ទំនាក់ទំនងព័ត៌មាន និងពាណិជ្ជកម្ម Tel: 077 79 79 52 | 088 779 79 52 Email: kamapnews@gmail.com
ទាន់ហេតុការណ៍
កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងប្រជាពលរដ្ឋ បន្តចូលរួមយ៉ាងសកម្មក្នុងកម្មវិធីហាត់កីឡា GRKPP FUNCTIONAL TRAINING ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> ខេត្តប៉ៃលិន ប្រជុំផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ ==> សម្ពោធផ្លូវជូនអ្នកភូមិនៅខេត្តតាកែវ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រកាសពីការសម្រេចចិត្តរបស់សម្ដេចធិបតី ផ្អាកហ្គេមភ្នាល់អនឡាញនៅគ្រប់កាសុីណូ! ==> សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ដឹកនាំកិច្ចប្រជុំប្រចាំខែសីហា ដើម្បីត្រួតពិនិត្យវឌ្ឍនភាពក្នុងការអនុវត្តផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦  ==> ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នគ្រូបង្គោលអនុវត្តការងារកាតព្វកិច្ចយោធា និងផ្សព្វផ្សាយការអនុវត្ត តួនាទី ភារកិច្ច នៃកងរាជអាវុធហត្ថ ដែលត្រូវអនុវត្តចំពោះមុខ! ==> អភិបាលខេត្តប៉ៃលិន អនុញ្ញាតឱ្យ គណៈគ្រប់គ្រងវិទ្យាស្ថានខេមរៈអន្តរជាតិនៃកម្ពុជា (KIIC) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ==> ក្រុមប្រឹក្សាខេត្តប៉ៃលិន ប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៤ ==> ឱកាសចូលបម្រើការងារក្នុង កងរាជអាវុធហត្ថ! ==> លោក ឃួង ស្រេង ត្រូវបានអញ្ជើញធ្វើជាវាគ្មិន ដើម្បីចែករំលែកបទពិសោធន៍ ក្នុងកិច្ចពិភាក្សា ស្តីពី «ផ្តើមចេញពីសកម្មភាពមូលដ្ឋាន ទៅកាន់ឥទ្ធិពលរួម-អានុភាព នៃបណ្តាញទំនាក់ទំនង»

ល្បែង​ឆ្នោត​ឡូតូ​អន​ឡាញ​តាម​កញ្ចក់​ទូ​រទស្ស​ន៏​កំពុង​ចាប់ផ្តើម​កក្រើក​ឡើងវិញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​ក្រោយពី​គេ​ផ្អាក​អស់​មួយរយៈ

ល្បែង​ឆ្នោត​ឡូតូ​អន​ឡាញ​តាម​កញ្ចក់​ទូ​រទស្ស​ន៏​កំពុង​ចាប់ផ្តើម​កក្រើក​ឡើងវិញ​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​ក្រោយពី​គេ​ផ្អាក​អស់​មួយរយៈ

​ដោយ ៖ គេហទំព័រ «កម្ពុជាអភិវឌ្ឍន៍ | Kampuchea Aphiwat​» | www.kap-news.com

Tel: 077 79 79 52 / 088 77 97 952 | WhatsApp= 012 58 04 55

(​ឧត្តរមានជ័យ​) ៖ គេ​សង្កេតឃើញថា ការបើក​ល្បែង​ឆ្នោត​ឡូតូ​អន​ឡាញ​តាម​កញ្ចក់​ទូ​រទស្ស​ន៏ ដែល​មាន​ទីតាំង​ដាក់​នៅ​កន្លែង​ហាង​កាហ្វេ តាម​តារាង​បាល់ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​ចាប់ផ្តើ​មក​ក្រើក​ឡើង​វិញ​ខណៈ​ដែល ស្ងប់ស្ងាត់​អស់​មួយ​រយៈពេល​កន្លងមក​ក្រោយពី​សម្តេច​តេជោ​សែន​ដាក់​បទបញ្ជា​ផ្ទាល់​ទៅ​អគ្គស្នងការ​នគរបាល​ជាតិ​ដាក់​ផែនការ​បង្ក្រាប​តាម​បណ្តា​រាជា​ធានី​ក្រុង ស្រុក​ត្រូវ​តែ​ផ្អាក​បិទ​រាល់​ការបើក​លេង​ល្បែង​សុីសង​ខុស​ច្បាប់គ្រប់​ប្រភេទ​ជាបន្ទាន់​។​

​ជាក់ស្តែង​បច្ចុប្បន្ននេះ​មាន​បងប្អូន​ដែល​រស់នៅ​ផ្ទាល់​ជាប់​ទៅនឹង​ទីតាំង​បើក​កន្លែង​ឆ្នោត​ឡូតូ​បាន​បង្ហើប​ប្រាប់ឲ្យដឹង​នៅ​ថ្ងៃ​ទី​១៨​ខែ​កញ្ញា​ឆ្នាំ​២០២៣​ថា ជា​រៀងរាល់ថ្ងៃ​គាត់​ឃើញ កន្លែង​ហាង​លក់​គុយទាវ​កាហ្វេ ក្បែរ​ផ្ទះ​គាត់​បាន​ចាប់ផ្តើម​ឆ្នោត​ឡូតូ បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​២​ទៅ​៣​ខែ​មក កន្លង​មក​ឃើញ​គេ​បិទ​មួយរយ​:​មែន​តែ​អី​លូវ​បើក​លេង​វិញ​ជា​ធម្មតា​ហើយ​ក៏​មិន​មាន​រំខាន​អី​ដល់​អាជ្ញាធរ ភូមិ​ឃុំ​ព្រមទាំង​សមត្ថកិច្ច​ពាក់ព័ន្ធ​ឡើយ​។​

​បើ​តាម​ប្រភព​ពី​ប្រជាពលរដ្ឋ​ធំ​ផ្សេងទៀត​បាន​បញ្ជាក់​ប្រាប់ថា ចំពោះ​កន្លែង​ឆ្នោត​ឡូតូ​នេះ​ផង​ដែរ គាត់​សង្កេត​ឃើញ​ថា ក្នុង​មួយ​ថ្ងៃៗ មាន​មនុស្ស​ចាស់ ក្មេង​ជា​ច្រើន​នាក់​ដែល​ញៀន​ទៅនឹង​ល្បែង​មួយ​នេះ ចេញ​ចូល​ក្នុង​បរិវេណ​នេះ​តែ​រហូត​តែម្តង ហើយ​ដោយឡែក​ទីតាំង​ខ្លះ​ដាក់​តារាង​បាល់​ទេ​តែ​បើក​លេង​ល្បែង​ឆ្នោត​ឡូតូ​និង​មាន​ជល់​តាម​ប្រព័ន្ធ​អន​ឡា​ត​នឹង​ដូចគ្នា មួយវិញទៀត​គាត់​បាន​លឺថា​ទីតាំង​អស់​នឹង​មាន​ច្បាប់ចឹង​ហើយ​គេ​បើក​លេង​មិន​ខ្លាច​ន​ណា​ឡើយ​។​

​លោក​បាន​បញ្ជាក់​ប្រាប់​ឲ្យដឹង​ពី​អ្នក​មើល​ការងា​រនៅក​ន្លែ​ង​ឆ្នោត​ឡូតូ​នោះ​ផ្ទាល់​បាន​ប្រាប់ថា ទីតាំង​ឆ្នោត​ឡូតូ ជាច្រើន​កន្លែង​របស់​ថៅកែ​របស់​ពួកគាត់​ដាក់​នៅ​តាម​ហាង​កាហ្វេ ក៏ដូចជា តាម​កន្លែង​ក្លឹប​កីឡា​តារាង​បាល់​ក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧត្តរមានជ័យ​សុទ្ធសឹ​ង​តែ​មាន​ច្បាប់​ត្រឹមត្រូវ​ទាំងអស់ ហើយ​បាន​ចាប់ផ្តើម​បើក​ឡើង​វិញ​នេះ​ទើប ប្រហែលជា​ពីរ​បី​ខែ​ប៉ុណ្ណោះ​។​

​សូមជម្រាបថា ទីតាំង​ឆ្នោត​ឡូ​តូ​នេះ​ដែរ គឺ​ស្ថិតនៅក្នុង​សង្កាត់​អូរ​ស្មាច់ ក្រោយ​ផ្សារ​ចំការចេក ច្រកចូល​ផ្សារ​ឈូក មុខ​បឹង​ស្នោ ស្រុក​អន្លង់វែង​និង​នៅ ស្រុក​ត្រពាំង​ប្រាសាទ​ជាដើម បើ​តាម​ការឲ្យដឹង ពី​អ្នកមើលការខុសត្រូវ​បាន ប្រាប់ឲ្យដឹង​ថា ឆ្នោត​ឡូតូ​នេះ​ថៅ​គាត់​ដាក់​តាម​កញ្ចក់​ទូ​រទស្ស​ន៏​តាម​ហា​ហ​កាហ្វេ​ជាច្រើន​កន្លែង​ផ្សេងទៀត ដោយឡែក​ការបើក​នេះ​ដែរ​រឿង​ច្បាប់​ទំលាប់​ចេញ​អនុញាតិ​ពី​ខាង​ណា​នោះ​ក៏​ក្រុមការងា​រព​ត៌នាន​យើង​ពុំ​ទាន់​ដឹង​ច្បាស់​នៅឡើយ​ដែរ គ្រាន់តែ​មាន​ការអះអាង​ពី​អ្នកមើលការខុសត្រូវ​ផ្ទាល់​ប្រាប់​បញ្ជាក់​ថា​មាន​ច្បាប់​ឲ្យ​បើក​លេង​ឆ្នោត​ឡូតូ ដល់​ពេល​ឃើញ​បើក​ផ្ទាល់​មាន​ដាក់​ទូ​រទស្ស​ន៏​បើក​ជល់​មាន​តាម​អន​ឡាញ​ថែម​ទៀត​។​

 

Filed in: ព័ត៌មានជាតិ

Recent Posts

Leave a Reply

Submit Comment
Daily Theme designed by Theme Junkie.