង្ហាញថា ប្រជាពលរដ្ឋ​គាំទ្រ​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែង​អបអរសាទរ​ចំពោះ​ប្រាសាទ​កោះ​កេរ​ដែល​ដូនតា​ខ្មែរ​សាងសង់​កាលពី​ជាង​១​ពាន់​ឆ្នាំ​មុន ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការរួបរួម​សាមគ្គីរ​បស់​ខ្មែរ​នា​ពេលបច្ចុប្បន្ន បានគាស់​រំលើង​មោទនភាព​ចំពោះ​មរតក​ស្នាដៃ​ដូនតា​ខ្មែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ប្រជាពលរដ្ឋ​រួមគ្នា​ធ្វើ​សកម្មភាព​អបអរសាទរ​ចំពោះ​ព្រឹត្តិការណ៍ ដាក់បញ្ចូល​ប្រាសាទ​កោះ​កេរ ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដើម្បី​លើក​តម្កើង​ស្មារតី​ជាតិនិយម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​នៅតាម​បណ្តា​ខេត្ត​នានា ដាក់​បញ្ចាំង​ស្លាយ​ជូន​ប្រជាពលរដ្ឋ​បាន​ទស្សនា​ពិធី​អបអរសាទរ​នៃ​ការដាក់​ប្រាសាទ​កោះ​កេរ​ក្នុង​បញ្ជី​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក នៅ​ថ្ងៃ​ទី​២០ ខែ​កញ្ញា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សង្គ្រាម​មិន​ត្រឹមតែ​នាំឱ្យ​ប្រជាពលរដ្ឋ​បែកបាក់​គ្នា​នោះ​ទេ សូម្បី​សម្បត្តិ​ដូនតា​ខ្មែរ ក៏​ត្រូវ​បាន​ប្រាត់​ប្រាស់​ឆ្ងាយ​ពី​ប្រទេស​ជាតិ​ដែរ​។ តែ​សន្តិភាព បាន​ធ្វើឱ្យ​ប្រជាពលរដ្ឋ​រួបរួមគ្នា ហើយ​ព្រលឹង​ដូន​ក៏បាន​ត្រឡប់​មក​កាន់​ប្រទេស​វិញ​ដែរ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សុខ​សន្តិភាព​មាន​សារៈសំខាន់​លើស​អ្វី​ទាំងអស់ គ្មាន​សន្តិភាព​គ្មាន​ការងារ​នោះ​ឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា អត់​មាន​ប្រទេស​ណា​មាន​របប​ប្រល័យ​ពូជសាសន៍ និង​នយោបាយ​ឈ្នះ​-​ឈ្នះ​ដូច​កម្ពុជា​នោះទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទោះ​បី​ធ្វើ​ទំនើបកម្ម​យ៉ាងណា ក៏​ត្រូវ​បោះបង់​វប្បធម៌ និង​ប្រពៃណី​របស់ខ្លួន​នោះឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ស្មារតី​ខិតខំ និង​សីលធម៌​ល្អ​របស់​ខ្មែរ ជាហេតុ​នាំ​ឱ្យ​កូរ៉េ​ប្រកាស​ដំឡើង​ចំនួន​កូតា​ពលករ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ការ​ធ្វើ​លិខិតឆ្លងដែន​នៅ​ក្រៅប្រទេស ជា​តួនាទី​របស់​មន្ត្រី​អត្តសញ្ញាណ​កម្ម​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​ណែនាំ​ឱ្យ​មាន​ការអនុគ្រោះ​តម្លៃ​អគ្គិសនី​ជូន​ទៅ​រោងចក្រ សហគ្រាស​ផ្នែក​ឧស្សាហកម្ម និង​កសិកម្ម​ជាង ២​ម៉ឺន​រោងចក្រ សហគ្រាស​ចុងឆ្នាំ​២០២៣​នេះ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា សម្តេច​បាន​ប្រឹងប្រែង​ទៅ​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅ​ប្រទេស​មក​ហើយ ដូច្នេះ​ថ្នាក់ដឹកនាំ​ខេត្ត​នីមួយៗ​ត្រូវ​ប្រឹងប្រែង​ទាក់ទាញ​បន្ត​ទៅ​តាម​ខេត្ត​របស់​ខ្លួន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា នយោបាយ​របស់​កម្ពុជា​ឈរ​លើ​និរន្ត​ភាព និង​សង្គតិភាព ផ្អែក​លើ​គោលនយោបាយ​មូលដ្ឋាន​អធិបតីភាព ឯករាជ្យ ផ្អែកលើ​ច្បាប់​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ថ្លែងថា ប្រទេស​សមាជិក​អង្គការសហប្រជាជាតិ ១៨១​ប្រទេស ប្រកាន់​នយោបាយ​ចិន​តែមួយ មិនមែន​តែ​កម្ពុជា​នោះ​ទេ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា មិនមែន​តែ​កម្ពុជា​នោះ​ទេ ដែល​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ មាន​ប្រទេស​ច្រើនណាស់​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន បើ​អាក្រក់​គេ​មិន​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​នោះឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ឱ្យ​អ្នក​និយាយថា ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន មិនល្អ​នោះ សាក​ទៅ​សួរ​អ្នករកស៊ី និង​ប្រជាពលរដ្ឋ តើ​គាត់​យល់​យ៉ាងណា​ចំពោះ​ការធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ចិន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ជួប​ជាមួយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន ប្រធានាធិបតី​កូរ៉េខាងត្បូង និង​ហ្វ​លី​ពី​ន ក៏​ដូច​ជា​មេដឹកនាំ​ប្រទេស​ដទៃ​ទៀត សម្តេច​បាន​បញ្ជាក់​ដូចគ្នា គឺ​នឹង​បន្ត​រក្សា​ទំនាក់ទំនង​ដែល​ធ្លាប់​មាន​ជាមួយគ្នា​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ស្នើ​ទៅ​ក្រុមអ្នកវិភាគ គួរ​និយាយ​ពី​ចំណុចខ្សោយ​របស់​រាជរដ្ឋាភិបាល តែ​គួរ​មាន​ជាតិនិយម​លើ​រឿង​ជា​ប្រយោជន៍​របស់​ជាតិ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ទ្រឹស្តី​របស់​សម្តេច​ត្រូវ​ពង្រឹង​ខ្លួនឯង​ជាមុន មុន​នឹង​ពង្រីក​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​ថ្លែងថា ត្រូវ​រួមគ្នា​ជា​ស្មារតី​តែមួយ ទើប​អាច​ប្រកួតប្រជែង​ឈ្នះ​ជាមួយ​ប្រទេស​ដទៃ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ផ្តួចផ្តើម​គំនិត​ឱ្យ​ចង​វិស័យ​ឯកជន​ចូលគ្នា សម្រាប់​ការងារ​នាំចេញ​អង្ករ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឱ្យ​ជឿ​ទុកចិត្ត​ចុះ​ថា រាជរដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្តេច​មិន​ធ្វើឱ្យ​បាត់បង់​ប្រយោជន៍​ប្រជាពលរដ្ឋ និង​ធិបតេយ្យ​ជាតិ​នោះ​ឡើយ​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ប្រាប់​ពលរដ្ឋ​នៅ​កូរ៉េ កុំ​បារម្ភ​រឿង​តម្លៃ និង​សេវា នៃ​ការ​ធ្វើ​លិខិតឆ្លងដែន​។​
* សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត បានបញ្ចប់​ការ​ថ្លែង​សំណេះសំណាល​នៅវេលា​ម៉ោង​៩៖៥៥​នាទី នា​ព្រឹក​ថ្ងៃ​ដដែល​, សូម​អរគុណ​ចំពោះ​ការ​ទស្សនា​ផ្សាយ​ផ្ទាល់ តាមរយៈ​បណ្តាញ​ទូរទស្សន៍​ព័ត៌មាន Fresh News៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.