ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

​ឯកឧត្តម ម៉ៅ ធនិន ៖ វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ចាំបាច់

​ឯកឧត្តម ម៉ៅ ធនិន ៖ វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល មាន​តួនាទី​សំខាន់​ក្នុង​ការជួយ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជា​ចាំបាច់

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​កំពត​)៖ ឯកឧត្តម​អភិបាលខេត្ត ម៉ៅ ធនិន បាន​លើកឡើង​ថា ក្នុងចំណោម​វិស័យ​ទាំងអស់​នៅក្នុង​ខេត្ត គឺ​មាន​វិស័យ​ចំនួន​ពីរ ដែល​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន គឺ​វិស័យ​អប់រំ និង​វីស័យ​សុខាភិបាល​, វិស័យ​អប់រំ​មាន​តួនាទី​ក្នុង​ការផ្តល់​នូវ​ចំណេះដឹង ជូន​ដល់​កូនចៅ​ពលរដ្ឋ និង​វិស័យ​សុខាភិបាល មាន​តួនាទី​ក្នុង​ការជួយ​សង្គ្រោះ​អាយុជីវិត​ពលរដ្ឋ​ទាំងអស់​ក្នុង​មូលដ្ឋាន​។​

​ការ​ថ្លែង​បែប​នេះ​ក្នុងឱកា​សលិក​អភិបា​ល​ខេត្ត​ចូលរួម​ជា​អធិបតីភាព​ជាមួយ​ឯកឧត្តម ញូ​វ សា​ឯម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខតំណែង​មន្ត្រីរាជការ​តាម​មន្ទីរ អង្គភាព និង​រដ្ឋបាល​ក្រុង ស្រុក នៃ​ខេត្ត​កំពត នា​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០២៣ នៅ​សាលាខេត្ត​កំពត​។​

​ឯកឧត្តម​អភិបាលខេត្ត ម៉ៅ ធនិន បាន​លើកឡើង​ថា
​វិស័យ​អប់រំ និង​វិស័យ​សុខាភិបាល គឺ​មាន​តួនាទី​សំខាន់​ក្នុង​ការផ្តល់​នូវ​ចំណេះដឹង ក៏ដូចជា​សុខមាលភាព​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដែល​តម្រូវ​ឱ្យ​អ្នក​មាន​តួនាទី និង​ការងារ​ក្នុង​វិស័យ​នេះ​ត្រូវ​មាន​ការយកចិត្តទុកដាក់​។ ចំពោះ​វិស័យ​អប់រំ គឺជា​វិស័យ​អាទិភាព​មួយ ដែល​មាន​តួនាទី​ក្នុង​ការផ្តល់​នូវ​ចំណេះដឹង អប់រំ​កូនចៅ​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ឱ្យបាន​ដឹង​នូវ​ប្រវត្តិសាស្ត្រ អក្សរសាស្ត្រ សុជីវធម៌ គុណធម៌ ក៏ដូចជា​ការបណ្តុះ​នូវ​ផ្នត់គំនិត​ក​ត្ត​ញ្ញូ ឱ្យ​កូនចៅ​ជំនាន់​ក្រោយ​ស្គាល់​ពី​អ្នក​ដែល​បាន​រំដោះ​ទឹកដី ផ្តល់​មក​នូវ​សុខសន្តិភាព ការអភិវឌ្ឍ និង​ចេះ​តបស្នង​សងគុណ​ដល់​អ្នក​ដែល​មាន​គុណ​ផងដែរ​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ដល់​ប្រធាន​មន្ទីរ​អប់រំ​យុវជន និង​កីឡា​ខេត្ត​កំពត ចុះ​ពិនិត្យ​នៅ​តាម​បណ្តា​សាលារៀន​ទាំងអស់​ក្នុង​ខេត្ត​ចំពោះ​ការលក់ដូរ​នំចំណី ដែល​មាន​ការហាមឃាត់​តាម​ការណែនាំ​របស់​ក្រសួង​អប់រំ ធ្វើយ៉ាងណា​ជៀសវាង​កុំឱ្យ​មាន​លក់ ព្រោះ​នំចំណី​ទាំងនោះ​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​កុមារ​។​

​ចំពោះ​វិស័យ​សុខាភិបាល​វិញ ឯកឧត្តម​អភិបាលខេត្ត​បាន​សង្កត់ធ្ងន់ថា ក្នុងនាម​ជា​អ្នកផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាពលរដ្ឋ​ត្រូវ​គិត​ពី​អាយុជីវិត​ពលរដ្ឋ​ជាធំ ធ្វើយ៉ាងណា​ជួយសង្គ្រោះ​ពួកគាត់​ឱ្យបាន​ទាន់ពេលវេលា មិន​ត្រូវ​គិត​អំពី​ផលប្រយោជន៍ ឬ​លុយកាក់​ជាធំ​នោះ​ទេ ព្រោះ​យើង​ជា​អ្នក​មាន​តួនាទី​ក្នុង​ការជួយ​ពួកគាត់​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ជំរុញ​ឱ្យ​គ្រូពេទ្យ​ទាំងអស់​ក្នុង​ខេត្ត​ត្រូវមាន​ក្រមសីលធម៌ វិជ្ជាជីវៈ​ក្នុង​ការផ្តល់​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ​ឱ្យបាន​ល្អ​ប្រសើ ជៀសវាង​ការប្រើប្រាស់​ពាក្យសំដី​មិន​សមរម្យ​ណាមួយ​ទៅ​កាន់​ពួកគាត់ ព្រោះ​យើង​ជា​ខ្មែរ​ដូចគ្នា យើង​ត្រូវ​ចេះ​ស្រឡាញ់​គ្នា​។​

​ឯកឧត្តម​អភិបាលខេត្ត​ក៏​បាន​ផ្តាំផ្ញើ​ទៅកាន់​មន្ត្រីរាជការ​ដែល​ចូលកាន់​មុខ​តំណែង​ថ្មី​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ក្នុង​ការបំពេញ​ការងារ​តាម​តួនាទី ភារកិច្ច​ដែល​បាន​ផ្តល់​ជូន​តាមរយៈ​ការវាយតម្លៃ​ពី​មន្ទីរ អង្គភាព​របស់​ខ្លួន​ឱ្យបាន​ត្រឹមត្រូវ និង​មាន​ទំនួល​ខុស​ត្រូវ​ខ្ពស់ ហើយ​ការផ្តល់ជូន​នូវ​ឋានៈ និង​តួនាទី​នាពេលនេះ គឺជា​ការ​បន្ថែម​នូវ​ការងារ ក៏ដូចជា​ទំនួល​ខុស​ត្រូវ​បន្ថែម​ពីលើ​ស្នាដៃ​ដែល​យើង​បាន​ធ្វើ​កន្លងមក ដែល​តម្រូវ​ឱ្យ​យើង​ត្រូវ​មាន​ការខិតខំ​ប្រឹងប្រែង​បន្ត​ទៅមុខ​ទៀត​ក្នុង​ការបម្រើ​ប្រជាពលរដ្ឋ និង​ប្រទេសជាតិ​ឱ្យមាន​ការរីកចម្រើន​បន្ត​ទៅមុខ​ទៀត​។​

​សូមបញ្ជាក់​ថា ការប្រកាស​ចូល​កាន់​មុខតំណែង​ថ្មី និង​ប្រកាស​តែងតាំង ផ្ទេរ​ភារកិច្ច​របស់​មន្ត្រីរាជកា​រ​ស៊ីវិល​នៅតាម​បណ្តា​មន្ទីរ អង្គភាព និង​រដ្ឋបាល​ក្រុង​-​ស្រុក នាពេលនេះ មាន​មន្ទីរ​អង្គភាព​ចំនួន​៧ និង​ក្រុង​-​ស្រុក​ចំនួន​៥ ដែលមាន​មន្ត្រីរាជការ​សរុប​ចំនួន​៨៦​នាក់ ក្នុងនោះ​ស្រី​២៣​នាក់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.